លួចចម្លង, ប្រឡងជំនួស, មិនប្រឡងមុខវិជ្ជាណាមួយ ពេលប្រឡងបាក់ឌុប នឹង​ត្រូវ​​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ

ភ្នំពេញ- បេក្ខជនដែលលួចចម្លងគ្នាអំឡុងពេលដំណើរការសំណេរប្រឡងបាក់ឌុប ដែល​នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០២២ខាងមុខនេះ នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា បេក្ខជនដែលលួចចម្លងពីសំណៅឯកសារ ឬងាកឆ្វេង ងាកស្ដាំ ធ្វើឱ្យដំណើរការប្រឡងមិនដំណើរការបានល្អ ក្រសួងអប់រំមានអនុរក្ស មានគណៈកម្មការអប្បមាទ និងជំនួយការអប្បមាទតាមពិនិត្យមើល និងកោសល្យវិច្ច័យ។ ឯកឧត្តមបន្តថា ប្រសិនក្រសួងទទួលបានរបាយការណ៍ថា បេក្ខជនលួចចម្លងគ្នា នោះក្រសួងនឹងយកសំណៅឯកសារនោះមកវិភាគរកមើលថា តើអត្ថបទបេក្ខជនទាំងពីរដែលអង្គុយជិតគ្នា ពិតជាបានចម្លងគ្នាមែន ឬក៏អត់? បន្ទាប់ពីវិភាគរួច និងធ្វើកោសល្យវិច្ច័យហើយឃើញថាដូចគ្នាមែន គឺបេក្ខជននឹងឱ្យធ្លាក់ដោយស្វ័យប្រវត្តិ ហើយ​ត្រូវរង់ចាំប្រឡងនៅឆ្នាំក្រោយ។

យ៉ាងណាក៏ដោយ បើតាមប្រសាសន៍​របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងរយៈពេល ៥ទៅ៦ឆ្នាំចុងក្រោយនេះ មិនមានបេក្ខជនណាដែលរំលោភលើបទបញ្ញត្តិនេះទេ ដោយ​ជារួមឃើញថា បន្ទាប់ពីមានកំណែទម្រង់នៃការប្រឡងបាក់ឌុប គឺបេក្ខជនមិនមាននាំយកសំណៅឯកសារចូលបន្ទប់ប្រឡង បេក្ខជនមិនលួចចម្លងគ្នា និងមិនមានការប្រព្រឹត្តបទល្មើសទៅលើបញ្ញាតិដែលមានចែងនៃការប្រឡងដែរ។

ដោយ​ឡែក​ចំពោះករណី​បេក្ខជនឱ្យអ្នកដទៃមកប្រឡងជំនួស បើតាម​ការ​បញ្ជាក់របស់ ឯកឧត្តម ហង់ជួន ណារ៉ុន ក៏​នឹងត្រូវកំណត់​ឱ្យ​ធ្លាក់ដោយស្វ័យប្រវត្តិផងដែរ ហើយ​កាន់តែធ្ងន់ធ្ងរ​ថែមទៀត គឺមិនអនុញ្ញាតិឱ្យប្រឡងបាក់ឌុបរយៈពេលពីរឆ្នាំ ។

សម្រាប់​ករណីបេក្ខជនខកខានមិនមកប្រឡងមុខវិជ្ជាមួយក្នុងចំណោមមុខវិជ្ជាទាំង៧ ឬបានពិន្ទុសូន្យមួយមុខវិជ្ជាវិញ នោះក៏​មានន័យថា បេក្ខជន​នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិដូចគ្នា។

ជាមួយ​គ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏​បាន​ប្រាប់​ទៅ​ដល់បេក្ខជនដែលនឹងត្រូវត្រៀមខ្លួនប្រឡងបាក់ឌុបនាពេលខាងមុខនេះ សូមមកប្រឡងឱ្យបានទាន់ពេលវេលា ជៀសវាងមកប្រឡងយឺតដែល​អាចធ្វើឱ្យមិនបានចូលប្រឡង ហើយ​ក៏​មិនត្រូវផ្ដល់ជាសញ្ញាសម្គាល់​ណាមួយដូចជា លេខទូរស័ព្ទជាដើម ដែលវាអាចធ្វើ​ឱ្យ​បេក្ខជន​នឹង​ធ្លាក់ដោយស្វ័យប្រវត្តិ ។ ជាពិសេសឯកឧត្តមក៏​បានអំពាវនាវ​ដល់​បេក្ខជនទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ អនុវត្តទៅតាមបទបញ្ញាតិនៃការប្រឡងបាក់ឌុប និងតាមដានបទបញ្ញាតិទាំងនោះនៅលើទំព័រហ៊្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........