សាលារៀនខូលីងវូដភ្នំពេញចែកវិញ្ញាបនបត្រ និងបណ្ណសរសើរដល់សិស្សពូកែ ១០០នាក់ជាង ក្នុងឆ្នាំសិក្សា២០២២-២០២៣

សាលារៀនខូលីងវូដភ្នំពេញ(CSPP)បានរៀបចំកម្មវិធីចែកវិញ្ញាបនបត្រ និងបណ្ណសរសើរដល់សិស្សពូកែ ដែលបានបញ្ចប់កម្មវិធីសិក្សា ក្នុងឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសកលវិទ្យាល័យអាមេរិកាំង (AUPP)។

CSPP បានចែកវិញ្ញាបនបត្រដល់សិស្សថ្នាក់ទី៦ ថ្នាក់៩ និងថ្នាក់ទី១២ ចំនួន៦៤នាក់ និងបណ្ណសរសើរដល់សិស្សពូកែដែលមានចំណាត់ចាប់ពីលេខ១ដល់លេខ៥ ចំនួន៦០នាក់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដើម្បីលើកទឹកចិត្តឱ្យសិស្សានុសិស្សដែលបានខិតខំរៀនសូត្រកន្លងមក។ ក្នុងពិធីនេះក្រុមសិស្សានុសិស្សរបស់CSPPពីថ្នាក់ Computer Science and Robotics បានឡើងធ្វើបទបង្ហាញអំពី ប្រព័ន្ធការពារនៅក្នុងអគារសិក្សា។ ប្រព័ន្ធទំនើបនេះគឺជាApplicationបង្កើតឡើងដោយការសរសេរបច្ចេកវិទ្យាកូដ (CODING) ដើម្បីផ្តល់សញ្ញាអាសន្នពីការរញ្ចួយដី។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី បានឧបត្តម្ភ កុំព្យូទ័រយូរដៃ (Laptop) ដល់សិស្សពូកែម្នាក់មួយគ្រឿងដើម្បីលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តខិតខំសិស្សាថែមទៀត។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានផ្តាំផ្ញើរដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្របានពូកែ គោរពវិន័យឱ្យបានល្អ មានសីលធម៌ល្អ ឧស្សាហ៍ព្យាយាម ចេះធ្វើការជាក្រុម និងរៀនសូត្រភាពជាអ្នកដឹកនាំ។

CSPP បានចាប់ដំណើរតាំងពីឆ្នាំ២០១៧ ហើយគឺជាគ្រឹះស្ថានសិក្សាឯកជន ដែលបង្រៀនតាមកម្មវិធីសិក្សាចំណះដឹងទូទៅ ពេញមួយថ្ងៃ ដោយមានបន្ថែមផ្នែកភាសាអង់គ្លេស STEM និងថ្នាក់កុំព្យូទ័រ ដើម្បីផ្តល់ចំណេះដឹងពិតៗដល់សិស្សានុសិស្ស។ CSPP បានយកចិត្តទុកដាក់បញ្ជូនសិស្សពូកែ ផ្នែកគណិតវិទ្យា និងអក្សរសាស្រ្តខ្មែរ ទៅចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេស និងប្រកួតប្រជែងសរសេរកូដគំរូ STEM ជាមួយកម្មវិធី Kid-KATHON ផងដែរ។ ជារៀងរាល់ឆ្នាំ សម្រាប់ការប្រឡងបាក់ឌុប សិស្សានុសិស្សដែលរៀននៅCSPPតែងតែប្រឡងជាប់និទ្ទេស A ជាច្រើននាក់។

សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ CSPPមានបង្រៀនចាប់ពីថ្នាក់មត្តេយ្យកម្រិត K3 ថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងមានអគារសិក្សាថ្មីបំពាក់បរិក្ខារទំនើបនឹងចាប់បើកដំណើរការនៅខែវិច្ឆិកាខាងមុខ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់៖ ទូរស័ព្ទលេខ៖ 078 690 222/ 070 690 222/ 090 690 222 ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...