ភ្នំពេញ – បើទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាហាក់ធូរស្រាលក្តី ប៉ុន្តែដើម្បីសុវត្ថិភាពដល់សុខភាពបេក្ខជន ដែលចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវបទប្បញ្ញត្តិសុខភាពមួយចំនួន ដែលត្រឹមត្រូវតាមស្តង់ដារអនាម័យ។
១.បេក្ខជនត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង លើកលែងតែពេលផ្ទៀងផ្ទាត់មុខបេក្ខជន ជាមួយសលាកបត្រឯកត្តជន។

២.រក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥ម៉ែត្រ និងមិនត្រូវប៉ះពាល់គ្នាដោយផ្ទាល់ ដូចជាការចាប់ដ ឬប្រើប្រាស់របស់របររួមគ្នា។
៣.ត្រូវអនុវត្តការរក្សាអនាម័យឱ្យបានត្រឹមត្រូវ ពិសេសត្រូវលាងសម្អាតដៃរៀងរាល់ពេលសម្រាកឆ្លងវិញ្ញាសា និងជៀសវាងយកដៃប៉ះលើផ្ទៃមុខ។
៤.ត្រូវឆាប់ជួបពិគ្រោះយោបល់ជាមួយមន្រ្តីសុខាភិបាលប្រចាំការនៅតាមមណ្ឌលប្រឡង ក្នុងករណីមានបញ្ហាសុខភាពដូចជា ឡើងកម្តៅ ឬមានរោគសញ្ញាផ្សេងៗ ដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើមជាដើម។

៥.បេក្ខជនត្រូវចេះគ្រប់គ្រងអារម្មណ៍ឱ្យបាននឹងន និងមានភាពក្លាហាន ករណីមានបញ្ហាមិនស្រួលខ្លួន ត្រូវជួបពិគ្រោះយោបល់ជាមួយមន្រ្តីសុខាភិបាលប្រចាំការនៅតាមមណ្ឌលប្រឡង។
ពាក់ព័ន្ធទៅនឹងសុវត្ថិភាពសុខភាពនេះដែរ បើយោងតាមសេចក្តីណែនាំប្រតិបត្តិ ស្តីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, សម្រាប់គ្រឹះស្ថានសិក្សាដែលយកធ្វើជាមណ្ឌលប្រឡងចាំបាច់ត្រូវធ្វើអនាម័យ បោសសម្អាតបន្ទប់ អគារ បរិវេណ និងរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ, រម្ងាប់មេរោគលើតុ កៅអី ដៃទ្វារ បង្កាន់ដៃ ផ្ទៃរាបបន្ទប់ប្រឡង និងកន្លែងចាប់កាន់ញឹកញាប់។
ជាមួយគ្នានេះ ក្រុមការងារមណ្ឌលប្រឡងក៏ត្រូវពិនិត្យលទ្ធភាពរៀបចំគំនូសគម្លាតសុវត្ថិភាពនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ព្រមទាំងរៀបចំតុកៅអីសម្រាប់បេក្ខជនក្នុងបន្ទប់ប្រឡងនីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥ម៉ែត្រ ។ រៀបចំកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យដោយមានទឹក និងសាប៊ូប្រើប្រាស់ជាប្រចាំ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2025
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសផ្តល់អាហារូបករណ៍តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សិក្សានៅ...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2025
វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យដាលី ប្រទេសចិន សម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2026
១០ ជំនាញធំៗ សិក្សានៅសាកលវិទ្យាល័យដាលី (Dali University) ខេត្តយូណាន

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2026
ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2026
កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































