ក្រសួងអប់រំប្រកាសប្រឡងគណិតវិទ្យាថ្នាក់ជាតិដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្រ្តកាស្ប៉ូសម្រាប់សិស្សវិទ្យាល័យ

ភ្នំពេញ – ដោយទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនកាស្យ៉ូសិង្ហបុរី តាមរយៈបណ្ណាគារអន្តរជាតិ IBC និងដោយមានកិច្ចសហការជាមួយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតប្រជែងគណិតវិទ្យា ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រកាស្ប៉ូសម្រាប់សិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក នៅវិទ្យាស្ថានជាតិអប់រំ អាគារ B07។

ការប្រកួតប្រជែងគណិតវិទ្យាដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមពង្រឹងសមត្ថភាពសិស្ស ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការរៀន និងការសិក្សាស្រាវជ្រាវគណិតវិទ្យា ជាពិសេសតាមរយៈការបញ្ជ្រាប ICT ទៅក្នុងការអប់រំគណិតវិទ្យានៅកម្ពុជា។

រង្វាន់ដែលទទួលបានពីកម្មវិធីរួមមាន ជ័យលាភីលេខ១ ទទួលបានមេដាយមាស ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ និងជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ ។ លើសពីនេះ ក៏​មាន​វិញ្ញាបនបត្របញ្ជាក់លទ្ធផលជ័យលាភីលេខ១ ដល់លេខ១០ ព្រមទាំងរង្វាន់ឧបត្ថម្ភលើកទឹកចិត្តពីបណ្ណាគារអន្តរជាតិ IBC ផងដែរ។ បន្ថែមពីនេះ ក៏​មាន​ផ្ដល់វគ្គបំពាក់បំប៉នសមត្ថភាពការប្រើប្រាស់ម៉ាស៊ីនគិតលេខកាស្ប៉ូចំនួន ៣លើក តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី៣១ មីនា, ថ្ងៃទី ២១ មេសា និងថ្ងៃទី ២២ ឧសភា វេលាម៉ោង ៦ល្ងាច។

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ អាចមកចុះឈ្មោះចូលរួមប្រកួតនៅអគារមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីនៃវិទ្យាស្ថានជាតិអប់រំ ឬតាមរយៈតំណភ្ជាប់នេះ https://forms.gle/1Ya2wE6LDeYzXCa29 ។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៥:០០នាទីល្ងាចជាកំណត់។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងនិងសាកសួរដោយផ្ទាល់នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ឬអាចទាក់ទងតាមតេឡេក្រាមលេខ ០៨៨ ២០២ ៣២២១/ ០៦៩ ៩៣០ ៥៥៥/ ០១១ ៦៩៧ ០៣៨៩ ។

គួរជម្រាបជូនថា បេក្ខនដែលចុះឈ្មោះប្រឡងនឹងទទួលបានម៉ាស៊ីនគិតលេខវិទ្យាសាស្រ្តកាស្ប៉ូតម្លៃ ២០ដុល្លារ ដោយឥតគិតថ្លៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....