ទឹកគឺជាធាតុសំខាន់នៅក្នុងសារពាង្គកាយ មានជាតិទឹកពីទៅ ៦០ – ៧០ភាគរយ ។ ងើបពីគេងទទួលទានទឹក គឺជារឿងចាំបាច់ ដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលង ។ ទឹកមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ។ ទឹកជួយរក្សាតុល្យភាពនៃកំដៅ និងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃការបញ្ចេញជាតិពុលចេញពីរាងកាយ ព្រមទាំងផ្តល់សារធាតុចិញ្ចឹមដល់កោសិកាទាំងអស់ រាប់ទាំងស្បែក បេះដូង និងសាច់ដុំ ។

ទី១. ការបរិភោគទឹកពេលងើបពីដំណេកភ្លាម ជួយឱ្យអ្នកមានជាតិទឹកឡើងវិញ ៖ បើតាម Healthline.com រកឃើញថា ពេលងើបពីដំណេកទឹកក្នុងរាងកាយ បានក្លាយជាទឹកនោម ធ្វើឱ្យខ្សោះជាតិនៅពេលក្រោកឡើង ហើយការបរិភោគទឹក គឺជាការជំនួសមកវិញនូវសារធាតុទឹកដែលបាត់បង់ពីរាងកាយទៅ ។
ទី២. បរិភោគទឹកមួយកែវមុនពេលទទួលទានអាហារជួយដុតកាឡូរីបានល្អ ៖ ត្រឹមតែមួយកែវទឹកលេបចូលទៅក្នុងពោះទទេ ជម្រុញឱ្យសមត្ថភាពក្រពះធ្វើការបានល្អ ហើយអ្នកក៏ចាប់ផ្តើមមានអារម្មណ៍ល្អឡើងវិញ ប្រសិនបើអ្នកងើបពីដំណេកក្នុងអារម្មណ៍មិនល្អ ឬមានអាការធីងធោងជាដើម ។

ទី៣. ពន្លឿនការស្រកទម្ងន់ ៖ ចំពោះអ្នកសម្រកទម្ងន់ចាំបាច់ណាស់ បរិភោគទឹកឱ្យបានគ្រប់គ្រាន់ ព្រោះទឹកជាភ្នាក់ងារមួយជួយសម្រកទម្ងន់ ដែលមនុស្សភាគច្រើនតែងមើលរំលង។ តាមការស្រាវជ្រាវបានរកឃើញថា មនុស្សពេញវ័យបរិភោគទឹកយ៉ាងតិច១លីត្រកន្លះ នឹងជម្រុញឱ្យការដុតកាឡូរីបន្ថែមដល់ទី៤៨កាឡូរីបន្ថែមទៀត ។
ទី៤. ដើរហាត់ប្រាណ និងបរិភោគទឹកពេលព្រឹកពង្រឹងសុខភាពផ្លូវចិត្ត ៖ មនុស្សបរិភោគទឹកតិច ឬខ្សោះជាតិទឹកងាយកើតជំងឺបាក់ទឹកចិត្តជាង នាំឱ្យផលិតភាព ការចងចាំ និងរៀនជំនាញថ្មីៗជួបប្រទះការលំបាក ។ តាមការស្រាវជ្រាវដដែលលើកឡើងថា ខ្សោះជាតិទឹក នឹងធ្វើឱ្យឡើងទម្ងន់ឆាប់រហ័ស ទទួលអារម្មណ៍អវិជ្ជមាន ការចងចាំត្រឹមរយៈពេលខ្លី និងពិបាកធ្វើចលនារាងកាយជាដើម។ ដូច្នេះហើយ អ្នកគួរបរិភោគទឹកមួយកែវ មុនពេលធ្វើលំហាត់ ទើបជាការល្អ ។ ទី៥. ជួយបន្សាបជាតិពុលក្នុងរាងកាយ ៖ ញ៉ាំទឹកមួយកែវ ពេលព្រឹកព្រលឹម ជួយឱ្យរាងកាយមានសមត្ថភាពលឿនរហ័ស ក្នុងការបន្សាបជាតិពុល ដែលញ៉ាំងឱ្យក្រលៀនងាយស្រួលធ្វើកិច្ចការចម្រាញ់ជាតិពុលចេញពីរាងកាយ ។ ហើយទឹក៣០ភាគរយ នឹងចូលរួមជួយឱ្យស្បែកមានសំណើម ។ តែបើសិនជាបរិភោគទឹកលើសកម្រិត វាក៏នឹងបង្កើនទឹកនោមច្រើនទៅតាមនោះដែរ ។

ជាផលិតករផលិតកម្មវិធី និងជាអ្នកយកព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជា អ្នកសារព័ត៌មាន វេបសាយ, ទូរទស្សន៍ ជាជំនួយការផលិតករភាពយន្ត ផលិតករក្រៅប្រព័ន្ធ និងជាផលិតករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2024
កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2023
ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































