ចិនបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា​ទៅសិក្សា​នៅ​ប្រទេស​ចិន និងបន្តសហការលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឱ្យស្របតាមត្រូវការទីផ្សារការងារ

ក្នុងជំនួបជាមួយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ូ យាន (Wu Yan) អនុរដ្ឋមន្រ្តីក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ពី​ការពង្រឹងកិច្ច​សហប្រតិបត្តិការ​ក្នុងវិស័យអប់រំ​រវាងប្រទេស​កម្ពុជា និង​ចិន ជាពិសេសប្រទេស​ចិន​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ដល់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិន ព្រមទាំងបន្ត​កិច្ច​សហការលើវិស័យបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារ​ការងារ​នៅ​កម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានស្វាគមន៍ ឯកឧត្តម អ៊ូ យាន និងគណៈប្រតិភូ ក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ។ ជាមួយ​គ្នា​នេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចម្បង និងតែបានយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង និងសុខភាពបរិបូរណ៍ ព្រមទាំងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ដើម្បីពង្រឹងប្រព័ន្ធ និងគុណភាពអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១លាន ៥សែន នាក់ ។

ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីមួយចំនួន តួយ៉ាងដូចជា កម្មវិធី STEM ដើម្បីជួយតម្រង់ទិសសិស្សានុសិស្សឱ្យមាននូវជំនាញសំខាន់ៗសម្រាប់ទីផ្សារការងារ ។

ក្នុងជំនួបនោះផងដែរ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបន្តផ្តល់អាហារូបករណ៍បន្ថែមទៀតបើកឱកាសឱ្យនិសិ្សតកម្ពុជាបន្តការសិក្សានៅប្រទេសចិន ព្រមទាំងបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងអប់រំ ក៏ដូចជារវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរកម្ពុជា-ចិន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...