ឧកញ៉ា ប៉ិច បូឡែន ៖ ធម្មជាតិបង្កើតបុរសនិងស្ត្រីមក គឺមានភាពខ្លាំងនិងភាពល្អផ្សេងគ្នាដើម្បីជួយបំពេញឱ្យគ្នាទៅវិញទៅមក

“ធម្មជាតិបង្កើតមកបុរស និងស្ត្រីគឺមានភាពខ្លាំង និងភាពល្អផ្សេងគ្នា ដើម្បីជួយបំពេញឱ្យគ្នាទៅវិញទៅមក” នេះជាការលើកឡើងរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន ក្នុងពិធីអបអរទិវាអន្តរជាតិនារី ។

លោកឧកញ៉ាបានមានប្រសាសន៍ថា ដោយសារមនុស្សកើតមកមានកាយសម្បទាមិនដូចគ្នា ហើយការងារមួយចំនួនស្រ្តីធ្វើល្អប្រសើរជាងបុរស រីឯការងារមួយចំនួនទៀតបុរសអាចធ្វើជំនួសស្រ្តីបាន។ ដូចនេះ ជំនួសឱ្យការកំណត់យក ឬប្រើពាក្យថា “ស្ត្រីជាភេទទន់ខ្សោយ” ស្រ្តីគួរឆ្លុះបញ្ចាំងបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួនជាជាងប្រៀបធៀបជាមួយបុរស ហើយស្រ្តីនិងបុរសគួរធ្វើការងារបំពេញឱ្យ​គ្នាទៅវិញទៅមក ជាពិសេសក្នុងសង្គមគ្រួសារ ក៏ដូចសង្គមជាតិផងដែរ។

យោងតាមបទពិសោធន៍ក្នុងពិភពការងារជាច្រើនឆ្នាំកន្លងមក លោកឧកញ៉ាបានលើកឡើងថា ក្នុងកម្រិតថ្នាក់ដឹកនាំ ឬមុខតំណែងគ្រប់គ្រង ចំនួនស្រ្តីហាក់នៅមានចំនួនតិចតួចនៅឡើយ។ កត្តានេះអាចបណ្តាលមកពី ស្រ្តីមួយចំនួននៅស្ទាក់ស្ទើរ មិនមានទំនុកចិត្ត ខ្លាចការសាកល្បងធ្វើការងារថ្មីៗ មិនទាន់យល់ច្បាស់ពីសក្តានុពលរបស់ខ្លួន មានកាតព្វកិច្ចក្នុងគ្រួសារ និងមិនទាន់ទទួលបានការលើកទឹកចិត្តនិងគាំទ្រពេញលេញពីមជ្ឈដ្ឋានជុំវិញ។

លោកឧកញ៉ាបានលើកទឹកចិត្តស្រ្តីគួរមានភាពជឿជាក់លើសមត្ថភាពខ្លួនឯង និងឱ្យ​តម្លៃលើខ្លួនឯង ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបន្ថែមជានិច្ច ក្នុងការចាប់យកមុខតំណែងសំខាន់ៗ ដើម្បីការរីកចម្រើន ជាពិសេសបង្កើតសេដ្ឋកិច្ចដ៏មាំទាំសម្រាប់ខ្លួនឯងផងដែរ សម្រាប់ការចូលរួមចំណែកកសាងសុភមង្គលក្រុមគ្រួសារ។ មជ្ឈដ្ឋានជុំវិញជាពិសេសក្នុងក្រុមគ្រួសារ ស្ថាប័ន និងប្រព័ន្ធអប់រំក៏ត្រូវដើរតួឱ្យកាន់តែល្អក្នុងការផ្តល់ការគាំទ្រដល់កុមារី និងស្រ្តីទូទៅ។

លោកឧកញ៉ាបានបញ្ជាក់ថា នៅក្នុងស្ថាប័នរបស់លោកតែងតែផ្តល់វគ្គបណ្តុះបណ្តាល សិក្ខាសាលាអភិវឌ្ឍចំណេះ ជំនាញ សមត្ថភាពនិងកសាងភាពអង់អាច និងអត្ថប្រយោជន៍គាំពារនានាដល់បុគ្គលិកទាំងបុរសនិងស្រ្តី ដើម្បីទទួលបានឱកាសរីកចម្រើនស្មើគ្នាលើមុខតំណែង និងតួនាទីដឹកនាំបន្ទាប់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...