អ្នកជំនាញ ៖ វិការភាពក្នុងការប្រើភាសាខ្មែរប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃជាតិ

ភ្នំពេញ – ភាសាខ្មែរជាភាសាដ៏សំខាន់សម្រាប់​ជាតិ និងជាអត្តសញ្ញាណសម្រាប់ប្រជាជនខ្មែរគ្រប់រូប។ នៅក្នុងសិក្ខាសាលាស្តីពី វិការភាពនៃការប្រើភាសាខ្មែរបច្ចុប្បន្ន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍​កន្លងទៅនេះ ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា វិការភាពក្នុងការប្រើភាសាខ្មែរប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃជាតិ ដែលអ្នកប្រាស់គប្បីយកចិត្តទុកដាក់។

ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួង វប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍បញ្ជាក់ថា ឥរិយាបថនិយាយ បញ្ចេញសូរសំឡេង និងសរសេរអក្សរខ្មែរពុំត្រឹមត្រូវ គឺជាវិការភាពក្នុងការប្រើភាសាខ្មែរ។ ភាពមិនត្រឹមត្រូវចំពោះការប្រើប្រាស់ភាសាជាតិខ្មែរ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណតម្លៃរបស់ជាតិសាសន៍ខ្មែរទាំងមូល។

ស្របគ្នានេះ ឯកឧត្តមបណ្ឌិត គឹម ពីនន់ បានលើកឡើងទៀតថា

“សុភាសិតខ្មែរមួយឃ្លាដ៏ខ្លីថា សម្តីជាឯក លេខជាទោ អក្សរជាត្រី បានន័យថា យើងប្រើភាសារបស់យើងទាំងការនិយាយស្តី ទាំងការសរសេរពុំទាន់បានត្រឹមត្រូវ ដែលអាចបាត់បង់អត្តសញ្ញាណអក្សរសាស្ត្រជាតិយើង”

អ្នកជំនាញរូបនេះ បានពន្យល់បន្ថែមថា ប្រសិនបើការប្រើប្រាស់ពាក្យសម្តី និងការសរសេរអក្សរមិនបានត្រឹមត្រូវ នាំឱ្យកើតគុណវិបត្តិយ៉ាងច្រើនដល់វិស័យអក្សរសាស្ត្រជាតិ ធ្វើឱ្យមនុស្សវង្វេងភាសាជាតិ នឹងឈានទៅបាត់បង់តម្លៃជាតិសាសន៍ទាំងមូលតែម្តង។

នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួង វប្បធម៌និងវិចិត្រសិល្បៈ

“គ្រប់ជាតិសាសន៍ទាំងអស់ត្រូវយកសម្តីជាធំ ! ប្រសិនបើមិនបានរៀបចំសម្តីតំណាងឱ្យជាតិសាសន៍របស់យើងបានត្រឹមត្រូវនោះទេ ទាំងអក្សរក្តី ទាំងលេខក្តី នោះយើងនឹងបាត់បង់តម្លៃរបស់ជាតិតែម្តង គឺបាត់បង់តម្លៃអក្សរសាស្ត្រជាតិរបស់យើង”

សិក្ខាសាលាស្តីពីវិការភាពនៃការប្រើភាសាខ្មែរបច្ចុប្បន្ន បានលើកយកប្រធានបទចំនួនប្រាំមកពិភាក្សា និងជជែកដេញដោល រួមមាន ទី១. វិការភាពនៃការប្រើភាសាក្នុងរូបសញ្ញាផ្សព្វផ្សាយជាសាធារណៈ , ទី២. វិការភាពនៃការប្រើភាសាក្នុងប្រព័ន្ធផ្សព្វផ្សាយ, ទី៣.វិការភាពនៃការប្រើភាសាក្នុងការសរសេរតែងនិពន្ធគ្រប់ប្រភេទ, ទី៤. ការប្រើភាសាសង្ឃសព្ទ រាជសព្ទ និងប្រជាសព្ទ និងទី៥. ក្រមសីលធម៌ក្នុងការប្រើភាសាខ្មែរ។

សូមជម្រាបថា សិក្ខាសាលាស្តីពីវិការភាពនៃការប្រើភាសាខ្មែរបច្ចុប្បន្ន បានរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានសមាសភាពចូលរួម ដូចជា ថ្នាក់ដឹកនាំមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី និងខេត្ត ពិធីករ ពិធីការិនី កវី អ្នកនិពន្ធ និងមន្ត្រីរាជការសរុប ១៨៩នាក់​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។