សិស្សគថ្លង់ បង្ហាញការចាប់អារម្មណ៍ និង​ចូលចិត្ត​កម្មវិធីជជែកដេញដោល

ទោះបីជាស្តាប់មិនលឺចំពោះ​ការ​ជជែកដេញដោលគ្នា​នៅលើវេទិកា រវាង​ក្រុម​​សិស្សមក​ពី​វិទ្យាល័យ​ហ៊ុនសែនកំពង់ចាម សាលារៀនជំនាន់ថ្មី និង​ក្រុមសិស្សមកពីសាលាប៊ែលធី អន្តរជាតិ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលថ្នាក់ជាតិឆ្នាំ២០២៤ ក្តី តែតាមរយៈអ្នកបកប្រែ សិស្សគថ្លង់ចំនួន២០រូប អាច​ដឹងពីការជជែកនោះ ហើយ​ពួកគេបានបង្ហាញការ​ចាប់អារម្មណ៍ និង​ចូលចិត្ត​ចំពោះកម្មវិធីជជែកដេញដោលនេះ។

លោកស្រី តាន់ ប្រីដា នាយិកាវិទ្យាល័យអប់រំពិសេស បានប្រាប់ AMS Education ថា ការចូលរួមរបស់សិស្សានុសិស្សគថ្លង់ ក្នុងកម្មពិធីជជែកដេញដោលថ្នាក់ជាតិឆ្នាំ២០២៤នេះ ជាឱកាសមួយដ៏សំខាន់ដែលអាចឱ្យពួកគេបានឃើញ និងស្វែងយល់ពីសកម្មភាពផ្សេងៗរបស់សិស្សានុសិស្សដទៃ។ លើសពីនេះ ក៏ជាឱកាសពិសេសដែលក្រសួងអប់រំបានផ្ដល់ឱកាសឱ្យវិទ្យាល័យអប់រំពិសេសបានដឹកនាំសិស្សមកចូលរួមក្នុងកម្មពិធីជជែកដេញដោលថ្នាក់ជាតិវគ្គផ្ដាច់ព្រ័ត្រ។ 

បើតាមនាយិកាវិទ្យាល័យអប់រំពិសេស ការ​ចូលរួមរបស់សិស្សគថ្លង់នេះ ក៏ជាជំហានដំបូង ប្រៀបដូចជាពន្លកថ្មីមួយដែលធ្វើឱ្យពួកគាត់មានក្ដីសង្ឃឹម និងក្ដីស្រមៃរយៈពេលវែងដែលអាចឱ្យពួកគាត់មានចំណង់​ក្នុងការចូលរួមកម្មពិធីប្រកួតផ្សេងៗ។

«ការនិយាយ និងការស្ដាប់មិនមែនជាឧបសគ្គនៃការរៀនរបស់សិស្សថ្លង់ឡើយ ព្រោះយើងមានអ្នកបកប្រែ មានកម្មវិធីសិក្សា ហើយក៏មានការគាំទ្រពីក្រសួងអប់រំផងដែរ»

នាយិកាវិទ្យាល័យអប់រំពិសេស តាន់ ប្រីដា

ជាការកត់សម្គាល់របស់លោកស្រី តាន់ ប្រីដា ក្នុងការចូលរួមមើលកម្មវិធីប្រកួតជជែកដេញដោលថ្នាក់ជាតិនេះ សិស្សគថ្លង់ បានបង្ហាញពីការយកចិត្តទុកដាក់ទៅលើការបកប្រែតាមរយៈភាសាកាយវិការរបស់គ្រូពួកគាត់ជាខ្លាំង ដែលបញ្ជាក់បានថា ពួកគាត់ចូលចិត្ត និងមានចំណាប់អាហារម្មណ៍នឹងកម្មពិធីជជែកដេញដោលរបស់ក្រុមសិស្សានុសិស្សដែលបានប្រកួត។

លោកស្រី តាន់ ប្រីដា ក៏បានសម្តែងក្តីសង្ឃឹមដែរថា ការចូលរួមនេះ អាចជាបទពិសោធន៍ថ្មីសម្រាប់ពួកគាត់ក្នុងការសិក្សា និងស្រាវជ្រាវបន្ថែម ដោយឃើញពីសកម្មភាពនៃការប្រកួតប្រជែងជជែកដេញដោល ដោយមានអំណះអំណាង និងការលើកទឡ្ហីករណ៍ក្នុងការប្រកួតរបស់ក្រុមនីមួយៗ ហើយទូរស័ព្ទ គឺជាឧបករណ៍មួយដែលអាចជួយដល់សិស្សគថ្លង់ច្រើនក្នុងការសិក្សារបស់ពួកគាត់។

គួរបញ្ជាក់ដែរថា សិស្សគថ្លង់ទាំង២០រូបនោះ ត្រូវដឹកនាំដោយលោកស្រី តាន់ ប្រីដា មកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ និង វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ចូលរួមនៅក្នុងកម្មពិធីខួបលើកទី២៥ទិវាអន្តរជាតិសម្រាប់យុវជន ក្រោមប្រធានបទ «នវានុវត្តន៍ឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ដែលប្រព្រឹត្តកាលពីថ្ងៃទី៧ និង៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅ នៅវិទ្យាស្ថានជាតិអប់រំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...