រកឃើញបេក្ខជន៤ក្រុម បន្តទៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតវោហារស័ព្ទស្ដីពីការលុបបំបាត់បារីអេឡិចត្រូនិក

ភ្នំពេញ – នៅក្នុងកម្មវិធីប្រកួតវោហារស័ព្ទ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោម​ប្រធានបទ “ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សុខភាពសិក្សា” ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមស​ប្តាហ៍នេះ គេបានរកឃើញ​ក្រុម​ជ័យលាភីចំនួន៤ ដែល​នឹង​បន្តទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ខាងមុខ ។ កម្មវិធីប្រកួតវោហារស័ព្ទនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពប្រកួតវោហារស័ព្ទជាក្រុម និងលើកកម្ពស់ការសិក្សាស្រាវជ្រាវ សីលធម៌នៃការជជែកជាសាធារណៈ និងលើកកម្ពស់សុខភាពសិក្សា។

ក្រុម​បេក្ខជនដែលនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ រួមមាន ក្រុមទី១ មក​ពី​សាលារៀនអន្តរទ្វីបអាមេរិកកាំង រួមមានបេក្ខជន ឆន ឈុនហ៊ាង, បេក្ខនារី ពន្លឺ នាងពណ្ណរី, បេក្ខជន លី ប៉ាវឡុង, ក្រុមទី២. ក្រុមអមរា រួមមាន បេក្ខនារី ហាន ស្រីល័ក្ខ, បេក្ខនារី ជីវ លីលី, បេក្ខនារី ប៉ា លីហេង, ក្រុម​ទី៣ មក​ពីវិទ្យាល័យហ៊ុន សែនត្រពាំងឬស្សី រួមមាន បេក្ខនារី មឿន សុវណ្ណារី, បេក្ខនារី ហុង មុទិតា និងក្រុមទី៤ មក​ពីសាកលវិទ្យាល័យស្វាយរៀង រួមមាន បេក្ខនារី ផូ ម៉ារី, បេក្ខនារី អ៊ុក សារ៉ែន, បេក្ខជន អ៊ាន សាវន។

លោកជំទាវ សឿន សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ដោយ​បាន​កោតសរសើរចំពោះសមត្ថភាព ក៏ដូចជាការចូលរួមរបស់យុវជន នឹងបានផ្ដល់អនុសាសន៍ដល់ក្រុមបេក្ខជនដែលបានចូលរួមប្រកួតត្រូវប្រើប្រាស់វោហារស័ព្ទនៃការបន្លឺសំឡេងឱ្យបានច្បាស់លាស់ ព្រមទាំងដកស្រង់ខ្លឹមសាររបស់រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អង្គការសុខភាពពិភពលោក ដោយ​ត្រូវអានឱ្យបានច្បាស់។ លោកជំទាវបន្តថា ការប្រកួតមិនមែនលើកឡើងតែរបាយការណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏​ជាការចូលរួមក្នុងនាមជាយុវជនមានវិធានការ ឬអនុសាសន៍បែបណាក្នុងការដោះស្រាយបញ្ហាប្រឈមឆ្លើយតបនឹងប្រធានបទ។

បេក្ខនារី ផូ ម៉ារី ជានិស្សិត នៃសាកលវិទ្យាល័យស្វាយរៀង ដែលបានចូលរួម​ប្រកួត​បាននិយាយថា បារីអេឡិចត្រូនិច និងផលិតផលអេចឈិ៍ធីភី ផ្ដល់ផលប៉ះពាល់ដល់អ្នកដែលប្រើប្រាស់ផ្ទាល់ និងអ្នកដែលនៅជុំវិញខ្លួន ជាពិសេសអ្នកប្រើប្រាស់បារីអេឡិចត្រូវនិចត្រឹមតែកន្លះម៉ោង អាចស្មើនឹងអ្នកជក់បារីធម្មតារហូតដល់ទៅ ១២០ដើម និងបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតទៀតផង។ លើសពីនេះ បារីអេឡិចត្រូវនិច ក៏​ផ្ដល់ប៉ះពាល់ដល់បរិស្ថាន សេដ្ឋកិច្ចគ្រួសារ ដែលនឹងក្លាយជាបន្ទុករបស់គ្រួសារ និងជាបន្ទុករបស់សង្គមជាតិ។

បេក្ខនារី ផូ ម៉ារី

“ខ្ញុំចូលរួមកម្មវិធីប្រកួតវោហារស័ព្ទនេះ ដោយសារខ្ញុំចង់ចូលរួមជាផ្នែកមួយជួយផ្សព្វផ្សាយឱ្យយុវជន ក៏ដូចជាអ្នកធ្លាប់ប្រើប្រាស់ហើយឱ្យពួកគាត់ឈប់ប្រើប្រាស់បារីអេឡិចត្រូវនិច ព្រោះវាបង្កផលប៉ះពាល់ដល់សុខភាពយុវជន និងចង់លុបបំបាត់បារីអេឡិចត្រូវនិចនេះមិនឱ្យមានលក់លើទីផ្សារ”

ដើម្បីបង្ការយុវជនពីការអូសទាញឱ្យប្រើប្រាស់ផលិតផលដ៏គ្រោះថ្នាក់នេះ ក្រុមបេក្ខជនដែលចូលរួមប្រកួតបានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការនាំចូល ការចែកចាយលក់ និងការផ្សព្វផ្សាយផលិតផលនេះ ជាពិសេសលុបបំបាត់ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គម។ តាមរបាយការណ៍របស់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានបង្ហាញថា បារីអេឡិចត្រូនិកមានផ្ទុកសាធាតុបង្កគ្រោះថ្នាក់ជាច្រើន ដែលអាចបង្កឱ្យមានជំងឺផ្លូរដង្ហើមរ៉ាំរ៉ៃ មិនតែប៉ុណ្ណោះ បារីអេឡិចត្រូនិកក៏មានផ្ទុកនីកូទីន ដែលជាសារធាតុញៀន ហើយធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង។ ម៉្យាងទៀត វាមិនមែនជាឧបករណ៍សម្រាប់ផ្ដាច់បារីនោះទេ ផ្ទុយទៅវិញវាជាឧបករណ៍ដែលនាំឱ្យមនុស្សវ័យក្មេងមិនធ្លាប់ប្រើប្រាស់បារីសោះ ឱ្យឈានទៅរកការប្រើប្រាស់បារី ព្រមទាំងអាចនាំឱ្យអ្នកប្រើប្រាស់បារីអេឡិត្រូនិកឈានទៅប្រើប្រាស់គ្រឿងញៀនផ្សេងៗទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...