រដ្ឋមន្រ្តីអប់រំ ៖ ការវិនិយោគលើឧត្តមសិក្សា ជួយឱ្យកម្ពុជាដោះស្រាយបញ្ហាពាក់ព័ន្ធនឹងនិស្សិតធ្វើការខុសជំនាញ

លើក​ឡើង​ក្នុងកិច្ចប្រជុំជាមួយធនាគារពិភពលោក ស្តីពីគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ (HEIP2) កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការវិនិយោគលើឧត្តមសិក្សា បានជួយឱ្យកម្ពុជាដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការធ្វើការខុសជំនាញ (Skills mismatch)។

ឯកឧត្តមបណ្ឌិតសភាចារ្យ​មានប្រសាសន៍ថា បច្ចុប្បន្ន គម្រោងបាននិងកំពុងផ្តោតលើការពង្រឹងគុណភាពអប់រំឧត្តមសិក្សាតាមរយៈការលើកកម្ពស់គុណវុឌ្ឍិវិជ្ជាជីវៈសាស្ត្រាចារ្យ នៅវិទ្យាស្ថានឧត្តមសិក្សាមួយចំនួនក្នុងទីក្រុងភ្នំពេញ កំពង់ស្ពឺ បាត់ដំបង ស្វាយរៀង និងក្រុងព្រះសីហនុ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់ បន្ថែមថា វិទ្យាស្ថានឯកទេសនីមួយៗ បានផ្សារភ្ជាប់ការអនុវត្តជាក់ស្តែងទៅតាមវិស័យនៅរោងចក្រនានា ក្នុងតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) និងបានបង្កើតឱ្យមានកម្មវិធីសិក្សាថ្មីៗ ពាក់ព័ន្ធនឹង ICT ដូចជា Cyber Security បញ្ញាសិប្បនិម្មិត (AI) ជំនាញពាក់ព័ន្ធនឹងប្រព័ន្ធអេឡិចត្រូនិកជាដើម ។ លើសពីនេះ ក៏កំពុងផ្តោតលើការលើកម្ពស់ការអប់រំស្ទែម ការបណ្តុះបណ្តាល Skilled Labors ដើម្បីបន្តទាក់ទាញការវិនិយោគមកកម្ពុជាបន្ថែមទៀត ក៏ដូចជាឆ្លើយតបនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។

បើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បច្ចុប្បន្ន​ក្រសួងអប់រំ បាននិងកំពុងបន្តការអនុវត្តកំណែទម្រង់ឧត្តមសិក្សា ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមុំទី១ គឺផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងមុំទី៥ ៖ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដោយផ្តោតលើ ៖ (១) ការបង្កើតមជ្ឈមណ្ឌលឧត្ដមភាព (២) ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន (៣) ទំនើបកម្មកម្មវិធីសិក្សា និងការលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងរៀន (៤) ការពង្រឹងការសិក្សាស្របតាមលក្ខណៈអន្តរជាតិ (៥) ការពង្រឹងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវក្នុងការអប់រំឧត្ដមសិក្សា និង (៦) បង្កើនចំនួនសិស្សចូលរៀន។

រដ្ឋមន្ត្រីក្រសួងអប់ លើកឡើងថា សម្រាប់សមិទ្ធផលសម្រេចកន្លងមករបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា​ទី២ (HEIP2) រួមមាន (១). កែលម្អគុណភាព និងភាពពាក់ព័ន្ធនៃកម្មវិធីសិក្សា (២). កែលម្អលទ្ធភាពទទួលបាន និងសមធម៌ (៣). គាំទ្រការស្រាវជ្រាវផ្នែក STEM និងកសិកម្ម (៤). គាំទ្រមូលនិធិស្រាវជ្រាវជាតិ រៀបចំនីតិវិធីស្រាវជ្រាវ និងច្បាប់ហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវ ជាពិសេសសម្រាប់ការបង្កើតថ្មីនៃការស្រាវជ្រាវ និងការធ្វើពាណិជ្ជកម្ម (៥). ពង្រឹងអភិបាលកិច្ចស្ថាប័ន (៦). ពង្រឹងអភិបាលកិច្ចតាមវិស័យ ៖ ធ្វើឌីជីថលកម្មមុខងារសំខាន់ៗនៃទិន្នន័យអប់រំឧត្តមសិក្សា ដូចជា ការផ្តល់ព័ត៌មានសេវាកម្ម និងព័ត៌មានចាំបាច់ជាច្រើនទៀត (៧). គាំទ្រការគ្រប់គ្រងគម្រោង និងការត្រួតពិនិត្យ វាយតម្លៃ , ដាក់បញ្ចូលវគ្គសិក្សាខ្លីៗ និងកម្មវិធីដែលមិនមានសញ្ញាបត្រដោយផ្អែកលើតម្រូវការ និងជំនាញ, ពិនិត្យតាមដានកញ្ចប់ថវិកា នៃកម្មវិធីសិក្សាដែលពេញនិយមខ្លាំង និងផ្តល់ការណែនាំដល់កម្មវិធីផ្សេងទៀតដើម្បីបំពេញតាមស្តង់ដាថ្នាក់ជាតិ-តំបន់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យអប់រំ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងជួយកម្ពុជាឱ្យចាកចេញពីភាពក្រីក្រ និងឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។

គួរជម្រាបជូនថា កិច្ចប្រជុំជាមួយធនាគារពិភពលោក ស្តីពីគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ (HEIP2) មានគោលបំណងដើម្បីពិនិត្យលទ្ធផលសម្រេចបានកន្លងមក នៃការអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សា និងបង្ហាញពីរបាយការណ៍វឌ្ឍនភាពគម្រោង HEIP2, បញ្ហាប្រឈមតាមវិស័យ និងកិច្ចសហការសម្រាប់ការអនុវត្ត ESP (Sectoral Challenges and Collaboration for ESP implementation), ជំហានបន្ទាប់ ការត្រៀមខ្លួនសម្រាប់ការអនុវត្ត HEIP2 (HEIP2 Implementation Readiness) ការបើកដំណើរការគម្រោង (Project Launching) និងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *