ក្លឹបអ្នកកាសែតកម្ពុជាជំរុញឱ្យអ្នកសារព័ត៌មានពង្រឹងចំណេះដឹងឌីជីថល និងបច្ចេកវិទ្យា

របៀបកាពារខ្លួនបញ្ជៀសពីការវាយប្រហារនិងការគំរាមកំហែងនានាតាមប្រព័ន្ធអ៊ីនធឺណិត និងបញ្ជៀសពីសកម្មភាពបោកប្រាស់តាមបណ្តាញសង្គមដែលកំពុងកើតឡើងនៅជុំវិញពិភពលោក ជាប្រធានបទសំខាន់មួយដែលអ្នកជំនាញបច្ចេកវិទ្យានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញទៅកាន់សិក្ខាកាមអ្នកសារព័ត៌មានប្រមាណជាង ៤០រូប មកពីចម្រុះស្ថាប័នទូទាំងប្រទេស ។ នេះជាវគ្គបណ្តុះបណ្តាលមួយដែលបានរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា (CCJ) សហការជាមួយបណ្ឌិត្យសភាពបច្ចេកវិទ្យាកម្ពុជា (CADT) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពង្រឹងចំណេះដឹងជំនាញឌីជីថល និងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពដល់អ្នកសារព័ត៌មាន ។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) មានប្រសាសន៍ថា អ្នកសារព័ត៌មានប្រៀបដូចជាកងទ័ពជួរមុខកំពុងប្រើប្រាស់បណ្តាញសង្គម ហើយត្រូវតែមានចំណេះដឹងថ្មីៗបន្ថែមពីកម្មវិធីឌីជីថល និងបច្ចេកវិទ្យា ដើម្បីយល់ដឹងពីបច្ចុប្បន្នភាពឌីជីថលនិងបច្ចេកវិទ្យា ការពារសុវត្ថិភាពបណ្តាញសង្គម និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៅក្នុងវិជ្ជាជីវៈរបស់ខ្លួន ។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា មានប្រសាសន៍បញ្ជាក់ថា “បេសកកម្មចម្បងរបស់ក្លឹបអ្នកកាសែតកម្ពុជា គឺព្យាយាមបណ្តុះបណ្តាលអ្នកសារព័ត៌មានគ្រប់វិស័យទាំងអស់ឱ្យមានក្រមសីលធម៌ និងវិជ្ជាជីវៈ ហើយការបណ្តុះបណ្តាលបន្ថែមលើជំនាញផ្សេងៗ រួមមាន ចំណេះដឹងអាយធី (IT) និងចំណេះដឹងបច្ចេកវិទ្យាឌីជីថល (digital) និងសុវត្ថិភាពឌីជីថលជារឿងសំខាន់សម្រាប់ក្លឹបអ្នកកាសែតកម្ពុជា ដើម្បីជួយដល់អ្នកសារព័ត៌មាន ! … យុវជន (អ្នកសារព័ត៌មាន) ត្រូវដឹងថា សម័យនេះជាសម័យអាយធី អីចឹងត្រូវតែរៀនសូត្រចំណេះដឹងថ្មីៗ បើយើងមិនរៀនសូត្រអ្វីដែលថ្មីទេ មានន័យថា គេកំពុងដើរទៅមុខយើងនៅមួយកន្លែង…” ។

ចំណែកឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ចំណេះដឹងស្តីពីបច្ចេកវិទ្យាឌីជីថលសំខាន់សម្រាប់អ្នកសារព័ត៌មាន និងសម្រាប់វិស័យនានា ។ បច្ចេកវិទ្យាឌីជីថលកំពុងជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យអង្គភាពការងារ ស្ថាប័ននានា ជាពិសេសបុគ្គលខ្លួនឯង ត្រូវចាប់យកចំណេះដឹងបច្ចេកវិទ្យាឌីជីថលជាចំបាច់ក្នុងការងារ និងការរស់នៅប្រចាំថ្ងៃ ។ ប្រសិនបើមិនដូច្នេះទេ អ្វីដែលចេះដឹងពីប៉ុន្មានឆ្នាំមុន នឹងត្រូវបាត់បង់ទាំងអស់ ។

ទន្ទឹមគ្នានេះ ឯកឧត្តម លីវ សុផាណារិទ្ធិ បានបន្តទៀតថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងខិតខំរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យា និងផលប៉ះពាល់នានាពីការគំរាមកំហែង និងហានិភ័យថ្មីៗនៅលើប្រព័ន្ធអ៊ីនធឺណិតដល់មន្រ្តីរាជការនៅតាមស្ថាប័ននានា ។ ក្រសួងប្រៃសណីយ៍កំពុងផ្តល់អាហារូបករណ៍លើកទឹកចិត្តឱ្យសិស្សានុសិស្សចាប់យកជំនាញឌីជីថល និងបច្ចេកវិទ្យា ។ ការអភិវឌ្ឍន៍ធនធានមនុស្សនេះ ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានព័ត៌មាន និងងាយយល់ដឹងពីបច្ចេកវិទ្យាថ្មីៗ ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពដល់អ្នកសារព័ត៌មាន បានរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា (CCJ) សហការជាមួយបណ្ឌិត្យសភាពបច្ចេកវិទ្យាកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ក្រៅពីផ្តល់ចំណេះជំនាញសុវត្ថិភាពឌីជីថលខាងលើ អ្នកសារព័ត៌មានក៏ទទួលបានចំណេះដឹងកម្មវិធីថតវីដេអូ កាត់តវីដេអូតាមទូរស័ព្ទដៃ និងការប្រើទូរស័ព្ទដៃបំពេញការងារផងដែរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។