យុទ្ធនាការភ្នំពេញស្អាតឆ្នាំនេះ បណ្ដុះចិត្តស្អាតតាមរយៈសមាធិ ដើម្បីបង្ហាញពីស្មារតីរួមគ្នារបស់ពលរដ្ឋកម្ពុជាដែល​ចង់រក្សាសន្តិភាព

កាលពីចុងសប្តាហ៍​កន្លងទៅនេះ យុទ្ធនាការ​ភ្នំពេញស្អាត បានរៀបចំកម្មវិធីវិបស្សនា​ដ៏ធំមួយ ដោយ​មានការ​ចូលរួមពី​សិស្ស និស្សិត និង​សាធារណៈជន​ទូទៅ​ប្រមាណ​ជិត៤ពាន់នាក់ នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោម​ប្រធាន « ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព» ក្នុង​ការ​ជំរុញបណ្ដុះចិត្តស្អាតតាមរយៈសមាធិ ដើម្បីបង្ហាញស្មាតីរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជាដែល​ចង់រក្សាសន្តិភាព។

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោងស្អាត មានប្រសាសន៍ថា យុទ្ធនាការភ្នំពេញស្អាតឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងមកជួបជុំគ្នាផ្ដល់សំឡេងមួយដល់រាជរដ្ឋាភិបាល ក៏ដូចជាផ្ដល់កម្លាំងចិត្ត និងការគោរពដល់វីរកងទ័ពជួរមុខ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី លើកឡើងថា ពេលប្រទេសជួបបញ្ហាប្រឈម​ គេ​ឃើញថា ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាសារព័ត៌មានក្នុងប្រទេស ក្រៅប្រទេស មានការលាបពណ៌ ប្រមាថមកលើសង្គមជាតិ ធ្វើ​ឱ្យ​យើងមានភាពតានតឹង ឈឺចាប់ និងមានកំហឹង ប៉ុន្តែពេលនេះយើងមករួបរួមគ្នា បង្ហាញថា​ ពិបាកយ៉ាងណាក៏ដោយ យើងមិនទៅណាចោលគ្នាទេ។

ប្រធានក្រុមប្រឹក្សាភិបាលគម្រោងស្អាត បញ្ជាក់ថា បុគ្គលនីមួយៗតែងតែមានសម្ពាធចេញពីការរៀនសូត្រ ការងារ និងជួបប្រទះកត្តាផ្សេងៗ ក្នុងនោះ សម្ពាធដែលជួបប្រទះ នឹង​នាំឱ្យមានភាពតានតឹង មានអារម្មណ៍ស្មុគស្មាញ ឬមានការធុញថប់ ហើយ​ប្រសិនបើយើងនៅម្នាក់ឯថែមទៀត ប្រាកដជាកាន់តែធ្ងន់ធ្ងរទៅៗ, ប៉ុន្តែបើយើងជួបជុំគ្នា ដោយការធ្វើសមាធិ បញ្ជាក់ថា ទោះជួបប្រទះបញ្ហាប្រឈមបែបណាក៏ដោយ ក៏​យើង​មិននៅ​ម្នាក់ឯងទេ ដូច្នេះធ្វើឱ្យអារម្មណ៍យើងស្រស់ស្រាយឡើងវិញ។ ឯកឧត្ដម ហ៊ុន ម៉ានី បន្តថា ការមកជួបជុំគ្នាផង ការធ្វើសមាធិផង សង្ឃឹមថា អ្នកដែលបានចូលរួម បានបន្ធូរភាពតានតឹងសម្ពាធផ្សេងៗឱ្យមានភាពធូរស្រាល។

ក្នុងឱកាសនោះ សម្តេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព សមាជិកថេរភាពសភា នៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីកាថា សីល សំដៅលើ ការរៀបចំឥរិយាបថឱ្យត្រឹមត្រូវ មានសណ្ដាប់ធ្នាប់រស់នៅល្អ។ ដូច្នេះ មនុស្សមានសីល គឺជាមនុស្សដែលរស់នៅមានសណ្ដាប់ធ្នាប់ល្អ ចិត្តខាងក្នុងល្អ ដោយមិនសំដៅលើការស្លៀកសពាក់ស ចូលវត្តអារាមនោះទេ។ មិនត្រឹមតែមនុស្សទេ សូម្បីប្រទេសមានសីល ក៏ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អដែរ។

កម្មវិធីវិបស្សនា ប្រធានបទ« ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព» នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២៥

សម្តេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព មានសង្ឃដីកាដោយ​បញ្ជាក់ថា ទោះប្រទេសមានសង្រ្គាម ប៉ុន្តែយើងអាចរួមគ្នាសមាធិ ប្រមូលស្មារតី រៀនធ្វើចិត្តជ្រះថ្លា ត្រេកអរ ព្រោះមនុស្សមានប្រាជ្ញា មិនខឹងច្រើន។

ជាមួយគ្នានេះ លោក នឹម ឈុន្នី ដែល​ស្ថាបនិកក្រុមហ៊ុនវិបស្សា ក៏​បាន​មានប្រសាសន៍ដែរថា ចិត្តស្អាត ទើបយើងអាចរួមចំណែកកសាងសន្តិភាព សុភមង្គលសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ លោកថា ការធ្វើសមាធិ អាចធ្វើឱ្យយើងបាត់បង់អារម្មណ៍ខឹង ការប្រកាន់ច្រើន ការថប់បារម្ភ ចិត្តមួរម៉ៅ ក៏ដូចជាជួយឱ្យបាត់បង់ទឹកមុខដែលមិនសប្បាយចិត្តជាដើម។ លោក នឹម ឈុន្នី បន្ថែមថា ពេលដែលយើងបណ្ដុះចិត្តស្អាត ទើបអាចឱ្យឈ្មោះថា ពលរដ្ឋដ៏ល្អរបស់កម្ពុជា ព្រោះប្រជាពលរដ្ឋកម្ពុជា តែងប្រកាន់ភ្ជាប់នូវមាគ៌ាអហិង្សា។

លោក នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុន វិបស្សា

ស្ថាបនិកក្រុមហ៊ុន វិបស្សា បន្ថែមថា កម្មវិធីសមាធិ នៃយុទ្ធនាការភ្នំពេញស្អាត ក្រោមប្រធានបទ « ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព» ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ក្នុង​ការ​ជួបជុំគ្នាធ្វើសមាធិបណ្ដុះចិត្តស្អាត ដែលបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាប្រកាន់យកនូវសុខសន្តិភាពទាំងអស់គ្នា។

បើតាម​លោក នឹម ឈុន្នី តាមរយៈការស្រាវជ្រាវរបស់សាកលវិទ្យាល័យធំៗមួយចំនួន ក្នុងនោះសាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ Yale បានបង្ហាញថា តំបន់ដែលបដិបត្តិសមាធិជាប្រចាំ បីគីឡូបួនជ្រុង អាចទទួលផលពីក្រុមអ្នកបដិបត្តិសមាធិ។ ដូច្នេះ សាកស្រមៃថា មនុស្សរាប់ពាន់នាក់បានអង្គុយសមាធិ ហើយយើងអាចយកផលពីសមាធិនេះ បង្កើនសន្តិភាពផ្លូវចិត្ត ភាពស្អាតពីខាងក្នុង ទៅចែករំលែកជាមួយគ្រួសារ ក៏ដូចជាអ្នកជិតខាងបាន។

សូមជំរាបជូនថា កម្មវិធីសមាធិ នៃយុទ្ធនាការភ្នំពេញស្អាត ក្រោម​ប្រធានបទ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព» ដែលបាន​ប្រាព្ធធ្វើ​កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា មិនត្រឹម​តែជា​ការ​ជំរុញបណ្ដុះចិត្តស្អាតតាមរយៈសមាធិ ដើម្បីបង្ហាញស្មាតីរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជាដែល​ចង់រក្សាសន្តិភាព ប៉ុន្តែកម្មវិធីនេះ ក៏ដើម្បីបណ្ដុះចិត្ដគំនិតវិជ្ជមាន ប្រកបដោយសីលធម៌ សុជីវធម៌ និងព្រហ្មវិហារធម៌​ដល់សិស្ស និស្សិត និង​សាធារណៈជនទូទៅ ក្នុងការប្រកបការងារ និងការរស់នៅប្រចាំថៃ្ង ក្នុងនាមជាខ្មែរស្អាត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...