បទប្បញ្ញត្តិសុខភាព ដែល​បេក្ខជន​ប្រឡង​បាក់ឌុប​ត្រូវ​អនុវត្ត​នៅ​ថ្ងៃប្រឡង

ភ្នំពេញ – បើទោះ​បីជា​ស្ថានភាពជំងឺកូវីដ១៩​នៅ​កម្ពុជា​ហាក់ធូរស្រាល​ក្តី ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​ដល់សុខភាព​បេក្ខជន ដែល​ចូលរួម​ក្នុង​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នៅ​ថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និង​កីឡា បានដាក់ចេញ​នូវ​បទប្បញ្ញត្តិសុខភាព​មួយ​ចំនួន ដែលត្រឹម​ត្រូវ​តាម​ស្តង់ដារ​អនាម័យ។

១.បេក្ខជន​ត្រូវ​ពាក់ម៉ាស់​ឱ្យ​បាន​ត្រឹម​ត្រូវ​ជា​ប្រចាំ​នៅ​ក្នុង​មណ្ឌល​ប្រឡង លើក​លែង​តែ​ពេលផ្ទៀងផ្ទាត់​មុខ​បេក្ខជន ជាមួយ​សលាកបត្រ​ឯកត្តជន។

២.រក្សា​គម្លាត​សុវត្ថិភាព​យ៉ាង​តិច ១,៥ម៉ែត្រ និង​មិន​ត្រូវ​ប៉ះពាល់​គ្នា​ដោយផ្ទាល់ ដូចជា​ការ​ចាប់ដ ឬ​ប្រើប្រាស់​របស់របររួមគ្នា។

៣.ត្រូវ​អនុវត្ត​ការ​រក្សា​អនាម័យ​ឱ្យ​បាន​ត្រឹម​ត្រូវ ពិសេស​ត្រូវ​លាង​សម្អាត​ដៃ​រៀងរាល់​ពេល​សម្រាក​ឆ្លង​វិញ្ញាសា និង​ជៀសវាង​យកដៃប៉ះ​លើ​ផ្ទៃមុខ។

៤.ត្រូវ​ឆាប់ជួបពិគ្រោះ​យោបល់​ជាមួយ​មន្រ្តី​សុខាភិបាលប្រចាំការ​នៅ​តាម​មណ្ឌល​ប្រឡង ក្នុង​ករណី​មាន​បញ្ហា​សុខភាព​ដូចជា​ ឡើង​កម្តៅ ឬមាន​រោគ​សញ្ញា​ផ្សេងៗ​ ដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាក​ដក​ដង្ហើមជាដើម។

៥.បេក្ខជន​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យ​បាន​នឹងន និង​មាន​ភាពក្លាហាន ករណី​មាន​បញ្ហា​មិន​ស្រួល​ខ្លួន ត្រូវ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​មន្រ្តី​សុខាភិបាល​ប្រចាំការ​នៅ​តាម​មណ្ឌល​ប្រឡង។

ពាក់ព័ន្ធទៅនឹង​សុវត្ថិភាពសុខភាពនេះ​ដែរ បើ​យោង​តាម​សេចក្តីណែនាំ​ប្រតិបត្តិ ស្តីពី​វិធានការ​សុខភាព និងសុវត្ថិភាព​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ, សម្រាប់​គ្រឹះស្ថាន​​សិក្សា​ដែល​យក​ធ្វើជា​មណ្ឌលប្រឡងចាំ​បាច់​ត្រូវ​ធ្វើ​អនាម័យ​ បោស​សម្អាត​បន្ទប់ អគារ បរិវេណ និង​រៀបចំកន្លែង​ទុកដាក់​សំរាម​​ឱ្យ​បាន​ត្រឹម​ត្រូវ, រម្ងាប់​មេរោគ​លើតុ កៅអី ដៃទ្វារ បង្កាន់ដៃ ផ្ទៃ​រាបបន្ទប់ប្រឡង និង​កន្លែង​ចាប់កាន់ញឹកញាប់។

ជាមួយ​គ្នា​នេះ ក្រុម​ការងារ​មណ្ឌល​ប្រឡង​ក៏​ត្រូវ​ពិនិត្យ​លទ្ធភាពរៀបចំ​គំនូស​គម្លាត​សុវត្ថិភាព​នៅ​ក្នុង​បរិវេណ​គ្រឹះស្ថាន​សិក្សា ព្រមទាំង​រៀបចំ​តុកៅអីសម្រាប់បេក្ខជនក្នុង​បន្ទប់ប្រឡងនីមួយៗ ដោយ​រក្សា​គម្លាតសុវត្ថិភាព​យ៉ាង​តិច ១,៥ម៉ែត្រ ។ រៀបចំកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យដោយមានទឹក និង​សាប៊ូប្រើប្រាស់​ជា​ប្រចាំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...