សន្និសីទឧស្សាហកម្ម និងពិព័រណ៍ការងារ ផ្សារភ្ជាប់យុវជនជាមួយទីផ្សារការងារ

សន្និសីទឧស្សាហកម្ម និងពិព័រណ៍ការងារ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សាកលវិទ្យាល័យខេមតិច កាលពីថ្ងៃម្សិលមិញនេះ (១៩ វិច្ឆិកា) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និស្សិត និងឧស្សាហកម្មក្នុងប្រទេសកម្ពុជា ឱ្យកាន់តែល្អប្រសើរ និងស្អិតរមួត។

កញ្ញា ក្រង កន្នីកា ប្រធានផ្នែកជ្រើសរើសនិសិ្សត និងទំនាក់ទំនងសាធារណៈ នៃសាកលវិទ្យាល័យខេមតិច ប្រាប់ AMS Education ថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ផ្សារភ្ជាប់ទំនាក់ទំនងរវាងនិស្សិតជាមួយវិស័យឧស្សាហកម្ម តាមរយៈការផ្តល់ឱកាសកម្មសិក្សា និងការងារនាពេលអនាគត, ការស្វែងយល់ពីជំនាញ និងការអនុវត្តន៍ជាក់ស្តែង ដោយមានបទបង្ហាញពីក្រុមហ៊ុនផ្សេងៗគ្នា ព្រមទាំងបង្កើនការត្រៀមខ្លួនសម្រាប់អាជីព និងទីផ្សារការងារ ស្របតាមជំនាញដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។

កញ្ញា កន្នីកា បានបន្ថែមថា ក្រៅពីផ្សារភ្ជាប់ និស្សិតជាមួយឧស្សាហកម្ម កម្មវិធីក៏មានបំណង លើកកម្ពស់នវានុវត្តន៍សហគ្រិនភាព ការពង្រីកបណ្តាញទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងឧស្សាហកម្មផងដែរ។

ថ្លែងក្នុងសន្ទរកថាបើកកម្មវិធី លោកស្រី Li Lilian សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យខេមតិច បានសម្តែងនូវការស្វាគមន៍ ចំពោះការចូលរួមពីគ្រប់ស្ថាប័ន និងបានថ្លែងគុណក្រុមហ៊ុន E-GetS ដែលបានផ្តល់នូវអាហារូបករណ៍តម្លៃ ១០ម៉ឺនដុល្លារដល់និស្សិតខេមតិច ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

លោកស្រីបានសង្កត់ធ្ងន់ ដោយលើកឡើងនូវពាក្យស្លោកចិនមួយឃ្លាថា «ប្រទេសរីកចម្រើនរុងរឿងដោយសារមានយុវជនដែលល្អ ប៉ិនប្រសព្វ និងជំនាញល្អ»។

គួរជម្រាបជូនថា សន្និសីទឧស្សាហកម្ម និងពិព័រណ៍ការងារ បានរៀបចំឡើងនៅក្នុងបរិវេនសាកលវិទ្យាល័យខេមតិច កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដោយមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យា ធនាគារ អចលនទ្រព្យ និងគ្រឹះស្ថានអប់រំ ប្រមាណជាង ២០ និងមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំស្ថាប័ន សាស្ត្រាចារ្យ បុគ្គលិកក្រុមហ៊ុន និងសិស្ស-និស្សិតរាប់រយនាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...