បណ្ឌិត ឈត ប៊ុនថង ៖ ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនរបស់ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន បង្ហាញតម្លៃនៃការជួបជុំក្រុមគ្រួសារ

ការប្រារព្ធពិធីបុណ្យ​ចូលឆ្នាំចិន របស់ប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ត្រូវបានអ្នកវប្បធម៌លើកឡើងថា គឺជាការផ្សារភ្ជាប់ទំនាក់ទំនងប្រពៃណីរស់នៅរបស់ប្រជាជន​ និងជាការបង្ហាញអំពីសេរីភាពផ្នែកជំនឿ សាសនា នៅកម្ពុជា ។ ទន្ទឹមគ្នានេះ ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនរបស់ប្រជាពលរដ្ឋខ្មែរសែស្រឡាយចិន ក៏បានបង្ហាញតម្លៃនៃការជួបជុំក្នុងក្រុមគ្រួសារ បងប្អូន សាច់ញាតិ ផងដែរ។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថាន​ ទំនាក់​វប្បធម៌ អប់រំ និងទេសចរណ៍​ នៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំចិន ជា​បុណ្យបែបប្រពៃណីទំនៀមទម្លាប់ចិន ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីជួបជុំក្រុមគ្រួសារ។ ចំណែកនៅប្រទេសកម្ពុជាក៏មានការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ហើយ​ក្នុងនោះ​ក៏មានប្រជាជនខ្មែរនៅក្រៅប្រទេស ដូចជា អាមេរិក កាណាដា អូស្រ្តាលី ចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរដែរ។

លោកបណ្ឌិតបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិន មិនចំថ្ងៃឈប់សម្រាកជាផ្លូវការរបស់ប្រជាជនកម្ពុជានោះទេ ប៉ុន្តែប្រជាជនចិនដែលមកធ្វើការនៅប្រទេសកម្ពុជា អាចធ្វើពិធីបុណ្យចូលឆ្នាំចិនបាន ហើយប្រជាពលរដ្ឋខ្មែរកូនកាត់ចិន ក៏អាចចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំចិនបានផងដែរ។

ប្រធានវិទ្យាស្ថាន​ ទំនាក់​វប្បធម៌ អប់រំ និងទេសចរណ៍​ នៃរាជបណ្ឌិតសភាកម្ពុជា បន្ថែមថា នាពេលបច្ចុប្បន្ននេះ ប្រជាជនចិនដែលមកប្រកបមុខរបររកស៊ីនៅប្រទេសកម្ពុជា ក៏ដូចជាប្រជាជនខ្មែរកាត់ចិន ច្រើនជាអ្នកមានជីវភាពធូរធារ បានប្រារព្ធពិធីបុណ្យចូលឆ្នាំចិនយ៉ាងអធិកអធម ហើយក៏បានទាក់ទាញប្រជាជនខ្មែរមួយចំនួនចូលរួមធ្វើពិធីបុណ្យចូលឆ្នាំចិននេះផងដែរ។ តែយ៉ាងណាប្រជាជនខ្មែរគួរ​កុំមានការយល់ច្រឡំថា ពិធីបុណ្យចូលឆ្នាំចិន ប្រជាពលរដ្ឋខ្មែរត្រូវរៀបចំសែនព្រេននោះទេ ពោលគឺអ្នកដែលរៀបចំធ្វើពិធីបុណ្យនេះ គួរតែជាប្រជាជនចិន ឬប្រជាជនខ្មែរជាប់សែស្រឡាយចិន ប៉ុន្តែប្រជាជនខ្មែរក៏អាចចូលរួមអបអរជាភ្ញៀវ នៅពេលមានការអញ្ជើញ។

សម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជ្យបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសចម្រុះវប្បធម៌ដែលប្រជាពលរដ្ឋមានសែស្រឡាយកាត់ចិនជឿលើប្រពៃណី ទំនៀមទម្លាប់ សាសនារបស់ចិន ដោយពួកគាត់អាចប្រារព្ធពិធីនេះបាន ដែលបង្ហាញអំពីសិទ្ធសេរីភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ។

ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជ្យបណ្ឌិត្យសភាកម្ពុជា បន្ថែមថា ចំពោះប្រជាពលរដ្ឋខ្មែរដែលមិនជាប់សែស្រឡាយចិន ហើយចង់ចូលរួមធ្វើពិធីចូលឆ្នាំចិននេះ ជាលក្ខណៈគ្រួសារ គឺមិនមានបញ្ហាប្រឈមអ្វីនោះទេ ព្រោះជាសិទ្ធសេរីភាពរបស់មនុស្សម្នាក់ៗចូលរួមអបអរ សប្បាយរីករាយ ប៉ុន្តែអ្វីដែលជាកំហុស គឺការចូលរួមពិធីនេះដោយសុំច្បាប់សម្រាកពីការងារដោយគ្មានការអនុញ្ញាតិ។

«នៅថ្ងៃចូលឆ្នាំចិន ប្រជាពលរដ្ឋយើងទោះជាជាប់សែស្រឡាយចិន ឬមិនជាប់សែស្រឡាយចិនក៏ដោយ គឺមិនអាចសុំឈប់សម្រាកពីការងារទៅប្រារព្ធពិធីចូលឆ្នាំចិនដែរ ព្រោះនេះជាប្រទេសកម្ពុជា ហើយយើងជាប្រជាពលរដ្ឋប្រទេសកម្ពុជា ហើយត្រូវគោរពតាមច្បាប់នៃប្រទេសកម្ពុជា។»

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជ្យបណ្ឌិត្យសភាកម្ពុជា

ពាក់ព័ន្ធនឹងការរៀបចំពិធីបុណ្យចូលឆ្នាំចិន នៅកម្ពុជានេះដែរ បើតាម​ប្រសាសន៍របស់ ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ថា ជាគោលការណ៍រួម រាជរដ្ឋាភិបាលបានទទួលយកពហុវប្បធម៌ ពហុប្រពៃណី ពហុសាសនា តាមរដ្ឋធម្មនុញ្ញដែលមានចែងនៅក្នុងមាត្រា៤៣ ដែលថា ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ពោលគឺរាជរដ្ឋាភិបាលទទួលយក និងបើកទូលាយសម្រាប់ជំនឿគ្រប់ជាតិសាសន៍ទាំងអស់។

គួរជម្រាបជូនថា ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីចិន ក្រៅពីមានប្រារព្ធធ្វើនៅកម្ពុជាដោយពលរដ្ឋខ្មែរជាប់សែស្រឡាយចិន គេក៏ឃើញមាន​ប្រារព្ធ​ធ្វើ​ផង​ដែរ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​, ឥណ្ឌូ​នេ​ស៊ី​, ម៉ា​ឡេ​ស៊ី​, ហ្វ៊ី​លី​ពី​ន​, ថៃ​ ក៏​ដូច​ជា​ប្រទេស​ដទៃ​ទៀតដែល​មាន​ប្រជាជន​ចិន​រស់នៅ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...