មន្រ្តីជំនាញ ៖ ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ រួមចំណែកការពារកុមារពីបញ្ហាក្រិសក្រិន និងស្គមស្គាំង

ក្នុងសិក្ខាសាលាពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន “ការចូលរួមជំរុញការអនុវត្តគោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ” កាលពីពេលថ្មីៗនេះ ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា​ ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ រួមចំណែកការពារកុមារពីបញ្ហាក្រិសក្រិន និងស្គមស្គាំង។

ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង បញ្ជាក់បន្ថែមថា បច្ចុប្បន្នកង្វះអាហារូបត្ថម្ភនៅកម្ពុជា រួមមាន ទី១. ក្មេងក្រិសក្រិន សំដៅលើក្មេងមានអាយុច្រើន ប៉ុន្តែកម្ពស់ទាប ដែលមានផលប៉ះពាល់ដល់ការអភិវឌ្ឍខួក្បាលរបស់កុមារ ហើយពុំអាចព្យាបាលបាន។ ឯកឧត្តមវេជ្ជបណ្ឌិត បន្តថា នៅពេលធំឡើងក្មេងដែលមានបញ្ហាក្រិសក្រិន មានការចងចាំ និងការអភិវឌ្ឍខួរក្បាលយឺតយ៉ាវ ហើយពេលចេញធ្វើការក៏ផលិតភាពការងារមិនបានល្អដូចក្មេងដែលមានសុខភាពល្អ។

អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បន្ថែមថា បញ្ហាទី២. ក្មេងស្គមស្គាំង ទោះបីជាផលប៉ះពាល់មិនធ្ងន់ធ្ងរដូចក្មេងក្រិសក្រិនក៏ពិតមែន ប៉ុន្តែវាជាមុខសញ្ញាមួយដែលត្រូវរួមគ្នាដោះស្រាយ។ ឯកឧត្តមវេជ្ជបណ្ឌិត បន្តថា ក្មេងស្គមស្គាំង អាចជួយឱ្យមានសុខភាពល្អប្រសើរវិញបាន ដោយបំប៉នក្មេងនូវអាហារមានសារធាតុចម្រុះ មានទឹកស្អាតប្រើប្រាស់ បន្ទោរបង់ក្នុងបង្គន់ត្រឹមត្រូវ រក្សាអនាម័យ នោះអាចជួយឱ្យក្មេងមានសុខភាពល្អបាន បន្ទាប់ពីមានការយកចិត្តទុកដាក់ពីស្ថាប័នជំនាញ និងឪពុកម្ដាយមានការយល់ដឹងពីការចិញ្ចឹមកូន។

ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង លើកឡងថា បើតាមទិន្នន័យសុខភាពប្រជាសាស្រ្ត (CDHS) បង្ហាញថា នៅឆ្នាំ២០១៤ កុមារក្រិសក្រិន ៣២% ហើយថយចុះនៅឆ្នាំ២០២២ អត្រា ២២% តួលេខដែលថយចុះនេះបើប្រៀបធៀបជាមួយបណ្ដាប្រទេសជិតខាងអត្រាក្មេងក្រិសក្រិន​ គឺនៅតែខ្ពស់ជាងគេ។ ចំណែក ក្មេងស្គមស្គាំង នៅឆ្នាំ២០១៤ អត្រា ១០% ហើយនៅឆ្នាំ២០២២ នៅអត្រា ១០% ដដែល ដែលអត្រានេះ នៅទ្រឹងអត់ថយចុះ។ ឯកឧត្តមវេជ្ជបណ្ឌិត បន្តថា នេះជាចំណុចសំខាន់មួយដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទសហការជាមួយអង្គការភ្លែន ធ្វើការងារនេះដើម្បីរួមចំណែកការពារកុំឱ្យកុមារឈានទៅដល់បញ្ហាក្រិសក្រិន។

លោក យី គឹមថាន នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា  មានប្រសាសន៍ថា ក្មេងខ្វះអាហារូបត្ថម្ភផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ខួរក្បាល ក៏ដូចជាការសិក្សាទៅថ្ងៃអនាគត ព្រោះការរីកលូតលាស់របស់កុមារសំខាន់នៅអាយុក្រោម ៥ឆ្នាំ ជាពិសេសមួយពាន់ថ្ងៃដំបូង ដែលជាពេលវេលាមាសសម្រាប់កុមារក្នុងការអភិវឌ្ឍខួរក្បាល បញ្ញា ស្មារតី និងរូបរាងកាយរបស់ពួកគេ។

នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា បន្ថែមថា ប្រសិនក្នុងរយៈពេលនេះ កុមារមិនអាចលូតលាស់បានល្អ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់អនាគតរបស់កុមារ ដែលនាំឱ្យក្លាយទៅជាក្មេងដែលមានសុខភាពមិនល្អ ហើយការរៀនសូត្រមិនល្អប្រសើរ។ លោក យី គឹមថាន បន្តថា ការយកចិត្តទុកដាក់ចំពោះកុមារក្រោមអាយុ៥ឆ្នាំ ជារឿងសំខាន់ និងចាំបាច់ដែលរាជរដ្ឋាភិបាល ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងៗត្រូវវិនិយោគ។

សូចនាករអាហារូបត្ថម្ភសំខាន់ៗក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ នៅតំបន់ជនបទ ជាពិសេសភាពក្រិសក្រិន និងទម្ងន់មិនគ្រប់ បានបង្ហាញឱ្យឃើញពីភាពប្រសើរឡើង ដោយមានការថយចុះពី ៣៤ទៅ ២៤,៧% នៃកុមារក្រិសក្រិន និងពី ២៥,៤% ទៅ ១៨. ៦% នៃកុមារស្គមស្គាំង។ ទោះជាយ៉ាងណាខេត្តដែលមានអត្រាខ្ពស់ក្នុងតំបន់ដាច់ស្រយាល មានភាពប្រសើរឡើងយឺតៗ ជាពិសេស គ្រួសារជួបការលំបាកផ្នែកសេដ្ឋកិច្ច និងមានការអប់រំទាប បានបង្ហាញពីកំណើនហានិភ័យខ្ពស់នៃកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ចំពោះកុមារ។

លទ្ធផលនៃការប្រៀបធៀបរវាងអត្រាប្រេវ៉ាឡង់នៃកុមារក្រិសក្រិន និងអត្រាគ្របដណ្តប់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ បានបង្ហាញថា ខេត្តដែលមានអត្រាប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខ្ពស់ គឺមានអត្រាក្រិសក្រិតទាប។ ខេត្តមួយចំនួន ដូចជាខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តពោធិ៍សាត់ និងខេត្តស្ទឹងត្រែង គឺបានបង្ហាញពីអត្រាប្រវាឡង់ខ្ពស់នៃកុមារកង្វះអាហារូបត្ថម្ភខណៈដែលលទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ មានកម្រិតទាប រួមទាំងសេវាអាហារូបត្ថម្ភ និងសេវាសុខភាពផ្សេងៗទៀតមានកម្រិតទាបផងដែរ។ កត្តារួមចំណែកចម្បងមួយដែលប៉ះពាល់ដល់អត្រាកង្វះអាហារូបត្ថម្ភកុមារ គឺការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត ទម្លាប់ប្រតិបត្តិអនាម័យ និងការផ្តល់អាហារចំរុះគ្រប់គ្រាន់ ត្រូវបានទទួលស្គាល់ថា ជាវិធីតែមួយគត់ដែលអាចកែខៃបានក្នុងការបង្ការទប់ស្កាត់កង្វះអាហារូបត្ថម្ភកុមារ។

ដើម្បីដោះស្រាយបញ្ហាក្រិសក្រិន ស្គមស្គាំងដោយសារកង្វះអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដាក់ចេញគោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ស្ដីពី កិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ឆ្នាំ២០២៣ ផ្ដល់ជម្រើស៣ សម្រាប់ជ្រើសរើសទៅអនុវត្តកម្មវិធី ឬគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ រួមមាន ជម្រើសអន្តរាគមន៍ទី១៖ កិច្ចអន្តរាគមន៍បន្ស៊ីគ្នាគ្រប់ជ្រុងជ្រោយ, ជម្រើសអន្តរាគមន៍ទី២៖ កិច្ចអន្តរាគមន៍ផ្ដោតលើអាហារូបត្ថម្ភ ដោយបញ្រ្ជាបសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងជម្រើសអន្តរាគមន៍ទី៣៖ កិច្ចអន្តរាគមន៍ផ្ដោតលើសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដោយបញ្រ្ជាបអាហារូបត្ថម្ភ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...