ពិធីបុណ្យ​ចូលឆ្នាំចិន-វៀតណាម ក្រសួងសុខាភិបាលក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ការពារសុខភាព និង​សុវត្ថិភាព

ដើម្បី​ចូលរួម​ការពារសុខភាព​បុគ្គល សមាជិកគ្រួសារ ជាពិសេស​កុមារ​តូចៗ និង​មនុស្ស​ចាស់ ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន និង​វៀតណាម, ក្រសួងសុខាភិបាល បានធ្វើ​ការ​ក្រើន​រំលឹក​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ការពារសុខភាព និងសុវត្ថិភាព។

ក្នុងនោះក្រសួងសុខាភិបាល បានណែនាំ​ដល់ប្រជាពលរដ្ឋ​អនុវត្ត​វិធានការ​ដូចជា ប្រកាន់ខ្ជាប់អនាម័យ ដោយ​ត្រូវ​លាង​ដៃ​ឱ្យ​បានញឹកញាប់​ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល​មុន​ចាប់កាន់អាហារ ឬ​ប៉ះពាល់សត្វ ដូចជា​បោចសម្អាត ឬសម្លាប់ លាង​សម្អាតសាច់ និងវត្ថុផ្សេងៗ​ដែលអាច​ជា​ប្រភព​ចម្លងមេរោគ។

សម្រាប់ចុងភៅ ត្រូវ​ទុកដាក់​អាហារឆៅ និង​ឆ្អិន​ដាច់ដោយឡែកពីគ្នា សម្អាត​សម្ភារ​ប្រើប្រាស់សម្រាប់​ចម្អិន ម្ហូបអាហារ​ឱ្យបានត្រឹមត្រូវ និង​ត្រូវចម្អិនអាហារ​ឱ្យ​បានឆ្អិនល្អ ជាពិសេស​សាច់សត្វ ស៊ុត និង​អាហារសមុទ្រ។ នៅពេលបងប្អូនទិញម្ហូបអាហារដែលឆ្អិនស្រាប់​នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវ​ប្រាកដថា អាហារទាំងនោះឆ្អិនល្អ មានអនាម័យ និង​មានសុវតិថភាព ដោយវេចខ្ចប់​បានត្រឹមត្រូវ។

ត្រូវ​ប្រើប្រាស់ទឹកស្អាត និង​គ្រឿងផ្សំ​ធ្វើ​ម្ហូប​មានគុណភាពល្អ ហើយ​មិន​ត្រូវ​ប្រើប្រាស់​សារធាតុគីមី​បន្ថែម, ទទួលទាន​ចំណីអាហារ និង​ពិសាទឹកឆ្អិនដាំពុះ ដែលមានអនាម័យ និងសុវត្ថិភាពល្អ, កុំប្រើប្រាស់​ម្ហូបអាហារ​ដែលរក្សា​ទុក​ហួស​កាលកំណត់ប្រើប្រាស់, មិន​ត្រូវ​ទទួលទានស្រា ដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយក​មេតាណុលមកលាយជាមួយជាស្រា ស បង្ក​ឱ្យ​មានការពុលរហូត​ដល់ស្លាប់បាត់បង់ជីវិត។

ជាមួយគ្នា ក្រសួងសុខាភិបាល ក៏​បានណែនាំ​មិន​ឱ្យ​ពលរដ្ឋទទួលទានភេសជ្ជៈ​ស្រវឹងលើសកម្រិត ដែល​អាច​បង្ក​អំពើហិង្សា និង​គ្រោះថ្នាក់ចរាចរណ៍​ជាយថាហេតុ, ពេល​ធ្វើដំណើរ​ត្រូវ​គោរព​ច្បាប់ចរាចរ​ឱ្យបាន​ខ្ជាប់ខ្ជួន ហើយ​ពិសេស​នោះ ត្រូវ​ប្រុងប្រយ័ត្ន និង​បង្ការ​អគ្គិភ័យ​នៅ​តាមផ្ទះសម្បែង​រៀងខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *