ភ្នំពេញ – ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅវិទ្យាស្ថានវ៉ាន់ដា ប្រមាណជិត៤ពាន់នាក់កាលពីព្រឹកថ្ងៃចន្ទ (៣ តុលា) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការរៀនសូត្រដែលក្មួយៗជានិស្សិតទទួលបាន គឺវាជាទ្រព្យសម្បត្តិសម្រាប់រយៈពេលវែង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ការចែកទ្រព្យសម្បត្តិឱ្យកូនៗ ជាលុយក្ដី ជាមាសក្ដី ជាពេជ្រក្ដីមិនប្រាកដថា ស្ថិតស្ថេរគង់វង្សទេ ប៉ុន្តែការចែកចំណេះដឹងទើបជាមូលដ្ឋាន ពាក្យចាស់គេថា កណ្ដារក៏មិនកោ កណ្តុរក៏មិនកាត់ ភ្លើងក៏មិនឆេះបាន ។ សម្តេច ហ៊ុន សែន បន្តថា ឪពុកម្ដាយមួយចំនួនគិតថា ខ្លួនមានលទ្ធភាពតែងចែកកេរ្តិ៍ឱ្យកូនរបស់ខ្លួន ប៉ុន្តែប្រសិនបើមានអគ្គិភ័យឆេះ ឬក៏មានការកលយុគ្គណាមួយកើតឡើង ពួកគេនឹងបាត់បង់អស់ ប៉ុន្តែសម្រាប់ចំណេះដឹងនៅក្នុងខួរក្បាលវិញអត់មាននរណាធ្វើអ្វីចេញនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
“ខ្ញុំតែងតែដាស់តឿន ជាមួយអ្នកដែលមានលទ្ធភាពត្រូវខិតខំជំរុញឱ្យកូនរៀន តាមមធ្យោបាយណាក៏ដោយគឺរៀន”

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សិស្សនិស្សិតរាប់ម៉ឺននាក់ រាប់លាននាក់កំពុងទទួលបានការបណ្ដុះបណ្ដាល ដែលខុសពីរសម័យមុន ជាសម័យដែលសិស្សដើររកសាលា ប៉ុន្តែសម័យកាលឥឡូវនេះ សាលាដើររកសិស្សវិញម្ដង។ សម្តេច ហ៊ុន សែន បន្តថា ប្រទេសជាតិមានសន្តិភាពផ្ដល់ឱកាសឱ្យយើងមានការអភិវឌ្ឍគ្រប់ផ្នែក ដោយក្នុងនោះការតភ្ជាប់តាមរយៈគមនាគមន៍ រុញសាលារៀនទៅដល់ទីជនបទបង្កើតឱកាសសម្រាប់កុមារនៅទីជនបទ ជាពិសេសគឺកុមារីដែលឪពុកម្ដាយតែងតែមានកង្វល់ខ្លាំងជាងកូនប្រុស។

គួរជម្រាបជូនថា និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ដែលទទួលសញ្ញាបត្រ មានសិស្សនារី ៣,៣៨២នាក់ទទួលសញ្ញាបត្របញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នារី ៤៧នាក់ផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេសអង់គ្លេស ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សានៅជាំងក្វាងស៊ី ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីអាហារូបករណ៍ចំនួន៨កន្លែង សម្រាប់សិស្ស និស្សិត ...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2025
កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុងប្រកាសពីការផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការ ឬបុគ្គលដែលស្ថិតនៅក្នុងតំណែងជាថ្នាក់ដឹកនាំក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសអាហារូបករណ៍ SHE-CAN ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2024
កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ២០២៤ បានប្រកាសពីការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសហរដ្ឋអាមេរិកហើយ។

វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិតដែលមានគ្រួសារជាយុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលី វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (វ.ប.ធ.) បានប្រកាសផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2025
មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេសក្នុងការសិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































