WE Forum ៖ ការវិនិយោគលើធនធានមនុស្ស និងបច្ចេកវិទ្យា សំខាន់សម្រាប់ការអភិវឌ្ឍស្ថាប័ន ក្នុងបរិបទ AI

ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ការផ្លាស់ប្ដូររបត់សេដ្ឋកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយ កំពុងផ្លាស់ប្ដូរការងារ និងឧស្សាហកម្មជាច្រើន។ ខណៈ ៨៣ភាគរយ នៃបុគ្គលិកគ្រោងនឹងបន្តធ្វើការជាមួយនិយោជករបស់ខ្លួន ការស្រាវជ្រាវដែលមានឈ្មោះថា កម្លាំងពលកម្មសកលនៃអនាគត របស់ The Adecco Group បានបង្ហាញថា មនុស្សជាច្រើន មានអារម្មណ៍ថា មិនមានការគាំទ្រ ដល់ការអភិវឌ្ឍជំនាញរបស់ពួកគេ។ បញ្ហានេះ អាចនាំឱ្យមានការថយចុះជំនឿលើការប្ដេជ្ញាចិត្តរបស់និយោជកចំពោះការអភិវឌ្ឍជំនាញរបស់និយោជិត។

ដើម្បីភាពរីកចម្រើនក្នុងយុគសម័យឆ្លាតវៃ ដែល AI និងមនុស្សជំរុញការច្នៃប្រឌិតរួមគ្នា និយោជក ត្រូវដើរតួនាទីយ៉ាងសកម្ម ក្នុងការរៀបចំក្រុមការងាររបស់ខ្លួន។ ការវិនិយោគលើការអភិវឌ្ឍជំនាញ និងអាជីព មិនត្រឹមតែជួយឱ្យបុគ្គលិក អាចឆ្លើយតបទៅនឹងបញ្ហាប្រឈមបច្ចុប្បន្ន និងអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងទំនុកចិត្ត និងកិច្ចសហការផងដែរ។

AI គឺជាកម្លាំងដែលជំរុញឱ្យមានការផ្លាស់ប្ដូររបៀបធ្វើការ, ដោយស្ទើរតែ ៤០ភាគរយ នៃការងារទូទាំងពិភពលោក បានទទួលឥទ្ធិពលពីការរីកចម្រើន នៃបញ្ញាសិប្បនិម្មិត (AI) នេះ។ ខណៈដែល AI ភាគច្រើនពង្រឹងប្រសិទ្ធភាពបំពេញការងារ ជាជាងជំនួសតួនាទីមនុស្ស, បច្ចេកវិទ្យានេះ ក៏បានបង្កើតភាពស្មុគស្មាញមួយចំនួនផងដែរ។ ការស្រាវជ្រាវរកឃើញថា បុគ្គលិកមានអារម្មណ៍ថា មិនបានត្រៀមខ្លួនសម្រាប់ការទទួលយកបច្ចេកវិទ្យានេះទេ ដោយមានតែ ២៥ភាគរយប៉ុណ្ណោះ ដែលទទួលបានការបណ្ដុះបណ្ដាលជាក់លាក់អំពីការប្រើប្រាស់ AI ដែលធ្វើឱ្យបុគ្គលិក ៤០ភាគរយ ព្រួយបារម្ភអំពីសុវត្ថិភាពការងាររយៈពេលវែងរបស់ខ្លួន។

វេទិកាសេដ្ឋកិច្ចពិភពលោកបញ្ជាក់ថា ការដោះស្រាយបញ្ហាគម្លាតចំណេះដឹងនេះ គឺមានសារៈសំខាន់ណាស់។ តាមរយៈការផ្ដល់ការបណ្ដុះបណ្ដាល ផ្ដោតលើ AI និយោជក អាចបង្កើតទំនុកចិត្ត និងបំពាក់កម្លាំងពលកម្មរបស់ពួកគេ ដើម្បីស្វែងរកការផ្លាស់ប្ដូរ ដោយទំនុកចិត្ត។

កិច្ចសហការបង្កើតកម្លាំងពលកម្ម ដែលត្រៀមរួចជាស្រេចសម្រាប់អនាគត

ទោះបីជាមានតម្រូវការបន្ទាន់សម្រាប់ជំនាញថ្មីក៏ដោយ ការស្រាវជ្រាវបានរកឃើញថា គំនិតផ្ដួចផ្ដើមបង្កើនជំនាញ ដែលដឹកនាំដោយនិយោជក បាននៅទ្រឹងជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ។ ស្ទើរតែពាក់កណ្ដាលនៃកម្មករ (៤៨%) ជឿថា នេះជាទំនួលខុសត្រូវរបស់និយោជក ក្នុងការរៀបចំពួកគេសម្រាប់ការងារនាពេលអនាគត ខណៈដែលមានតែ ២០% ប៉ុណ្ណោះ ដែលយល់ថា វាជាទំនួលខុសត្រូវរបស់ពួកគេខ្លួនឯង។ ការគ្មានការគាំទ្រច្បាស់លាស់ សម្រាប់ការអភិវឌ្ឍជំនាញ កម្មករនិយោជិត ប្រឈមនឹងការបាត់បង់ទំនុកចិត្ត លើការរំពឹងទុករយៈពេលវែងរបស់ពួកគេ។

ដំណោះស្រាយស្ថិតនៅក្នុងការសហការ, និយោជក ត្រូវតែធ្វើជាដៃគូយ៉ាងសកម្មជាមួយកម្លាំងពលកម្មរបស់ខ្លួន ក្នុងការកសាងសមត្ថភាព ដោយក្រៅពីការផ្ដល់ជូនវគ្គបណ្ដុះបណ្ដាល និយោជកត្រូវបង្កើតបរិយាកាស ផ្ដល់អាទិភាព និងជំរុញការអភិវឌ្ឍសមត្ថភាពបុគ្គលិក។ យុទ្ធសាស្ត្រ ដែលមានរចនាសម្ព័ន្ធដូចជា ការវាយតម្លៃជំនាញទៀងទាត់ ផែនការអាជីពផ្ទាល់ខ្លួន ការបង្កើតវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ ដើម្បីជួយបុគ្គលិកសម្របនឹងការផ្លាស់ប្ដូរ និងមានចំណេះដឹងបច្ចេកវិទ្យា ដែលមានតម្រូវការសម្រាប់អនាគត។

ការស្រាវជ្រាវរបស់វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា មានតែ ១១ភាគរយ នៃបុគ្គលិកប៉ុណ្ណោះ ដែលបានត្រៀមខ្លួនសម្រាប់បម្រែបម្រួលការងារនាពេលអនាគត។ សមត្ថភាពពូកែក្នុងបរិយាកាសមិនច្បាស់លាស់ ជាឱកាសដែលពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងឡើង។ បុគ្គលិកឆ្នើមទាំងនេះ តែងតែមានផែនការអភិវឌ្ឍសមត្ថភាព ឱ្យស្របនឹងរបត់នៃការផ្លាស់ប្ដូររបស់សង្គម ចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងវិនិយោគជាប្រចាំ លើការអភិវឌ្ឍជំនាញ។

ដើម្បីពង្រីកវិសាលភាព បុគ្គលិកដែលមានសមត្ថភាពខ្ពស់ឱ្យបានច្រើន ស្ថាប័ន ត្រូវប្ដេជ្ញាចិត្ត អភិវឌ្ឍសមត្ថភាពបុគ្គលិកគ្រប់កម្រិត រៀបចំអ្នកដឹកនាំបន្តវេនដើម្បីស្វែងរកការផ្លាស់ប្ដូរ។ នៅពេលដែលក្រុមហ៊ុនវិនិយោគលើការបណ្ដុះបណ្ដាល មានន័យថា ស្ថាប័នកំពុងបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការគាំទ្រអនាគតបុគ្គលិករបស់ខ្លួន ជំរុញឱ្យមានវប្បធម៌ នៃការជឿទុកចិត្ត និងសមត្ថភាពខ្ពស់ក្នុងការបំពេញការងារ។

វិនិយោគលើមនុស្ស មិនមែនគ្រាន់តែបច្ចេកវិទ្យា

និយោជក ដែលវិនិយោគលើបុគ្គលិករបស់ខ្លួន នឹងទទួល​ឱកាសខ្ពស់សម្រាប់ភាពជោគជ័យ។ ការស្រាវជ្រាវបង្ហាញថា អ្នកធ្វើការចង់ទទួលបានការណែនាំ ហើយនេះគឺជាឱកាសមាសសម្រាប់អាជីវកម្ម ក្នុងការដឹកនាំបុគ្គលិករបស់ខ្លួន។

ការកសាងកិច្ចសហប្រតិបត្តិការ និងកម្លាំងការងារ ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត ដែលធានាបាននូវសុវត្ថិភាពសម្រាប់ស្ថាប័ន ការវិនិយោគនេះអាចបង្កើតវប្បធម៌នៅកន្លែងធ្វើការ ដែលបុគ្គលិកមានអារម្មណ៍ថា ទទួលបានការគាំទ្រ ឱ្យតម្លៃ និងការដុសខាត់សមត្ថភាពពួកគេសម្រាប់អនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...