មន្ទីរពិសោធន៍ AI នឹងចូលរួមចំណែក​អភិវឌ្ឍវិស័យបញ្ញាសិប្បនិម្មិត និង​វិទ្យាសាស្រ្តទិន្នន័យ​នៅ​កម្ពុជា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កាលពីចុងសប្តាហ៍​កន្លងទៅនេះ មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ (AI Lab for Education) ត្រូវ​បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសាកលវិទ្យាល័យខេមតិច ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យ បញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រទិន្នន័យដល់និស្សិតកម្ពុជា និងគាំទ្រការស្រាវជ្រាវនវានុវត្តថ្មីៗ។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិត សម្រាប់ការអប់រំនេះ ពិតជាមានភាពរស់រវើក ក្នុងទំនាក់ទំនងនៃការរៀន បង្រៀន និងស្រាវជ្រាវឱ្យនៅមួយកន្លែង ហើយ​ក៏​បង្ហាញភាពឈានមុខរបស់សាកលវិទ្យាល័យខេមតិច នៅក្នុងដំណាក់កាលថ្មីមួយទៀត នៃរបៀបរៀន របៀបបង្រៀន និងការស្រាវជ្រាវ។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា អំឡុងពេល ថ្លែងសន្ទរកថា។

ឯកឧត្តមបណ្ឌិតបន្ថែមថា តាមរយៈគំនិតផ្តួចផ្ដើមបង្កើតមន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការអប់រំ របស់សាកលវិទ្យាល័យខេមតិច បានបង្ហាញឱ្យឃើញពីការជំរុញដំណើរការស្រាវជ្រាវយ៉ាងសកម្ម ហើយឯកឧត្តមសូមទទួលស្គាល់ និងវាយតម្លៃខ្ពស់សម្រាប់សកម្មភាពនេះ។

សាស្រ្តាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមតិច លើកឡើងថា ការបង្កើតមន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិត សម្រាប់ការអប់រំ ជាការឆ្លុះបញ្ចាំងពីការគាំទ្រ និងឆន្ទៈរួមដំណើរដ៏មុតមាំរបស់ដៃគូទាំងអស់ដែលមិនអាចខ្វះបានជាមួយសាកលវិទ្យាល័យខេមតិចក្នុងទិសដៅលើកកម្ពស់ការអប់រំឧត្តមសិក្សាប្រកបដោយគុណភាព។

សាស្រ្តាចារ្យបណ្ឌិត ឃៀង សុធី  សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច កំពុងកាត់ខ្សែបូរសម្ពោធ មន្ទីរពិសោធន៍ បញ្ញាសិប្បនិម្មិត សម្រាប់ការអប់រំ។

ទន្ទឹមនឹងការដាក់ដំណើរការមន្ទីរពិសោធន៍ បញ្ញាសិប្បនិម្មិត សម្រាប់ការអប់រំ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បានជំរុញលើកទឹកចិត្ត ឱ្យអ្នកស្រាវជ្រាវកម្ពុជា ជំរុញការផលិតបច្ចេកវិទ្យានេះ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ ដោយខ្លួនឯង ឱ្យស្របទៅនឹងបរិបទសង្គមកម្ពុជា។

“ខ្ញុំលើកទឹកចិត្តដល់ការជំរុញ មិនមែនតែ AI គេផលិតបាន ទើបយើងយកមកប្រើទេ យើងត្រូវតែធ្វើជាម្ចាស់ដំណើរនៃការទទួលយក បច្ចេកវិទ្យា ហើយប្រើប្រាស់បច្ចេកវិទ្យានេះ ឱ្យត្រូវនឹងបរិបទនៃការអភិវឌ្ឍរបស់យើង…”

គួរជម្រាបជូនថា មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ (AI Lab for Education) ត្រូវ​បាន​បង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យខេមតិច​​ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន​​ ​​Cogniser​​​​​​ និងដៃគូសំខាន់ៗជាច្រើនទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...