តើអ្វីជាផល ដែលទទួលបានពីការរស់នៅក្នុងសង្គមពហុវប្បធម៌ ?

ការរស់នៅក្នុងសង្គមពហុវប្បធម៌ សំដៅដល់សង្គមមួយ ដែលមានជាតិសាសន៍ច្រើន មានទំនៀមទម្លាប់ ប្រពៃណីផ្សេងៗគ្នា ប៉ុន្តែអាចរស់នៅជាមួយគ្នាក្នុងសង្គមតែមួយ។ ជាក់ស្ដែង នៅក្នុងស្រុកយើង ក៏មានជនជាតិព្នង កួយ ចាម ទំពួន និងជនជាតិដើមភាគតិចជាច្រើនទៀត សុទ្ធតែមានវប្បធម៌ផ្សេងៗគ្នា និងរស់នៅរួមគ្នាក្នុងសង្គមតែមួយ។ សង្គមដែលមានវប្បធម៌ច្រើន ច្បាស់ជាមានការផ្លាស់ប្ដូរវប្បធម៌ រវាងគ្នា ទៅវិញទៅមកដោយជៀសពុំរួចឡើយ។ ដូច្នេះ តើរស់នៅក្នុងសង្គមពហុវប្បធម៌ នឹងមានឥទ្ធិពលបែបណា មកលើវប្បធម៌របស់យើង ?

ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ លើកឡើងថា វប្បធម៌នៅក្នុងសង្គមមួយ គឺមានច្រើន, នៅពេលដែលជាតិសាសន៍ដទៃស្គាល់យើង ហើយខ្មែរយើង ជួបប្រាស្រ័យទាក់ទងជាមួយជាតិសាសាន៍ដ៏ទៃ នឹងនាំឱ្យវប្បធម៌នៅក្នុងសង្គមអាចរីកចម្រើនទៅមុខ។ ការរីកចម្រើននៅក្នុងន័យនេះ លោកចង់បង្ហាញថា វប្បធម៌មិនមែនជាការប្រកួតប្រជែងគ្នានោះទេ ប៉ុន្តែវប្បធម៌ គឺជាការយកមកចូលក្នុងខ្លួនដោយមិនដឹងខ្លួន ហើយក៏ទទួលយកនោះនឹងនាំឱ្យសង្គមទៅមុខវែងឆ្ងាយ បង្កើនចំណេះដឹងរបស់សង្គម។

ទន្ទឹមនឹងចំណុចនេះ លោកក៏បានសង្កត់ធ្ងន់ថា មានកន្លែងខ្លះ ក៏យើងត្រូវប្រយ័ត្ននៅក្នុងរឿងវប្បធម៌ដែរ ព្រោះថា វាធ្វើឱ្យក្មេងយល់ និងប្រតិបត្តិខុស។ ដូច្នេះ យើងគ្រប់គ្នាជាមនុស្សធំ ដែលមានការយល់ដឹង ត្រូវពន្យល់ពួកគេតាំងពីវ័យក្មេង ដើម្បីឱ្យស្គាល់ថា អ្វីជាវប្បធម៌របស់ខ្លួន និងអ្វីជាវប្បធម៌បរទេស ហើយគួរទទួលយក និងប្រតិបត្តិបែបណា ទើបត្រឹមត្រូវ។ ហើយ​ ការជំរុញឱ្យក្មេងៗយុវជន ស្រឡាញ់វប្បធម៌ គួរតែមានការបណ្ដុះបណ្ដាលឱ្យពួកគេរៀនតាំងពីថ្នាក់ក្រោម, លើសពីនេះ ត្រូវមានការសហការគ្នា ពីសំណាក់ក្រសួងវប្បធម៌ និងក្រសួងអប់រំចូលរួមគ្នា ដើម្បីឱ្យពួកគេមានឱកាសស្វែងយល់បន្ថែម, ព្រមទាំងទាមទារឱ្យមានប្រព័ន្ធផ្សព្វផ្សាយចូលរួមដែរ។

តើការទទួលយកវប្បធម៌បរទេស ដោយមិនបានស្គាល់ច្បាស់ពីវប្បធម៌ខ្លួនឯង អាចធ្វើឱ្យវប្បធម៌ដើមរបស់ខ្លួនប្រឈមនឹងការបាត់បង់ដែរឬទេ?

ចំពោះសំណួរនេះ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ លើកឡើងថា វប្បធម៌មិនបាត់បង់ទៅណានោះទេ ប៉ុន្តែវាប្រហែលប្រែប្រួលទៅតាមជំនាន់។ ជាក់ស្ដែង ប្រសិនបើមិនទទួលវប្បធម៌បរទេសនោះទេ ប្រហែលជាមិនមានចម្រៀងសម័យ ដូចជា ចម្រៀងលោក ស៊ិន ស៊ីសាមុត ឬភាពជឿនលឿនជាច្រើនទៀតនោះឡើយ។ ប៉ុន្តែ យើងត្រូវប្រយ័ត្នប្រយែង ដូចជា បញ្ហាបុណ្យសង្សារ ដែលមិនមែនរឿងបុណ្យនោះទេ វាជារឿងអាណាចារ្យនៅពីក្រោយនោះ ដែលអាចបង្ករឱ្យមានបញ្ហាច្រើនដល់សង្គមទៅវិញ។

ឯកឧត្តមបន្តថា យ៉ាងណាក៏ដោយ សង្គមនឹងចាប់ផ្ដើមគិតគូម្ដងបន្តិចៗ រកផ្លូវខ្លួន​ឯង ធ្វើយ៉ាងណាឱ្យបានត្រឹមត្រូវ។ បើនិយាយពីប៉ះពាល់ ជាធម្មតា គឺមានការប្រែប្រួល, ជាក់ស្ដែង យើងឃើញហើយថា តាំងពីបុរាណមកដល់បច្ចុប្បន្ន គ្មានអ្វី ដែលជាប្រពៃណីសុទ្ធសាធនោះទេ។

វប្បធម៌ មិននៅមួយកន្លែងនោះទេ ព្រោះវប្បធម៌ មានជីវិត មានន័យថា វប្បធម៌ គឺរស់, ហើយ បើវប្បធម៌រស់ បានសេចក្ដីថា វាត្រូវការចំណីរបស់វា។ ចំណីនោះ គឺជាជួបគ្នាទៅវិញទៅមក ការទាក់ទង​ ប្រែប្រួលជាលំដាប់…

ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌

តើធ្វើដូចម្ដេច ដើម្បីឱ្យអ្នកជំនាន់ក្រោយខ្មែរ មានស្មារតីស្រឡាញ់ និងលើកតម្កើនវប្បធម៌ខ្លួនឯង?

ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ មានប្រសាសន៍ថា ជារឿងចាំបាច់ណាស់ ប្រសិនបើក្មេង ឬយុវជនម្នាក់ ចង់ប្រកាសថាខ្លួនឯងជាខ្មែរ គេគួរស្វែងយល់អំពីខ្លួនឯង ដើម្បីរស់នៅជាសង្គមខ្មែរ ព្រោះតម្លៃនៃមនុស្ស និងតម្លៃនៃជាតិសាសន៍មួយ គឺស្ថិតនៅលើវប្បធម៌ហ្នឹងឯង។ ម្យ៉ាងទៀត យើងត្រូវធ្វើឱ្យក្មេងៗ ស្គាល់ ដឹង និងយល់ ថាអ្វីទៅជាវប្បធម៌របស់គេ, ក្រោយពីស្គាល់ច្បាស់ គេនឹងស្រឡាញ់ ឱ្យតម្លៃ ការពារ និងចូលរួមលើកតម្កើនដោយឯកឯង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at