វិទ្យាល័យពោធិ៍សាត់ ឈ្នះ​ជ័យលាភីលេខ១ ក្នុងការប្រកួតកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៥

បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនវគ្គ ទីបំផុតទៅ​ គេបានរកឃើញម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៥ ដោយ​បានទៅលើក្រុមបេក្ខជនក្រុម​បដិសេធ មកពីវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់។

យុវសិស្ស ឃូ រិទ្ធីវ៉ាន់ សិស្សថ្នាក់ទី១១ នៃវិទ្យាល័យពោធិ៍សាត់ និងជាតំណាងក្រុមជ័យលាភី បានបង្ហាញអារម្មណ៍រំភើប និងរីករាយជាខ្លាំង នៅពេលគណៈកម្មការប្រកាសលទ្ធផលថា ក្រុមរបស់ខ្លួនជាប់ជ័យលាភីលេខ១ ហើយថា ជ័យលាភីមួយនេះ គឺបានមកពីសមត្ថភាព និង​ការព្យាយាម។

យុវសិស្ស ឃូ រិទ្ធីវ៉ាន់ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងជាតំណាងក្រុមជ័យលាភីលេខ១

សម្រាប់ការ​ឈ្នះជ័យលាភីលេខ១ប្រចាំប្រទេសនេះ រិទ្ធីវ៉ាន់ ក៏បានអរគុណដល់ក្រុមគ្រួសារដែលបានផ្តល់​ឱកាសឱ្យរូបគេ បានចូលរួមប្រកួតក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ ហើយក៏អរគុណដល់អ្នករៀបចំកម្មវិធី គឺអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានបង្កើតកម្មវិធីនេះឡើង ធ្វើឱ្យពួកគេបានចូលរួម និងទទួលបានបទពិសោធន៍ដ៏មានតម្លៃសម្រាប់ប្រើប្រាស់ក្នុងជីវិត។ យុវសិស្ស ឃូ រិទ្ធីវ៉ាន់ ក៏មិនភ្លេចអរគុណដល់អភិបាលខេត្តពោធិ៍សាត់ ដែលតែងលើកទឹកចិត្ត ផ្ដល់ដំបូន្មានល្អៗ និងផ្ដល់ថវិកា សម្រាប់ចូលរួមប្រកួតក្នុងកម្មវិធីនេះតាំងពីដើមរហូតទទួលបានជ័យលាភី។ “ជាពិសេស អរគុណដល់មិត្តភក្ដិ ដែលបានគាំទ្រ ផ្ដល់កម្លាំងចិត្ត គាំទ្រទាំងខាងក្រៅផង និងតាមប្រព័ន្ធអនឡាញផង“។

យុវសិស្ស ឃូ រិទ្ធីវ៉ាន់ ក៏បានលើកទឹកចិត្តប្អូនៗសិស្សានុសិស្សដទៃទៀត ប្រសិនបើមានឱកាស គួរចូលរួមប្រកួតក្នុងកម្មវិធីនេះ ដោយ​វា​មិនត្រឹមតែពង្រឹងភាពក្លាហានប៉ុណ្ណោះទេ​ ប៉ុន្តែក៏ផ្ដល់នូវបទពិសោធន៍ថ្មីៗជាបំណិនសតវត្សទី២១ ជាច្រើន។

យុវតី យ៉ុក ស៊ីវម៉ី ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យពោធិ៍សាត់ ជាសមាជិកក្រុមបានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់ក្រុមរយៈពេល៨ខែមកនេះ ពិតជាធ្វើឱ្យក្រុមទទួលបានលទ្ធផលល្អដូចអ្វីដែលធ្លាប់ប៉ងប្រាថ្នា។ ស៊ីវម៉ី បន្តថា កម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ មិន​មែន​ត្រឹមតែជាការប្រកួត តែក៏ផ្តល់ចំណេះដឹងជាច្រើន ជួយក្នុង​ការ​អភិវឌ្ឍសមត្ថភាពខ្លួនផងដែរ។

យុវតី យ៉ុក ស៊ីវម៉ី ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងជាតំណាងក្រុមជ័យលាភីលេខ១

ក្នុងការ​ប្រកួតជាក្រុមបដិសេធលើប្រធានបទ “យុវជន​កម្ពុជា ត្រូវ​មាន​ចំណេះដឹង​បញ្ញាសិប្បនិម្មិត (AI) ជាអាទិភាព​ដើម្បី​ចូលរួម​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុងការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​កម្ពុជា” បើតាម ស៊ីវម៉ី ក្រុម​ខ្លួនពិតជាពិបាករកចំណុចបដិសេធ ហើយក៏​មិនដឹងរកឯកសារមកពីណានោះឡើយ។ ប៉ុន្តែក្រុមរបស់ខ្លួននៅ​តែព្យាយាមរក្សាគោលជំហ និងស្វែងរកឯកសារជាច្រើន ព្រមទាំងសិក្សាឱ្យស៊ីជម្រៅ ដោយមិនត្រឹមតែផ្ដោតលើក្រុមបដិសេធទេ គឺសិក្សាពីក្រុមស្របផងដែរ ដើម្បីដឹងថា ក្រុមគេអាចនិយាយពីអ្វី អាចវាយបកវិញកន្លែងណា ដើម្បីងាយស្រួលក្នុងការយកឈ្នះ ទៅលើដៃគូរបន្ថែមទៀត។

ស៊ីវម៉ី បានចែក​រំលែក​បទពិសោធន៍​របស់ខ្លួនក្នុង​ការ​ចូលរួមកម្មវិធីប្រកួតនេះថា ដំបូងឡើយ គឺអ្វីៗហាក់ថ្មីទាំងអស់ ដោយ​មិនដឹងថា អ្វីជាការប្រកួតជជែកដេញដោលនោះទេ, បន្ទាប់ពីបានចូលរួមកម្មវិធីនេះ បច្ចុប្បន្ន​ខ្លួន​ទទួលបានចំណេះដឹងថ្មីៗ ចេះមានភាពបទបែន ចេះសម្របសម្រួលទៅតាមកាលៈទេសៈ ហើយចេះស្រាវជ្រាបបានច្រើនជាងមុន។ ស៊ីវម៉ី បន្តថា សម្រាប់ចំណេះដឹងដែល​ទទួល​បាន​ពីកម្មវីធីនេះ ខ្លួន​នឹងយកទៅជំនួយដល់ការសិក្សា និងធ្វើជាគំរូ ដល់សិស្សានុសិស្សដទៃទៀត ដើម្បីពង្រឹងភាពក្លាហាន និងចូលរូមកម្មវិធីសង្គមឱ្យបានច្រើន ព្រោះវាអាចចូលរួមចំណែកជួយដល់ប្រទេសជាតិរបស់យើង។

គួរជំរាបជូនថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ត្រូវ​បានរៀបចំឡើងដោយ​អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ​យុវជន និងកីឡា ក្នុងគោលបំណងបណ្តុះបណ្តាលយុវជនឱ្យចេះសិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងចេះប្រើប្រាស់វប្បធម៌សន្ទនាក្នុងការរួមចំណែកដោះស្រាយបញ្ហាផ្សេងៗ ដែលពួកគេជួបប្រទះ ជាពិសេសកសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហាន ប្រកបដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *