បណ្ឌិត ឈត ប៊ុនថង លើកទឹកចិត្តយុវជនស្វែងយល់អំពីអត្ថន័យពិធីបុណ្យមាឃបូជា ក្នុងនាមពុទ្ធសាសនិក

បុណ្យមាឃបូជា ជាពិធីបុណ្យធំមួយក្នុងព្រះពុទ្ធសាសនា ដោយពុទ្ធសាសនិកទាំងគ្រហស្ថ និងបុព្វជិតដែលគោរពប្រតិបត្តិជាប់លាប់តែងតែចូលរួមមិនអាចខានបាន ។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ពិធីបុណ្យមាឃបូជា ជាពិធីធំមួយក្នុងព្រះពុទ្ធសាសនា ដូចនេះប្រជាជនដែលកាន់ព្រះពុទ្ធសាសនា ឬប្រទេសដែលប្រកាន់យកសាសនាព្រះពុទ្ធគឺមានការប្រារព្ធយ៉ាងអធិកអធមខ្លាំងណាស់ ត្បិតមិនសូវទាក់ទាញយុវជនឱ្យចូលរួមច្រើនក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើលប្រទេសកម្ពុជា និងប្រទេសផ្សេងៗដូចជា ប្រទេសថៃ ប្រទេសស្រីលង្កា ប្រទេសឥណ្ឌា និងប្រទេសផ្សេងៗដែលប្រកាន់យកព្រះពុទ្ធសាសនាបានប្រារព្ធពិធីយ៉ាងធំរហូតដល់មានការអនុម័ត ពីអង្គការសហប្រជាជាតិជា​ពិធី​បុណ្យ​អន្តរជាតិ​មួយ ដែល​គេ​អាច​ប្រារព្ធ​ធ្វើ​នៅ​តាម​ការិយាល័យ​ទាំងឡាយ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​លើ​ពិភពលោក។

លោកបណ្ឌិត ឈត ប៊ុនថង យល់ឃើញថា ដើម្បីឱ្យប្រជាជនខ្មែរដែលកាន់ព្រះពុទ្ធសាសនាអាចចូលរួម និងអ្នកមិនទាន់បានចូលរួមពិធីនេះជាប់លាប់ជាដំបូងត្រូវឱ្យប្រជាជនស្វែងយល់ឱ្យបានច្បាស់ពីអត្ថន័យ នៃពិធីបុណ្យនេះដោយការសម្រាយពាក្យបាលីសំស្ក្រឹតដែលពាក់ព័ន្ធជាមួយនឹងខ្លឹមសារនៃពិធីបុណ្យឱ្យកាន់តែងាយយល់ ព្រោះកាលណានិយាយពាក្យបាលីសំស្រ្តឹតធ្វើឱ្យពិបាកយល់ក៏ជាកត្តាមួយដែលពួកគាត់មិនចូលរួមផងដែរ។ 

លោកបណ្ឌិតបន្ថែមថា ក្រៅពីជួយផ្សព្វផ្សាយក៏អាចធ្វើឱ្យមានរូបភាពទាក់ទាញផង ប៉ុន្តែរូបភាពទាក់ទាញនោះមិនមែនធ្វើឱ្យខូចទ្រង់ទ្រាយដើម នៃពិធីនោះទេ។ លោកបណ្ឌិតបានលើកឧទាហរណ៍ឡើងថា ខ្មែរយើងបច្ចុប្បន្ននៅតែប្រើប្រាស់សម្លៀកបំពាក់ហូលផាមួងដដែល ប៉ុន្តែមានការបន្ថែមការច្នៃម៉ូតឱ្យកាន់តែស្រស់ស្អាត និងទាន់សម័យកាល ដូចនេះពិធីបុណ្យមាឃបូជា ពិសាខបូជា ឬបុណ្យព្រះពុទ្ធសាសនាផ្សេងៗគួរតែរក្សាខ្លឹមសារនៅដដែល តែទម្រង់ខាងក្រៅ​គួរតែដូរខ្លះដើម្បីមានការទាក់ទាញទៅដល់យុវជន។

លោកបណ្ឌិតបន្ថែមថា ប្រជាពលរដ្ឋជាពុទ្ធសាសនិក ឬយុវជនក្ដី ពុំគួរមើលតែសម្បកក្រៅរាល់ពិធីបុណ្យផ្សេងៗឡើយ បើទោះបីជាបរិបទនៃពិធីបុណ្យមិនសូវមានភាពទាក់ទាញ ប៉ុន្តែជាពិធីបុណ្យដែលមានន័យសម្រាប់ធ្វើឱ្យមនុស្សស្វែងយល់អំពីសេចក្ដីសុខ សេចក្ដីស្ងប់ សុភមង្គល ឬស្វែងយល់ពីជីវិតផ្សេងៗ ដូចនេះមនុស្សមិនត្រូវការតែសប្បាយនោះទេ ក៏ត្រូវការធាតុទាំងអស់នោះដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...