ភ្នំពេញ – គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) កាលពីពេលថ្មីៗនេះ បានធ្វើការណែនាំទៅដល់គណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត ពិនិត្យលទ្ធភាពសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋាន លើការសម្របសម្រួលដល់សិស្សថ្នាក់ទី១២ ដែលត្រូវមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅទីរួមខេត្ត និងទីតាំងប្រមូលផ្តុំមណ្ឌលប្រឡងដទៃទៀត។
បើតាមការលើកឡើងរបស់ ស.ស.យ.ក. ក្នុងឱកាស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដោយសារបេក្ខជនមួយចំនួន អាចមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង នៅតាមបណ្តារាជធានី-ខេត្ត ដែលអាចធ្វើឱ្យមានការលំបាកមួយចំនួនដល់ប្អូនៗ ដូចជាការធ្វើដំណើរ និងការស្នាក់នៅជាដើម។

ដូច្នេះដើម្បីចូលរួមចំណែកសម្របសម្រួលតាមលទ្ធភាពដល់ប្អូនៗ និងគ្រួសារក្នុងអំឡុងពេលប្រឡងនាពេលខាងមុខនេះ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ណែនាំដល់ គណៈកម្មការ ស.ស.យ.ក. រាជធានីខេត្តពិនិត្យលទ្ធភាពសហការជាមួយមន្ទីរអប់រំ និងអាជ្ញាធរ សម្របសម្រួលដល់ប្អូនៗទី១២ ដែលត្រូវមកប្រឡងនៅទីរួមខេត្ត និងទីតាំងប្រមូលផ្តុំមណ្ឌលប្រឡងដទៃទៀត ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ទាំងកន្លែងស្នាក់នៅ កន្លែងទុកដាក់ កង់ ម៉ូតូ នៅក្រៅមណ្ឌលប្រឡង និងតម្រូវការចាំបាច់មួយចំនួនទៀត តាមរយៈគ្រប់រូបភាព និងតាមលទ្ធភាពដែលអាចជួយបាន ដោយគោរពឱ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាល៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់កូនៗរបស់វីរកងទ័ពពលី និងពិការ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរកងទ័ព សាកលវិទ្យាល័យបូណាម៉ារី (BMU) បានប្រកាសថា សាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ ១០០%

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2026
ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2026
កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2025
តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2023
អាហារូបករណ៍អូស្ដ្រាលីសម្រាប់ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់ការស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2023
សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































