បណ្ឌិត តាន់ មុនីវណ្ណ ៖ ដើម្បីប្រឡងបាក់ឌុបជាប់ យុវជនគួរកុំគិតរឿងអវិជ្ជមាន ដោយត្រូវផ្តោតលើការរៀនសូត្រវិញ

ស្ថិតក្នុងដំណាក់កាលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សិស្សានុសិស្សមួយចំនួនក៏កំពុងខិតខំស្វ័យសិក្សា រំលឹកមេរៀន ធ្វើលំហាត់ ឬវិញ្ញាសាចាស់ៗជាដើម។ ទន្ទឹមគ្នានេះ សិស្សានុសិស្សមួយចំនួនទៀត ក៏ជួបបញ្ហាផ្ទាល់ខ្លួន បញ្ហាក្រុមគ្រួសារ ឬឧបសគ្គជីវិតដទៃទៀតមករាំងស្ទះដែលធ្វើឱ្យរំខានដល់ការរៀនត្រៀមប្រឡងបាក់ឌុប។  

យ៉ាងណាមិញ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្តល់អនុសាសន៍ថា ដើម្បីប្រឡងជាប់មកដល់ម៉ោងនេះ សិស្សានុសិស្សកុំគិតអ្វីដែលអវិជ្ជមាននាំឱ្យប៉ះពាល់ដល់អារម្មណ៍ ឬការគិត ហើយត្រូវផ្ដោតតែលើការរៀនសូត្រឱ្យបានល្អ ដូចជាកសាងក្រុមរៀនត្រៀមប្រឡងបាក់ឌុប ដោយរកកន្លែងរៀនល្អ ធ្វើឱ្យខួរក្បាលល្អ ដើម្បីរៀនឆាប់យល់ និងឆាប់ចាំ។

លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

«ប្អូនៗអាចសុំទោសគ្រួសារថា ក្នុងមួយខែនេះ កុំនិយាយអ្វីឱ្យប៉ះពាល់ដល់អារម្មណ៍ខ្ញុំ គឺដើម្បីប្រឡងបាក់ឌុបជាប់»

បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

បើតាមលោកបណ្ឌិត តាន់ មុនីវណ្ណ សិស្សានុសិស្សជាបេក្ខជនត្រៀមប្រឡងបាក់ឌុបថ្ងៃខាងមុននេះ ក៏ត្រូវត្រៀមលុយសម្រាប់ទិញម្ហូបអាហារណាដែលជួយឱ្យមានសុខភាពល្អ។ ហើយក្នុងនោះ សិស្សានុសិស្សក៏មិនបាច់ដាក់សម្ពាធលើខ្លួនឯង ហើយខំប្រឹងរៀនពេកដែរ  ព្រោះពេលខ្លះអាចឆាប់ភ្លេចមេរៀនថ្មីៗ តែអ្វីដែលសំខាន់បំផុត គឺបំប៉នខួរក្បាលឱ្យមានសុខភាពល្អ ដើម្បីប្រឡងជាប់ ។

សិស្សប្រឡងបាក់ឌុប

«មុនថ្ងៃប្រឡងមួយខែឬ២ខែ សិស្សានុសិស្សត្រូវរំលឹករៀនឱ្យអស់ ប៉ុន្តែថ្ងៃប្រឡងអាចរំលឹកបន្តិចបន្តួច ហើយគេងឱ្យឆ្អែត កុំភ័យ កុំព្រួយ »

បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បញ្ជាក់បន្ថែមថា បើតាមបទពិសោធន៍របស់លោក សិស្សានុសិស្សគួរត្រៀមប៊ិកឱ្យបានច្រើន ចាប់ពីពីរឡើងទៅ ដោយត្រូវរកប៊ិកណាដែលសរសសេរលឿន ត្រៀមជាប់ខ្លួន ព្រោះប៊ិកខ្លះសរសេរតឹង សរសេរអត់ទៅមុខ ដែលនាំឱ្យមានការលំបាកក្នុងការសរសេរពេលកំពុងប្រឡង។

គួរជម្រាបជូនថា ការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំ​សិក្សា២០២២-២០២៣ នឹងប្រព្រឹត្តទៅរយៈពេល​២ថ្ងៃ គឺនៅថ្ងៃទី៦ និង​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០២៣៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។