គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ណែនាំ ស.ស.យ.ក. រាជធានីខេត្ត ជួយសម្របសម្រួលសិស្សប្រឡងបាក់ឌុប

ភ្នំពេញ – គណៈកម្មាធិការ​កណ្តាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) កាលពីពេលថ្មីៗនេះ បានធ្វើ​ការ​ណែនាំ​​ទៅ​ដល់​គណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត ពិនិត្យ​លទ្ធភាព​សហការជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា និង​អាជ្ញាធរ​មូលដ្ឋាន លើ​ការ​សម្របសម្រួលដល់​សិស្ស​ថ្នាក់ទី១២ ដែល​ត្រូវ​មក​ចូលរួម​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅទីរួមខេត្ត និង​ទីតាំង​ប្រមូល​ផ្តុំ​មណ្ឌល​ប្រឡងដទៃ​ទៀត។

បើតាម​ការ​លើក​ឡើងរបស់ ស.ស.យ.ក. ក្នុងឱកាស នៃការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ នាថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ ដោយ​សារ​បេក្ខជន​មួយ​ចំនួន អាច​មាន​ទីលំនៅឆ្ងាយ​ពី​មណ្ឌលប្រឡង នៅ​តាម​បណ្តា​រាជធានី-ខេត្ត ដែលអាចធ្វើ​ឱ្យ​មានការ​លំបាក​មួយចំនួន​ដល់​ប្អូនៗ ដូចជា​ការ​ធ្វើដំណើរ និង​ការ​ស្នាក់​នៅ​ជា​ដើម។

ដូច្នេះ​ដើម្បីចូលរួម​ចំណែក​សម្របសម្រួល​តាមលទ្ធភាព​ដល់ប្អូនៗ និង​គ្រួសារ​ក្នុង​អំឡុង​ពេលប្រឡង​នាពេលខាងមុខ​នេះ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ណែនាំដល់ គណៈកម្មការ ស.ស.យ.ក. រាជធានីខេត្ត​ពិនិត្យ​លទ្ធភាពសហការជាមួយ​មន្ទីរអប់រំ និង​អាជ្ញាធរ សម្របសម្រួលដល់ប្អូនៗទី១២ ដែលត្រូវ​មក​ប្រឡង​នៅទីរួមខេត្ត និង​ទីតាំង​ប្រមូលផ្តុំមណ្ឌលប្រឡងដទៃ​ទៀត ទៅ​តាមលទ្ធភាព​ដែល​អាច​ធ្វើទៅបាន ទាំងកន្លែង​ស្នាក់​នៅ កន្លែង​ទុកដាក់ កង់ ម៉ូតូ នៅក្រៅមណ្ឌលប្រឡង និង​តម្រូវ​ការ​ចាំ​បាច់​មួយ​ចំនួនទៀត តាមរយៈគ្រប់រូបភាព និង​តាមលទ្ធភាព​ដែលអាច​ជួយ​បាន ដោយ​គោរពឱ្យ​បានម៉ឺងម៉ាត់​តាមវិធានការ​សុខាភិបាល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ស្រាវជ្រាវសម្រាប់និស្សិតកម្ពុជា ៦០០ កន្លែង សិក្សានៅប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់និស្សិតកម្ពុជាប្រមាណ ៦០០ កន្លែង សិក្សានៅប្រទេសអូស្ត្រាលី