ឧកញ៉ា ប៉ិច បូឡែន ៖ ការបង្កើតក្លឹបអតីតសិស្ស ដើម្បីជួយកសាងបណ្តាញទំនាក់ទំនង ​និងឱកាសអភិវឌ្ឍសមត្ថភាព

ភ្នំពេញ – ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្ដាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្ដាល វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ការ​បង្កើត​ក្លឹបអតីតសិស្ស ត្រូវ​បានធ្វើឡើងក្នុងគោលបំណងជួយកសាងបណ្ដាញទំនាក់ទំនងរវាងអតីតសិស្សជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សគ្រប់ជំនាន់ ម្ចាស់អាជីវកម្ម និងឱកាសអភិវឌ្ឍសមត្ថភាពបន្ថែមដល់អតីតសិស្ស។

ឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍​បញ្ជាក់ថា មានសិស្សានុសិស្សដែលធ្លាប់បានរៀននៅសាលាវ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប និងដៃគូទាំងអស់ រាប់ចាប់តាំងពីឆ្នាំ២០០៩មក ដោយ​អាចមានសិស្សមួយចំនួនក្លាយជាម្ចាស់អាជីវកម្ម សិស្សខ្លះទៀតកំពុងធ្វើការ ហើយក៏មានសិស្សខ្លះកំពុងស្វែងរកការងារធ្វើ ដែលនេះជាឱកាសដើម្បីភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកដើម្បីជួយគ្នាក្នុងការផ្ដល់យោបល់ និងជួយផ្ដល់ឱកាសការងារជាដើម។

ឧកញ៉ា ប៉ិច បូឡែន

“សិស្សដែលកំពុងស្វែងរកការងារធ្វើ អាចទៅធ្វើការនៅក្រុមហ៊ុនសិស្សច្បងរបស់ខ្លួន ហើយអតិតសិស្សដែលមានអាជីវកម្មស្រាប់ សិស្សានុសិស្សទាំងអស់របស់យើងក៏អាចជួយគាំទ្រអាជីវកម្មរបស់សិស្សច្បងផងដែរ”

បើតាម​លោក​ឧកញ៉ា ប៉ិច បូឡែន នៅពេលដែលសិស្សរៀនចប់ចេញពីវិទ្យាល័យទៅ សាលាតែងតែផ្ដល់ការគាំទ្របន្ថែម ដូចជា ទី១. ការប្រឹក្សាយោបល់នៅពេលទៅបន្តការសិក្សានៅមហាវិទ្យាល័យ ទី២. ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់សិស្សានុសិស្សតាមរយៈវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) ទី៣. ផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញអាជីវកម្ម និងទី៤. ផ្ដល់ការប្រឹក្សាក្នុងការកសាងគ្រួសារ។

លោក កន សុវណ្ណតារា ប្រធានជាន់ខ្ពស់ផ្នែកទំនាក់ទំនង និងភាពជាដៃគូ ក៏​បាន​ឱ្យដឹងដែរថា ពេលដែលសិស្សានុសិស្សកំពុងរៀននៅសាលារបស់វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប ពួកគេ​ពិតជាបានទទួលអត្ថប្រយោជន៍ផ្សេងៗជាច្រើន ប៉ុន្តែនៅពេលសិស្សរៀនចប់ សាលាមិនចង់ផ្ដាច់ទំនាក់ទំនងគ្នានោះឡើយ ទើបសាលាបង្កើតឱ្យមានក្លឹបអតីតសិស្សឡើង។ លោក សុវណ្ណតារា បន្តថា ក្លឹបអតីតសិស្សនេះ ផ្ដល់ឱកាសដល់សិស្សានុសិស្ស រួមមាន ទី១. កសាងបណ្តាញទំនាក់ទំនង រួមមាន រក្សាទំនាក់ទំនងជាមួយលោកគ្រូ អ្នកគ្រូ មិត្តិភក្ដិ បណ្ដាញដៃគូ អាជីវកម្ម ទី២. ផ្ដល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពឥតគិតថ្លៃ ទី៣. ផ្ដល់ឱកាសចូលរួមសកម្មភាពភាពសង្គម (សប្បុរសធម៌) ជាពិសេស ផ្ដល់ឱកាសការងារ និងភាគលាភ ករណីសិស្សានុសិស្សចូលរួមធ្វើជាបណ្ដាញការងាររបស់វេសឡាញ អេឌ្យូខេសិន គ្រុប។

គួរជម្រាបជូនថា កាលពីចុងសប្តាហ៍​កន្លងទៅនេះ បណ្តាញគ្រឹះស្ថានអប់រំ វ៉េស្ទឡាញន៍ បានរៀបចំកម្មវិធីជួបជុំអតីតសិស្ស ដោយ​មានបុគ្គលិក និងគ្រូបង្រៀនចូលរួមជាង ១០០នាក់ និងសិស្សចំនួន ៤០០នាក់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...