ការសើចចំអក ឬសើចសប្បាយ ខណៈកុមារកំពុងតែយំ វាមិនត្រឹមតែជាការរំលោភបំពានផ្លូវចិត្តរបស់កុមារប៉ុណ្ណោះទេ វាក៏បង្កជាបញ្ហាប៉ះពាល់ដល់ស្មារតី និងអារម្មណ៍របស់គេថែមទៀត ។
បើតាមគេហទំព័រ The Kind of parent you are បានបង្ហាញនូវចំណុចមួយចំនួនដែលមនុស្សធំតែងលេងសើចជាមួយកុមារដោយមិនបានចាប់អារម្មណ៍ ដូចជា៖ មនុស្សធំសើចនៅពេលកុមារព្យាយាមធ្វើអ្វីមួយដោយហត់នឿយខ្លាំង ឬកំពុងខំប្រឹងធ្វើអ្វីមួយដោយចេញពីចិត្ត, ករណីនេះយើងមិនគួរសើចឡើយ ព្រោះថា ជាទូទៅក្មេងៗត្រូវការរៀននូវសកម្មភាពផ្សេងៗ និងថ្មីៗជាច្រើនដូចជា ការដើរ ការនិយាយពាក្យថ្មីៗ ការរៀនស្លៀកពាក់ ។ល។ ហើយតាមរយៈកាយវិការនៃការខំប្រឹងប្រែងយ៉ាងស្វិតស្វាញទាំងនោះ ពេលខ្លះយើងមើលទៅក្មេងហាក់ដូចជាគួរឱ្យស្រឡាញ់ផង និងគួរឱ្យអស់សំណើចផងសម្រាប់ការគិតរបស់មនុស្សធំមួយចំនួន ខណៈក្មេងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តយ៉ាងលំបាក់សម្រាប់ខ្លួនពួកគេផ្ទាល់ ។ ឪពុកម្តាយត្រូវមានការឈ្វេងយល់ថា កុមារព្យាយាមធ្វើនូវរឿងអ្វីមួយដោយភ្ជាប់ជាមួយភាពលំបាកទៅតាមកម្រិតរបស់ពួកគេ ។ ហើយអ្វីដែលពួកគេធ្វើមិនមែនគ្រាន់តែចង់បង្ហាញពីអក្បកិរិយាគួរឱ្យចង់សើច ឬទាមទារការចាប់អារម្មណ៍ពីសំណាក់មនុស្សធំនោះទេ ។ ដូច្នេះហើយការបង្ហាញនូវសំណើចរបស់អ្នកចេញមកដោយក្អាកក្អាយ មិនមែនជាការឆ្លើយតបដ៏ល្អទៅនឹងបរិយាកាសនោះទេ ថែមទាំងមិនមែនជាការលើកទឹកចិត្តពួកគេទៀតផង គឺមានតែធ្វើឱ្យពួកគេកាន់តែឈឺចាប់នៅក្នុងចិត្ត ។

បន្ថែមពីនេះទៀតការសើចនៅពេលដែលកុមារកំពុងយំ ក៏ជារឿងដែលត្រូវជៀសវាងដែរសម្រាប់មនុស្សធំ ។ ការយំរបស់មនុស្សធំអាចបណ្តាលមកពីការរំភើបពេក ក៏ប៉ុន្តែសម្រាប់កុមារវិញគឺខុសគ្នា ការយំសោក បង្ហាញថា ពួកគេកំពុងមានទុក្ខព្រួយ ។ ត្រង់ចំណុចនេះអ្នកគួរតែនៅឱ្យស្ងៀមខ្លះ វាមិនមែនជារឿងសាមញ្ញទេនៅពេលអ្នកសើចក្នុងអំឡុងពេលនោះ ។
ជាមួយគ្នានេះ គេក៏តែងសង្កេតឃើញថា ឪពុកម្តាយមួយចំនួនហាក់សើចសប្បាយនៅពេលបានបោកបញ្ឆោតកូនរបស់ពួកគេជោគជ័យ ដូចជា ឪពុកម្តាយខ្លះកុហកកូនថាបានញាំស្ករគ្រាប់របស់កូនអស់រលីង ដោយមានបំណងចង់ឱ្យកូនយំ ហើយគិតថាជារឿងកម្សាន្តព្រោះដឹងថា ស្ករគ្រាប់ទាំងនោះកូនរបស់គាត់ចូលចិត្តណាស់បើបាត់បង់ គេនឹងយំជាក់ជាមិនខាន ។ តែយ៉ាងណា ឪពុកម្តាយទាំងអស់ត្រូវចងចាំថា ការធ្វើឱ្យកុមារយំដើម្បីជាការកម្សាន្ត វាជះផលអវិជ្ជមានចំពោះផ្លូវចិត្តរបស់គេខ្លាំងណាស់ ទោះកើតឡើងដោយអចេតនាក្តី ឬក្នុងកាលៈទេសៈណាក៏ដោយ។

ចំណុចសំខាន់ចុងក្រោយ គឺមិនគួរនិយាយព័ត៌មានផ្ទាល់ខ្លួនរបស់កុមារ ឬកូនរបស់អ្នកទៅកាន់អ្នកផ្សេង ទាំងដែលកុមារកំពុងតែនៅទីនោះឡើយ ។ ក្នុងករណីខ្លះកុមារអាចចូលចិត្តនូវរឿងមួយចំនួនដែលម្តាយឪពុកអធិប្បាយ ក៏ប៉ុន្តែមិនមែនមានន័យថា ពួកគេសុទ្ធតែពេញចិត្តត្រង់ចំណុចនេះទេ ។ អ្នកដឹងទេនៅពេលពួកគេមិនពេញចិត្តបរិយាកាសនោះនឹងធ្វើឱ្យពួកគេមានអារម្មណ៍ថាត្រូវបានគេទុកចោល និងហាក់ដូចជាមិនមាននរណាខ្វល់ពីអារម្មណ៍របស់ពួកគេសោះ ជាពិសេសនោះគឺនៅពេលដែលបានដឹងថា រឿងផ្ទាល់ខ្លួនរបស់ពួកគេក្លាយជារឿងដ៏អស់សំណើច ។
ជារួមមកវិញការសើចនៅពេលពួកគេកំពុងព្យាយាម កំពុងយំ និងយករឿងផ្ទាល់ខ្លួនកុមារទៅលេងសើច វាធ្វើឱ្យទំនាក់ទំនងរវាងអ្នក និងកុមារ ឬកូនកាន់តែឃ្លាតឆ្ងាយពីគ្នា ហើយកុមារនឹងមានអារម្មណ៍ថា អាម៉ាស់មុខ ត្រូវបានគេប្រមាថ និងមានអារម្មណ៍ថា គ្មានភាពជាគ្នាឯងទៀតទេ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2023
វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2024
ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2023
មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2024
រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2026
ឱកាសទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សាជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2026
តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...





































































