រដ្ឋមន្រ្តី​អប់រំ ​៖​ ការ​រៀនសូត្រ​តាមរយៈ​ការ​អនុវត្ត​គម្រោង​ ​ផ្តល់​ឱកាស​ឱ្យ​យុវជន​ស្វែងយល់​ពី​បញ្ហា​ក្នុង​មូលដ្ឋាន ​និង​អនុវត្ត​ការងារ​ជាក់ស្តែង​

​ក្នុង​ឱកាស​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោង​ ​«​កម្ពុជា​ក្នុង​បេះដូង​ខ្ញុំ​» ​របស់​កម្មវិធី​ ​«​មនសិការ ​ពលរដ្ឋ​ល្អ​» ​ប្រចាំ​វិទ្យាល័យ​ ​អង្គរ ​ខេត្ត​សៀមរាប​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ឧប​នាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​មានប្រសាសន៍​ថា​ ការ​រៀនសូត្រ​តាមរយៈ​ការ​អនុវត្ត​គម្រោង​ដែល​បង្កប់​នូវ​បំណិន​សតវត្ស​ទី​២១ ​បាន​ផ្តល់ឱកាស​ឱ្យ​យុវជន​ស្វែងយល់​ពី​បញ្ហា​ក្នុង​មូលដ្ឋាន​ ​អនុវត្ត​ការងារ​ជាក់ស្តែង​ ​ចេះ​រៀបចំ​ផែនការ​ ធ្វើការ​ជា​ក្រុម​ប្រមូល​ធនធាន​ ​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ ​និង​ទទួលខុសត្រូវ​ចំពោះ​ដំណោះស្រាយ​ដែល​ខ្លួន​បាន​ផ្តួចផ្តើម​។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ណារ៉ុន ​ក៏​បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​កម្មវិធី​ ​«​មនសិការ ​ពលរដ្ឋ​ល្អ​»​ ​គម្រោង​ ​«​កម្ពុជា​ក្នុង​បេះដូង​ខ្ញុំ​» ​របស់​ ​ក្លឹប​ស្រុក​ស្រី​ស្នំ ​នៃ​វិទ្យាល័យ​អង្គរ ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​គ្រប់​ដំណាក់កាល​សំខាន់​ៗ​នៃ​គម្រោង​ ​ចាប់​ពី​ការ​សិក្សា​បញ្ហា​ ​រៀបចំ​ផែនការ​ ​ប្រមូល​ធនធាន​ ​សម្របសម្រួល​ការ​អនុវត្ត​ តាមដាន​លទ្ធផល​ ​រហូតដល់​ការ​បញ្ចប់​។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​សហការ​គ្នា​ដ៏​ល្អ​រវាង​ក្រុមការងារ​ ​ក្នុង​ការ​បន្ត​ចូលរួម​លើកកម្ពស់ ​និង​ថែរក្សា​សមិទ្ធផល​ ​ដែល​បាន​ផ្តួចផ្តើម​នៃ​គម្រោង​ ​«​ស្នាមញញឹម​ក្រោម​ជម្រក​ក្នុង​សហគមន៍​យើង​» តាមរយៈ​ការ​រៀបចំ​សំយ៉ាប​រង់ចាំ​ពីរ​កន្លែង​នៅ​ក្លោងទ្វារ​ខាង​ក្រោយ​វិទ្យាល័យ​អង្គរ ​ដើម្បី​បង្កើន​កន្លែង​ជ្រក​ថ្ងៃ​ជ្រក​ភ្លៀង​ ​និង​អង្គុយ​រង់ចាំ​ប្រកបដោយ​ផាសុកភាព​ ​និង​សុវត្ថិភាព​ ​ព្រមទាំង​រួម​ចំណែក​លើកកម្ពស់​សណ្តាប់ធ្នាប់ ​និង​កាត់បន្ថយ​ការ​ឈរ​រង់ចាំ​នៅ​ដង​ផ្លូវ​។

​ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​បញ្ជាក់​ថា ​ក្នុង​ន័យ​នេះ​ ​គម្រោង​មិន​មែន​គ្រាន់តែ​ជា ​«​ការ​សាងសង់​សំយ៉ាប​» ​នោះ​ទេ​ ​ថែម​ទាំង​ជា​ការ​ប្រែក្លាយ​បញ្ហា​ជាក់ស្តែង​ទៅ​ជា​ឱកាស​សម្រាប់​ការ​រៀនសូត្រ​ ការ​ចូលរួម​ ​និង​ការ​ផ្លាស់ប្តូរ​ ​ដោយ​បណ្តុះស្មារតី​ ​«​មើល​ឃើញ​បញ្ហា​ ​ចូលរួម​ដោះស្រាយ ​និង​ទទួលខុសត្រូវ​ចំពោះ​សហគមន៍​» ​ដែល​ជា​គុណ​តម្លៃ​ស្នូល​នៃ​មនសិការ​ពលរដ្ឋ​ល្អ​។

​គួរ​ជម្រាប​ជូន​ថា​ ​គម្រោង​ ​«​កម្ពុជា​ក្នុង​បេះដូង​ខ្ញុំ​» ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​ ​«​មនសិការ ​ពលរដ្ឋ​ល្អ​» ​នៅក្នុង​ឆ្នាំ​២០២៥ ​ដែល​ជា​វិធីសាស្រ្ត​ការ​សិក្សា​គម្រោង​អាស្រ័យ​លើ​គម្រោង​ ​(​Project​-​Based ​Learning ​–​ PBL​)​ ​និង​ផ្តល់​ឱកាស​យុវជន​ដែល​ជា​សមាជិក​ក្លឹប​ ​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​តាមរយៈ​ការ​រៀបចំ​ផែនការ​សកម្មភាព​ ការ​អនុវត្ត​គម្រោង​ ការ​វាយតម្លៃ​ កម្រិត​ថ្នាក់​រាជធានី​-​ខេត្ត ​និង​ការ​ជ្រើសរើស ​ដើម្បី​បំពាក់​ជ័យលាភី​ថ្នាក់​ជាតិ​ ទៅលើ​គម្រោង​ឆ្នើម​ ​គម្រោង​ល្អ ​និង​គម្រោង​គំរូ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...