មន្រ្តីអប់រំ ៖ កម្មវិធី​មគ្គុទ្ទេសក៍​អាជីព នឹង​ដាក់បញ្ចូលទៅ​ក្នុង​ប្រព័ន្ធអប់រំ​កម្ពុជា ដើម្បីជួយ​សិស្ស​ស្វែង​យល់ពីខ្លួនឯង និង​កំណត់គោលដៅអាជីព

មន្រ្តីជាន់ខ្ពស់​ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា កម្មវិធីមគ្គុទ្ទេសក៍​អាជីព និង​ការផ្តល់ប្រឹក្សា ដែល​នឹង​ជួយ​ដល់​សិស្សានុសិស្ស​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន និង​កំណត់​គោលដៅ​អាជីព​នាពេល​អនាគត នឹង​ត្រូវ​ដាក់បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធអប់រំ​កម្ពុជា នាពេលខាងមុខនេះ ប៉ុន្តែគ្រាដំបូងនឹង​ចាប់ផ្តើមពីថ្នាក់មធ្យមសិក្សា។

ក្នុង​សិក្ខាសាលា​តម្រង់​ទិសស្ដីពី “ការ​កសាង​ផែនការ​គោល កម្មវិធី​មគ្គុទ្ទេសក៍​អាជីព និង​ការ​ផ្ដល់ប្រឹក្សា ឆ្នាំ​២០២៥​-២០៣៥” កាលពីពេលថ្មីៗនេះ ឯកឧត្តម​បណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួង​អប់រំ នឹងរៀបចំ​គន្លងអប់រំថ្មី​នៅកម្រិត​មធ្យម​សិក្សា​ទុតិយភូមិ ដោយ​បែងចែក​ជាបី​គន្លង​រួមមាន គន្លង​វិទ្យាសាស្ត្រ គន្លង​វិទ្យាសាស្ត្រ​សង្គម និង​គន្លង​វិជ្ជាជីវៈ។ ក្នុងន័យ​នេះ ក្រសួង​នឹង​ជ្រើសរើស​គន្លង​អប់រំ​ចាប់ពី​ថ្នាក់ទី១០ឡើងទៅ ដើម្បី​ឱ្យ​សិស្ស​សិក្សា​ឈ្វេងយល់​ពីខ្លួនឯង រៀបចំ​ផែនការ​សិក្សា និង​ផែនការ​អាជីព។

ឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋលេខាធិការ​ក្រសួងអប់រំរូបនេះបន្ថែមថា ផែនការ​គោល​ដែលនឹង​ត្រូវ​កសាង​ឡើងនេះ នឹងក្លាយ​ទៅជា​ផែនទី​បង្ហាញផ្លូវ​មួយ​ដ៏សំខាន់​ក្នុងការ​អនុវត្ត​កម្មវិធី​មគ្គុទ្ទេសក៍​អាជីព និង​ការ​ផ្ដល់ប្រឹក្សា ក្នុង​ប្រព័ន្ធ​អប់រំជាតិ ចាប់ពី​ការ​អប់រំកុមារ​តូច រហូតដល់​ការ​អប់រំ​ឧត្តមសិក្សា និងការ​អប់រំ​ក្រៅប្រព័ន្ធ ព្រមទាំង​ចូលរួម​ចំណែក​ដ៏សំខាន់​ក្នុងការ​ជួយឱ្យ​សម្រេច​បាន​នូវការ​អនុវត្ត​គន្លង​អប់រំថ្មី នៅ​តាមគ្រឹះស្ថាន​មធ្យម​សិក្សា​នាពេល​ខាងមុខ។

ជាមួយ​គ្នានេះ លោក រ័ត្ន សារ៉ា ប្រធាន​នាយកដ្ឋាន​តម្រង់ទិស នៃ​ក្រសួង​អប់រំយុវជន និង​កីឡា មាន​ប្រសាសន៍​ថា កម្មវិធី​មគ្គុទ្ទេសក៍​អាជីព និង​ការ​ផ្ដល់ប្រឹក្សា ក្នុង​ប្រព័ន្ធ​អប់រំ​កម្ពុជា មាន​ភាព​ចាំបាច់​ក្នុង​ការ​កសាង​ផែនការ​គោល ឱ្យមាន​ភាព​ប្រទាក់​ក្រឡា​គ្នាពី​ភូមិសិក្សា​មួយ​ទៅភូមិ​សិក្សា​មួយ ក្នុង​ស្មារតី​គាំទ្រ​ដល់​សិស្សានុសិស្ស​ឱ្យមាន​លទ្ធភាព​កាន់តែ​ប្រសើរ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន និង​កំណត់​គោលដៅ​អាជីព​នាពេល​អនាគត។

លោក យី គឹមថាន នាយកស្ដីទីប្រចាំប្រទេសអង្គការភ្លែនអន្ដរជាតិកម្ពុជា

លោក យី គឹមថាន នាយក​ស្ដីទី​ប្រចាំ​ប្រទេស​អង្គការ​ភ្លែន​អន្ដរជាតិ​កម្ពុជា មានប្រសាសន៍​ថា អង្គការ​ភ្លែនក៏​​កំពុងតែ​ផ្ដល់​អន្ដរាគមន៍​គាំទ្រ​សិស្ស​នៅ​តាម​គ្រឹះស្ថាន​មធ្យម​សិក្សា​គោលដៅ​ចំនួន២៦ ក្នុង​ខេត្ត​សៀមរាប ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង ក្នុងការ​រៀបចំ​ផែន​ការ​សិក្សា ផែន​ការ​អាជីព ស្គាល់ពី​ប្រភេទ​ការងារ មុខរបរ សម្រាប់​ជាស្ពាន​បន្ដការ​សិក្សា​ទៅ​សាកលវិទ្យាល័យ។

នាយក​ស្ដីទី​ប្រចាំប្រទេស​អង្គការ​ភ្លែន​អន្ដរជាតិ​កម្ពុជា ក៏​បានបង្ហាគ​ការប្ដេជ្ញាចិត្ត​ក្នុងការ​បន្ដផ្ដល់​ការគាំទ្រ​ដល់​នាយកដ្ឋាន​ជំនាញ​ក្នុងការ​ពង្រីក​កម្មវិធី​មគ្គុទ្ទេសក៍​អាជីព និង​ការ​ផ្ដល់​ប្រឹក្សា និងការ​កសាង​ផែនការ​គោល ឆ្នាំ២០២៥-២០៣៥ ឱ្យ​លេចចេញ​ជារូបរាង​មកនា​ពេល​ខាងមុខ។

បើតាម​ឯកសាររបស់ក្រសួងអប់រំ កម្មវិធី​មគ្គុទ្ទេសក៍​អាជីព និង​ការផ្ដល់ប្រឹក្សា ត្រូវបានរៀប​ចំឡើង​ដើម្បី​ដាក់ឱ្យ​អនុវត្តនៅ​កម្រិតសាលារៀន​តាមរយៈ​គ្រូប្រឹក្សា​តាមសាលារៀន ដោយផ្អែក​លើគោលដៅ​ធំៗចំនួន៣ រួមមាន ការ​អភិវឌ្ឍ​ផ្នែកអប់រំ ការ​អភិវឌ្ឍ​ផ្នែក​អាជីព និងការ​អភិវឌ្ឍ​ផ្នែក​បុគ្គលិកលក្ខណៈ ដើម្បី​ពួកគេ​អាចធ្វើ​សមាហរណកម្ម​ខ្លួនទៅ​ក្នុង​ស្ថានភាព​ជម្រើស នៃការ​អប់រំ​បន្ត និង​អាជីពមុខរបរ ប្រកប​ដោយ​ទំនុកចិត្ត ការ​ប្ដេជ្ញាចិត្ត ជំនឿ គុណតម្លៃ និង​គុណធម៌​ក្នុង​ជីវិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *