កុមារញៀននឹងទូរស័ព្ទបានក្លាយជាកង្វល់របស់អាណាព្យាបាលជាច្រើននៅពេលបច្ចុប្បន្ននេះ ។ តាមការសិក្សាបានរកឃើញថា នៅពេលដែលកុមារញៀននឹងទូរស័ព្ទ នឹងធ្វើឱ្យពួកគេរងនូវផលប៉ះពាល់ និងគុណវិបត្តិមួយចំនួនដូចជា ភ្នែកចុះខ្សោយ, ថយចុះទំនាក់ទំនងជាមួយឪពុកម្តាយ, កាត់បន្ថយដំណេក, បាត់បង់ចំណង់ក្នុងការរៀនសូត្រ ប៉ះពាល់ដល់សុខភាពផ្លូវចិត្តជាដើម ។ ដូច្នេះតើឪពុកម្តាយគួរធ្វើដូចម្តេចដើម្បីទាញកូនរបស់លោកអ្នកចេញពីអេក្រក់ទូរស័ព្ទ?
តាមគេហទំព័រ MOMNEWSDaily បានបង្ហាញនូវគន្លឹះមួយ៨ ដើម្បីអូសទាញកូនៗរបស់លោកអ្នកឱ្យចេញឆ្ងាយពីអេក្រង់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗ។
១. បំផុសសកម្មភាពខាងក្រៅ ៖ ចំណុចមួយនេះអាចឱ្យកូនរបស់អ្នករក្សាគម្លាតយ៉ាងឆ្ងាយពីទូរស័ព្ទ គឺលោកអ្នកគ្រាន់តែជំរុញលើកទឹកចិត្តក្មេងៗឱ្យមានសកម្មភាពផុសផុលនៅបរិយាកាសខាងក្រៅដូចជា៖ ដាំដំណាំ, ថែសួន, ស្រោចទឹករុក្ខជាតិ និងបន្តធ្វើនូវសកម្មភាពជាច្រើនទៀត ។ក្មេងៗងាយទទួលរងនូវភាពធុញទ្រាន់ណាស់នៅពេលដែលទុកឱ្យពួកគេនៅតែផ្ទះពីមួយថ្ងៃទៅមួយថ្ងៃ នោះពួកគេនឹងទាមទាររកទូរស័ព្ទដើម្បីបំបាត់ភាពធុញថប់ក្នុងចិត្ត ។ នៅពេលឪពុកម្តាយ ឬអាណាព្យាលនាំក្មេងឱ្យចូលរួមសកម្មភាពខាងក្រៅបានច្រើន ពួកគេនឹងមិនទាមទារចង់បានទូរស័ព្ទយ៉ាងតក់ក្រហល់ដូចកាលពីមុនៗទៀតនោះឡើយ។

២. សូមគន់គូរពីអាយុកាលក្មេង មុននឹងឱ្យទូរស័ព្ទទៅកូនប្រើ៖ នៅពេលដែលអ្នកអនុញ្ញាតឱ្យកូនប្រើប្រាស់ទូរស័ព្ទខណៈកូនមានអាយុនៅក្មេងពេក ធ្វើឱ្យពួកគេមានអារម្មណ៍ងប់ងល់នឹងទូរស័ព្ទរហូតដល់ថ្នាក់ញៀនទៀតផង ចំណុចនេះអាចធ្វើឱ្យក្មេងបាត់បង់ចំណាប់អារម្មណ៍នឹងរឿងផ្សេងៗទៀតដូចជាការទំនាក់ទំនងក្នុងជីវិតពិត ឬការសិក្សាជាដើម ។
ចំពោះក្មេងមានវ័យតូចៗក្រោមអាយុពីរឆ្នាំអ្នកមិនគួរអនុញ្ញាតណែនាំឱ្យពួកគេប្រើប្រាស់នោះទេ លុះត្រាណាតែពួកគេអាចដឹងពីរបៀបប្រើប្រាស់ដោយខ្លួនឯង ឬក៏អាយុរបស់ពួកគេឈានដល់កម្រិតមួយដែលសមស្របជាមួយនឹងការប្រើប្រាស់ប្រព័ន្ធកម្មវិធីឌីជីថលណាមួយ ។ ហើយឪពុកម្តាយមិនគួរបង្ហាញរូបកុមារតូចចន្លោះអាយុ២ឆ្នាំចុះក្រោមនៅក្នុងគណនីប្រព័ន្ធផ្សព្វផ្សាយនោះទេ(ហ្វេសប៊ុក) លើកលែងតែក្នុងករណីការហៅឆ្លងឆ្លើយជាវីឌីអូពីភាគីម្ខាងទៅភាគីម្ខាងទៀត ។
ទោះបីជាត្រង់ចំណុចនេះមិនលើកទឹកចិត្តឱ្យអ្នកផ្តល់ទូរស័ព្ទឱ្យកូនលេងពិតមែន, ក៏ប៉ុន្តែអ្នកអាចបង្រៀនកូនរបស់អ្នកឱ្យប្រើប្រាស់ និងនាំកូនមើលវីដេអូល្អៗជាមួយអ្នក ។ កាលដែលធ្វើបែបនេះគឺដើម្បីងាយស្រួលតាមដាន និងពន្យល់ក្មេងតូចឱ្យយល់ពីអត្ថន័យ នៃមតិការអត្ថបទទាំងឡាយថាចង់អប់រំអំពីអ្វី ។ វាជាវិធីសាស្រ្តដ៏ត្រឹមត្រូវមួយ ដើម្បីជួយបណ្តុះទម្លាប់កុមារឱ្យប្រើប្រាស់ទូរស័ព្ទទទួលបានប្រសិទ្ធភាពខ្ពស់ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ។
លោកអ្នកប្រហែលជាធ្លាប់ឃើញហើយនាពេលកន្លងមក ខណៈដែលក្មេងកំពុងយំខ្លាំងៗ ឬអាក់អន់ចិត្តនឹងរឿងអ្វីមួយយើងសង្កេតឃើញឪពុកម្តាយមួយចំនួនតែងហុចទូរស័ព្ទដៃទៅឱ្យកូនដើម្បីលួងលោមនិងបំពេញអារម្មណ៍ ។ បើនិយាយឱ្យខ្លីទៅ គឺធ្វើយ៉ាងណាឱ្យតែពួកគេស្ងៀមស្ងាត់ឈប់រំខានមួយពេលៗ ។
លោកអ្នកដឹងទេ, កាលដែលអ្នកប្រើវិធីសាស្រ្តបែបនេះមិនល្អទេ អ្នកគួតែផ្តល់ពេលវេលាសួរនាំ និងតាមដានផ្លូវចិត្តនិងតម្រូវការរបស់ពួកគេ ។ ម្យ៉ាងវិញទៀតការប្រគល់ទូរស័ព្ទឱ្យក្មេងលេងតាមរបៀប នៃការដោះដូរជាមួយភាពស្ងៀមស្ងាត់របស់ក្មេងបែបនេះ វាអាចជួយឱ្យពួកគេបាត់យំតែមួយភ្លែតប៉ុណ្ណោះ ។ គឺមានន័យថា វាអាចផ្តល់ផលប្រយោជន៍ត្រឹមរយៈពេលខ្លី, ក៏ប៉ុន្តែវាផ្តល់ផលប៉ះពាល់រយៈពេលវែងដូចជា៖ ការញៀននឹងទូស័ព្ទ និងបាត់បង់ទំនាក់ទំនងក្នុងសង្គម ។ល។ ហើយវិធីដែលល្អគឺសូមជម្លៀសកុមារឱ្យឆ្ងាយពីទូរស័ព្ទសិន ក្នុងករណីមិនចាំបាច់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ ។
៣.មិនចុចទូរស័ព្ទអំឡុងពេលជួបជុំគ្រួសារ៖ ត្រង់ចំណុចនេះយើងចង់សំដៅដល់ពេលវេលារវាងអាណាព្យាបាល និងកុមារនៅអាហារពេលល្ងាច ឬចុងសប្តាហ៍ជាដើម ។ នៅពេលដែលអ្នកអនុញ្ញាតឱ្យកូនប្រើប្រាស់ទូរស័ព្ទគ្រប់ពេល វាមិនល្អទាល់តែសោះសម្រាប់កូនរបស់អ្នក ។
ឪពុកម្តាយមួយចំនួនរវល់ចុចទូរស័ព្ទផ្ញើសារចុះឡើងៗ អំឡុងពេលជួបជុំគ្រួសារ និងនៅជាមួយកូនៗ ហើយមិនសូវខ្វាយខ្វល់ពីពេលវេលាដែលមានចំពោះកូនទេ ។ សកម្មភាពបែបនេះនឹងបង្កភាពឈឺចាប់អន់ចិត្តចំពោះផ្លូវចិត្តកុមារយ៉ាងខ្លាំង ។ ដូចនេះហើយជំនួយឲ្យការប្រើប្រាស់ទូរស័ព្ទអាណាព្យាបាលគួរតែបង្កើតបរិយាកាសជាមួយគ្រួសារឱ្យមានគុណភាពតាមរយៈ ការបង្កើតកិច្ចសន្ទនាឆ្លើយឆ្លងជាមួយកូនៗឱ្យបានច្រើនតាមដែលអាចធ្វើបាន។
៤.បិទអ៊ឺនធឺណិតនៅពេលមិនប្រើប្រាស់៖ ការបិទអ៊ឺនធឺណិតចោលជាកម្លាំងចលករដ៏សំខាន់ជំរុញឱ្យអ្នក និងកូនអាចរក្សាគម្លាតពីការប្រើប្រាស់ទូរស័ព្ទ ឬបច្ចេកវិទ្យាផ្សេងៗ ។ ទន្ទឹមគ្នានេះដែរ អ្នកអាចទាញយកវីដេអូ ឬកម្មវិធីផ្សេងៗមកទុកក្នុងទូរស័ព្ទដោយកំណត់ចំនួនឱ្យជាក់លាក់និងពិនិត្យវាឱ្យត្រូវជាមួយអាយុរបស់កូនផង ។ លោកអ្នកត្រូវប្រាដកថាវីដេអូ ឬកម្មវិធីនោះនាំផលប្រយោជន៍ដល់កូនរបស់អ្នក ។ សូមកំណត់សម្គាល់ថា បន្ទាប់ពីទាញយកវីដេអូ ឬកម្មវិធីសព្វគ្រប់ហើយសូមបិទអ៊ឺនធឺណិតវិញ ។
៥.ផ្តល់ពេលល្អៗទៅកាន់កូន៖ ឆ្លើយតបនឹងចំណុចនេះ អាណាព្យាបាលអាចនាំកូនទៅញាំអាហារពេលល្ងាច ទៅចូលរួមកម្មវិធីផ្សេងៗដូចជាពិធីមង្គលការ ពិធីខួបកំណើត ពិធីឆ្លងឆ្នាំសកល ឬក៏អញ្ជើញសាច់ញាតិមកជួបជុំជាមួយគ្នាដើម្បីបង្កើតកម្មវិធីសប្បាយៗនៅផ្ទះ ឬបង្កើតដំណើរកម្សាន្តទៅតាមបណ្តាខេត្តនានា ។ សកម្មភាពទាំងនេះនឹងជួយឱ្យកូនអ្នកអាចរៀនសូត្របានថ្មីៗពីមនុស្សផ្សេងៗគ្នា ។ បន្ថែមពីនេះវាក៏អាចជួយកុមារឱ្យពង្រឹងនូវជំនាញទំនាក់ទំនង ហើយក្មេងនឹងក្លាយជាមនុស្សសកម្ម និងមានទំនាក់ទំនងយ៉ាងឆាប់រហ័សជាមួយអ្នកដ៏ទៃនៅពេលគេប្រឡូកទៅក្នុងសង្គមខាងក្រៅ ។

៦.បង្កើតព្រឹត្តការណ៍សប្បាយៗ៖ លើសពីការបង្កើតកម្មវិធីសប្បាយៗនៅផ្ទះអ្នកក៏អាចលើកទឹកចិត្តឱ្យកូនមានឱកាសចេញទៅខាងក្រៅដូចជា ការលេងកីឡាកម្សាន្ត, ការគូសគំនូរ, អានសៀភៅ និងសកម្មភាពជាច្រើនទៀតដែលជួយឱ្យកូនកាន់តែមានស្មារតីទទួលបានការអភិវឌ្ឍជារឿយៗ ។ ភាពមមាញឹកទាំងនេះហើយធ្វើឱ្យកុមារឈប់ទទូចសួររកទូរស័ព្ទ ។ លោកអ្នកក៏គួរតែនាំកុមារនិយាយរឿងនិទានមុនពេលចូលគេង ជំនួយឱ្យការកាន់ទូរស័ព្ទមុនពេលចូលគេង ។
៧.ការកំណត់រយៈពេលនៅលើអេក្រង់ទូរស័ព្ទ៖ វិធីសាស្រ្តដ៏ល្អមួយបន្ថែមទៀតគឺការកំណត់ APP នៅលើអេក្រង់ទូរស័ព្ទមុនពេលដាក់ឱ្យក្មេងប្រើប្រាស់ អ្នកអាចកំណត់រយៈពេលឱ្យជាក់លាក់ទៅតាមអាយុកូនរបស់អ្នក ។ ធ្វើដូច្នេះពួកគេនឹងមិនអាចប្រើប្រាស់ហួសហេតុជ្រុលពេកទេ ។
ចំពោះការកំណត់អាយុទៀតសោធ ក្មេងដែលមានវ័យតូចៗអ្នកអាចកំណត់ឱ្យពួកគេចាប់ពី២ទៅ៣ម៉ោងក្នុងមួយថ្ងៃ, រីឯក្មេងដែលមានវ័យជំទង់អ្នកអាចកំណត់៥ទៅ៦ម៉ោង គឺដើម្បីឱ្យពួកគេមានឱកាសអាចស្វែងរកឯកសារផ្សេងដើម្បីសិក្សាបន្ថែម ។
ចំណែកឯក្មេងអាយុពី៨ទៅ១៨ឆ្នាំលោកអ្នកអាចកំណត់ឱ្យពួកគេប្រើប្រាស់រហូតដល់៧ម៉ោងនិង៣០នាទីក្នុងមួយថ្ងៃ ដោយយើងគិតរាប់បញ្ចូលតាំងពី ទូរទស្សន៍ ទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត ។
៨.ព្យាយាមចំណាយពេលឱ្យច្រើនជាមួយកូន៖ ដូចដែលយើងបានដឹងស្រាប់ហើយគ្រួសារគឺជាគំរូសំខាន់សម្រាប់កុមារ, កុមារតែងតែរៀននូវសកម្មភាពផ្សេងៗពីសំណាក់អាណាព្យាបាល និងសកម្មភាពផ្សេងៗទៀតដែលពួកគេបានដឹងបានឮ ។ ទន្ទឹមនឹងនេះ ឪពុកម្តាយមានទំនួលខុសត្រូវខ្ពស់ក្នុងការបង្រៀនកូនឱ្យយល់ពីការប្រើប្រាស់រាល់ឧបករណ៍ទាំងឡាយឱ្យបានច្បាស់ នៅពេលដែលអាណាព្យាបាលជាប់រវល់ជាមួយកិច្ចការផ្សេងៗ ។
ក្នុងនាមជាឪពុកម្តាយ នៅពេលអ្នកកាន់តែចំណាយពេលវេលាច្រើនជាមួយកូន អ្នកកាន់តែមានភាពជិតស្និតស្រួលទំនាក់ទំនងជាមួយកូន ធ្វើឱ្យការអភិវឌ្ឍផ្នែកទំនាក់ទំនងរបស់កូនកាន់តែប្រសើរឡើងៗ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៦៣៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2023
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

អាហារូបករណ៍ ១០០% សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2026
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2024
វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។




































































