ឯកឧត្តម នេត្រ ភក្ត្រា៖ ការគោរពស្រឡាញ់ថែរក្សាអភិរក្សធនធានធម្មជាតិគឺជាការគោរពស្រឡាញ់ជីវិតមនុស្ស

ភ្នំពេញ – នៅក្នុងទិវា «មួយម៉ោងសម្រាប់ភពផែនដី» កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២កន្លងទៅ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការគោរពស្រឡាញ់ថែរក្សាអភិរក្សធនធានធម្មជាតិ គឺជាការគោរពស្រឡាញ់ជីវិតមនុស្ស។ យើងគោរពធម្មជាតិ នោះធម្មជាតិនឹងផ្តល់ការគោរពនិងផលប្រយោជន៍យ៉ាងច្រើនដល់យើងវិញ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បន្ថែមថា ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជាឱកាសល្អមួយសម្រាប់យើងទាំងអស់គ្នាបង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ និងបរិស្ថាន ក៏ដូចជាប្រាប់ដល់អ្នកដទៃទៀតឱ្យបានយល់ពីសារៈសំខាន់នៃធនធានធម្មជាតិចំពោះជីវិតនៅលើភពផែនដី។ ទន្ទឹមគ្នានេះ ចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាច្រើនដែលកំពុងកើតឡើង នាពេលបច្ចុប្បន្ន ជាពិសេសការប្រែប្រួលអាកាធាតុ ការខូចខាតប្រព័ន្ធអេកូឡូស៊ីដែលជាកត្តាគំរាមកំហែងជាសកលដល់មនុស្ស និងធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា

“ទិវាមួយម៉ោងសម្រាប់ភពផែនដីនេះ ផ្តល់ឱកាសសម្រាប់យើងចូលរួមអបអរសាទរ បង្ហាញឆន្ទៈដ៏មោះមុតចំពោះការ ការពារបរិស្ថាន និងធនធានធម្មជាតិ ហើយការអភិរក្សធនធានធម្មជាតិនេះមិនមែនធ្វើត្រឹមរយៈ ពេល១ម៉ោងនៃការប្រារព្ធទិវានេះទេ គឺយើងត្រូវធ្វើជាប្រចាំប្រកបដោយការទទួលខុសត្រូវខ្ពស់”

រដ្ឋលេខាធិការក្រសួងបរិស្ថាន បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋអាចចូលរួមសន្សំសំចៃការប្រើប្រាស់ចរន្តអគ្គិសនី ញែកសំរាម និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ សន្សំសំចៃការប្រើប្រាស់ទឹក និងត្រូវរិះរកគ្រប់មធ្យោបាយដើម្បីស្តុកទឹកទុកប្រើប្រាស់ ។ ឯកឧត្តមបន្តថា ការបន្តដាំដើមឈើបន្ថែមនៅតំបន់ព្រៃរិចរិល និងចូលរួមទប់ស្កាត់ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិ ជីវៈចម្រុះគ្រប់ប្រភេទ និងមិនបរិភោគសាច់សត្វព្រៃ ព្រមទាំងចូលរួមប្រើប្រាស់ឈើកែច្នៃ ជាជាងការប្រើប្រាស់ឈើពីធម្មជាតិ ដើម្បីកាត់បន្ថយសម្ពាធលើព្រៃធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា

“ធម្មជាតិមានសារៈសំខាន់ណាស់សម្រាប់ជីវិតមនុស្ស និងការអភិវឌ្ឍ បើធម្មជាតិបាត់បង់ អនាគតមនុស្សជាតិនឹងមិនស្ថិតស្ថេរ”

សូម​បញ្ជាក់ថា នៅឆ្នាំនេះ គឺជាឆ្នាំទី១៣ហើយ ដែលប្រទេសកម្ពុជាបានចូលរួមប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ។ ទិវានេះបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានប្រជាប្រិយភាពក្នុងចំណោមមហាជនទូទាំងប្រទេសជាពិសេសយុវជនរហូតដល់បច្ចុប្បន្ន។ ទិវានេះមានដើមកំណើតនៅក្នុងទីក្រុងស៊ីដនីក្នុងឆ្នាំ២០០៧ ទិវាមួយម៉ោងសម្រាប់ភពផែនដីបានក្លាយជាចលនាដើម្បីបរិស្ថានធំជាងគេមួយនៅលើសកលលោក ដែលវាបានបំផុសការចូលរួមពីបុគ្គលម្នាក់ៗ សហគមន៍ គ្រឹះស្ថានរដ្ឋ និងឯកជន និងស្ថាប័ននានានៅក្នុងប្រទេសជាង១៩០ប្រទេសឲ្យចូលរួមធ្វើសកម្មភាពដើម្បីបរិស្ថានសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន។

នៅពេលចាប់ផ្តើមដំបូង ទិវាមួយម៉ោងសម្រាប់ភពផែនដីផ្តោតលើវិបិត្តនៃបម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាសកលលោកមួយនេះបានផ្តោតលើបញ្ហានៃការបាត់បង់ធនធានធម្មជាតិជាសំខាន់ ក្នុងគោលបំណងដើម្បីបង្កើតជាចលនាសកលមួយក្នុងការចូលរួមស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃបរិស្ថានសព្វថ្ងៃ ព្រមទាំងលើកគុណតម្លៃនៃឥទ្ធិពលមហាសាលនៃភាពរួមកំលាំងសាមគ្គីគ្នាដោយមនុស្សរាប់លាននាក់ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ភពផែនដីទាំងមូល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...