របាយការណ៍ ៖ សិង្ហបុរី​ មានអត្រាកុមារអានសៀវភៅនាំមុខគេលើពិភពលោក

សិង្ហបុរី និងហុងកុង គឺជាប្រទេស ដែលមានអត្រាកុមារអានសៀវភៅច្រើនជាងគេលើពិភពលោក។ នេះបើយោងតាម Progress in International Reading Literacy Study (PIRLS) ដែលបោះពុម្ពផ្សាយជារៀងរាល់ ៥ឆ្នាំម្ដង។ រុស្ស៊ីនៅចំណាត់ថ្នាក់លេខ ៣ ខណៈអង់គ្លេសឡើងពីចំណាត់ថ្នាក់លេខ៨ មកលេខ៤ រីឯហ្វាំងឡង់ ស្ថិតនៅចំណាត់ថ្នាក់ទី ៥។

RLRLS បានតាមដាននិន្នាការនៃការអានជុំវិញពិភពលោក ចាប់តាំពីឆ្នាំ២០០១មកម្ល៉េះ។ យ៉ាងណាមិញរបាយការណ៍ ដែលត្រូវបោះពុម្ពផ្សាយនៅឆ្នាំ ២០២១ បានពន្យាពេលមកបោះពុម្ពនៅឆ្នាំ២០២៣នេះវិញ ដោយសារតែបញ្ហាវីរុសរាតត្បាតសកល។ ក្នុងរបាយការណ៍បានវាយតម្លៃសិស្ស ដែលមានអាយុចន្លោះពី ៩ ទៅ ១០ឆ្នាំ ប្រមាណ ៤០ម៉ឺននាក់មកពីជុំវិញពិភពលោក។ ជាលទ្ធផល សិស្សក្នុងប្រទេសសិង្ហបុរី ទទួលបានពិន្ទុ ៥៨៧ ខណៈហុងកុងទទួលបានពិន្ទុ ៥៧៣ បើប្រៀបធៀបទៅនឹងពិន្ទុមធ្យម ៥០០ ពិន្ទុ។ ក្នុងការសិក្សាបានបង្ហាញថា សិស្សនៅអាហ្វ្រិកខាងត្បូងទទួលបានពិន្ទុទាបជាងគេ គឺ ២៨៨ពិន្ទុ។

ជារួមលទ្ធផល បានបង្ហាញពីការរីកចម្រើននៅគ្រប់ប្រទេសទាំងអស់។ នៅក្នុងប្រទេសភាគច្រើន យ៉ាងហោចណាស់ សិស្សចំនួន ៨៥ភាគរយ អាចមានលទ្ធភាពអានអត្ថបទបាន។ លើសពីនេះ ប្រហែលមួយភាគបីនៃសិស្សក្នុងប្រទេស ភាគច្រើនអាចយល់អំពីអត្ថន័យនៃអត្ថបទក្រោយពេលអាន។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺក្នុងចំណោមប្រទេសដែលបានចូលរួមវាយតម្លៃពិន្ទុចំនួន ៥៧ប្រទេស គេបានរកឃើញថា ក្មេងស្រីទទួលបានពិន្ទុជាមធ្យមខ្ពស់ជាងក្មេងប្រុសចំនួន ១៩ពិន្ទុ។ ក្នុងរបាយការណ៍បានលើកឡើងថា «ក្មេងស្រីមានសមិទ្ធផលនៃការអានជាមធ្យមខ្ពស់ជាងក្មេងប្រុសស្ទើរតែគ្រប់ប្រទេស»។ យ៉ាងណាមិញ សមិទ្ធផលនៃការអានរវាងក្មេងប្រុស និងក្មេងស្រី មានភាពប្រហាក់ប្រហែលគ្នា នៅប្រទេស អេស្ប៉ាញ សាធារណរដ្ឋឆេក អ៊ីស្រាអែល ម៉ាលតា និងអ៊ីរ៉ង់។

តាមរយៈការសិក្សាបានបង្ហាញថា កុមារដែលចូលចិត្តអានសៀវភៅ មានលទ្ធផលនៃការសិក្សាល្អជាងកុមារដែលមិនចូលចិត្តអាន។ ទន្ទឹមនឹងនេះ ការគាំទ្រពីសំណាក់អាណាព្យាបាលនៅផ្ទះ គឺជារឿងសំខាន់បំផុតមួយ ដែលជួយឱ្យកុមារចូលចិត្តអានសៀវភៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...