២០ឆ្នាំ CIYA ផ្លាស់ប្តូរវាសនាយុវជនជនជាតិដើមភាគតិចកម្ពុជា តាមរយៈជំរុញការអប់រំកម្រិតឧត្តមសិក្សា

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ហៅកាត់ថា CIYA ត្រូវ​បាន​បង្កើតឡើងកាលពីឆ្នាំ២០០៥, អស់រយៈពេល២០ឆ្នាំមកនេះ CIYA ​បានដើរតួនាទីសំខាន់ជាកន្លែងបណ្ដុះបណ្ដាលយុវជនជនជាតិដើមភាគតិចទាំង​ប្រពៃណី វប្បធម៌របស់ខ្លួន ហើយពិសេស​ទៅទៀត គឺការជំរុញពួកគេ​ឱ្យទទួលបានការអប់រំខ្ពស់រហូត​ដល់​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

លោក រម៉ាម ប្លេន ជនជាតិដើមភាគតិចចារ៉ាយ និងជាប្រធានសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA) មានប្រសាសន៍ថា CIYA បានដើរតួនាទីជាច្រើន គឺជាបណ្ដុំនៃការបណ្ដុះគ្រាប់ពូជយុវជនជនជាតិដើមភាគតិចនៅប្រទេសកម្ពុជាពាក់ព័ន្ធនឹងប្រពៃណី វប្បធម៌ ក៏ដូចជាជំរុញយុវជនជនជាតិដើមភាគតិចជំនាន់ក្រោយឱ្យចេះថែរក្សាបន្ត និងមានមោទនភាពសម្រាប់ប្រពៃណីវប្បធម៌របស់ខ្លួន។ ហើយ​គិតត្រឹមរយៈពេល៥ឆ្នាំចុងក្រោយនេះ CIYA ក៏​គាំទ្រយុវជនជនជាតិដើមភាគតិចប្រមាណជាង ៥០នាក់ឱ្យបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ ដែលនេះគឺជាសមិទ្ធិផលតាមរយៈការអនុវត្តសិទ្ធិអប់រំសម្រាប់យុវជនជនជាតិដើមភាគតិចកម្ពុជា។

កញ្ញា រចំ មុន្នី និស្សិតផ្នែក Cyber Security នៃសាកលវិទ្យាល័យខេមតិច បានលើកឡើងថា កញ្ញាបានក្លាយជាសមាជិក CIYA តាំងពីឆ្នាំ២០១៩ អំឡុងពេលរៀននៅវិទ្យាល័យ។ មុន្នី បន្តថា នាងទទួលបានចំណេះដឹង បទពិសោធន៍ ភាពជាអ្នកដឹកនាំ ការចូលរួមក្នុងកិច្ចការងារសង្គម ដែលជំរុញឱ្យនាងមានភាពក្លាហាន ជំនះគ្រប់ឧបគ្គរហូតបានបន្តការសិក្សានៅភ្នំពេញ។

ជនជាតិដើមភាគតិចចារ៉ាយរូបនេះ បន្ថែមថា តាមរយៈ CIYA រូបនាងទទួលបានឱកាស និងបទពិសោធន៍ច្រើន រហូតទទួលបានតួនាទីជាអ្នកទទួលបន្ទុកលើផ្នែកព័ត៌មានវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង នៅសមាគមន៍ស្រ្តីជនជាតិដើមភាគតិចកម្ពុជា (CIWA) ដែលជាការងារក្រៅម៉ោង អំឡុងពេលសិក្សានៅសាកលវិទ្យាល័យ។ មុន្នី បន្តថា ក្នុងអំឡុងពេលធ្វើការ កញ្ញាក៏ទទួលបានឱកាសផ្លាស់ប្ដូរបទពិសោធន៍ទៅក្រៅប្រទេស រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី រួមទាំងប៉ែកអ៊ឺរ៉ុប និងប៉ែកអាហ្វ្រិកផងដែរ។

កញ្ញា រចំ មុន្នី ជានិស្សិតផ្នែក Cyber Security នៃសាកលវិទ្យាល័យខេមតិច

“ពេលដែលខ្ញុំចេញពីសហគមន៍ ខ្ញុំគិតថា អ្វីដែលចង់ផ្ដល់ទៅវិញ គឺព្យាយាមជួយប្រទេសជាតិតាមរយៈចំណេះ ជំនាញ បទពិសោធន៍ដែលខ្លួនមាន ដើម្បីជាផ្នែកមួយចូលរួមជួយដោះស្រាយបញ្ហាប្រទេសជាតិ”

យុវតីមកពីខេត្តរតនគិរី កញ្ញា រចំ មុន្នី ក៏បានលើកទឹកចិត្តយុវជន យុវនារី ដែលនៅតំបន់ដាច់ស្រយាល ដែលចង់រៀនសូត្រត្រូវជឿជាក់លើខ្លួនឯង ពុះពារជំនះរាល់ឧសគ្គ ស្វែងរកជំនួយតាមដែលយើងអាចធ្វើបាន។ សូមកុំអៀនខ្មាស់ក្នុងការទទួលយកឱកាសក្នុងការរៀនសូត្រ ព្រោះ មានតែការអប់រំទេ ដែលអាចធ្វើឱ្យយើងចាកចេញពីភាពក្រីក្រ អាចធ្វើឱ្យសហគមន៍មានភាពរីកចម្រើន និងអាចក្លាយជាធនធានគំរូសម្រាប់យុវជនជំនាន់ក្រោយ។

គួរជំរាបជូនថា សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA) ផ្តល់កន្លែងស្នាក់នៅ និងឱកាសទទួលបានការអប់រំកំរិតឧត្តមសិក្សានៅរាជធានីភ្នំពេញ ដល់យុវជនជនជាតិដើមភាគតិចដោយឥតគិតថ្លៃ ដើម្បីលើកកម្ពស់ និងផ្តល់ឱកាសដល់យុវជនជនជាតិដើមភាគតិចនៅកម្ពុជាឱ្យទទួលបានការអប់រំខ្ពង់ខ្ពស់ បណ្តុះបណ្តាល និងកសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...