កម្មវិធីប្រកួតប្រជែងរ៉ូបូតទិចអូឡាំព្យាដកម្ពុជា២០២៤ ដើម្បីនវានុវត្តន៍ ការសិក្សា និងចីរភាព

កម្មវិធីប្រកួតប្រជែងរ៉ូបូតទិចអូឡាំព្យាដកម្ពុជា ២០២៤ ដែលបានរៀបចំឡើងនៅផ្សារទំនើបអុីអនមានជ័យ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ទទួលបានលទ្ធផលជាផ្លែផ្កា និងជោគជ័យយ៉ាងត្រចះត្រចង់បំផុត ដោយបានកៀរគរសិស្ស និស្សិត លោកគ្រូ អ្នក គ្រូ និងអ្នកជំនាញពីគ្រប់វិស័យរាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជា។ ​​​​​​​​​កម្មវិធីនេះរៀបចំឡើង​​ដោយ​អ​ង្គការ​ពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា និងទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា​ និងក្រសួងបរិស្ថាន ដែលមានគោលបំណងផ្ដល់ឱកាសដល់​នវានុវត្តជនកម្ពុជា ក្នុងការបង្ហាញពីសមត្ថភាពឆ្នើម និងភាពច្នៃប្រឌិតដ៏អស្ចារ្យរបស់ខ្លួន។

កម្មវិធីសម្រាប់ឆ្នាំនេះបានប្រព្រឹត្តទៅក្រោមមូលបទ “Earth Allies” ដែលរំលេចពីសារៈសំខាន់នៃការអប់រំស្ទែម (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដើម្បីយកមកប្រើប្រាស់ និងដោះស្រាយបញ្ហានានាដែលអាចប្រឈមនឹងចីរភាពនៃបរិស្ថាន។​ បេក្ខជនមកពី ៦ ខេត្តផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាតំណាងសាលារៀននិ​​​​​​ងសាកលវិទ្យាល័យ ដើម្បីប្រកួតប្រជែងក្នុងវិញ្ញាសានានាដូចជា​ Robomission, Future Innovators, Future Engineers, Robot Sumo, និង Robot Soccer។ កាប្រកួតប្រជែងនេះមានសាលារៀនចូលរួមចំនួន ៣២​ សាលា និង សាកលវិទ្យាល័យចំនួន ៨ ផងដែរ។

ជ័យលាភីពីវគ្គជម្រុះថ្នាក់ជាតិនឹងធ្វើជាតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតបន្តក្នុងកម្មវិធីរ៉ូបូតអូឡាំព្យាដពិភពលោក ដែលជាវគ្គ​ផ្តាច់ព្រ័ត្រ នៅក្នុងទីក្រុងអ៊ីហ្សីមៀ ប្រទេសតួកគី នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ហើយនេះក៏ជាសមិទ្ធផលដ៏អស្ចារ្យរបស់យុវជនរ៉ូបូតទិចយើងផងដែរ។

លក្ខណៈពិសេសនៃកម្មវិធីប្រកួតប្រជែងរ៉ូបូតទិចអូឡាំព្យាដកម្ពុជា ២០២៤ រួមមាន៖

  • ការរៀបចំការប្រកួតរ៉ូបូតទិចថ្នាក់ជាតិលើវិញ្ញាសា Robomission, Future Innovators, Future Engineers, Robot Sumo និង Robot Soccer។
  • ការបណ្ដុះបណ្ដាលវីរជនបរិស្ថាន តាមរយៈសកម្មភាពអនុវត្តនានាដើម្បីជួយដល់បរិស្ថានផ្ទាល់។
  • ពិព័រណ៍រ៉ូបូតទិចដែលផ្ដល់ឱកាសដល់អ្នកចូលរួមទស្សនាបានសិក្សា និងស្វែងយល់ដោយផ្ទាល់អំពីតួនាទីរបស់រ៉ូបូតទិចនៅក្នុងការអប់រំស្ទែម។
  • ការដាក់តាំងបង្ហាញ និងធ្វើពិសោធន៍សកម្មភាពរ៉ូបូតទិចទំនើបៗ។

ថ្លែងក្នុងឱកាសនេះដែរ លោកស្រី អ៊ាង និធិជ្ជនី ដឺណេ នាយកប្រតិបត្តិ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា បានលើកឡើងថា៖ «កម្មវិធីប្រកួតប្រជែងរ៉ូបូតទិចអូឡាំព្យាដកម្ពុជា ២០២៤ គឺជាថ្នាលអប់រំមួយ ដើម្បីបង្ហាញពីភាពប៉ិនប្រសប់ ទេពកោសល្យ និងសក្តានុពលរបស់យុវជនកម្ពុជា។ ការដែលពួកគាត់អាចពង្រីកវិសាលភាពផ្នែកនវានុវត្តន៍​​ហើយអាចលើកកម្ពស់ចរីភាពនៃបរិស្ថានក្នុងពេលដំណាលគ្នាបានថែមទៀតនោះ គឺជាមោទនភាពមួយរបស់យើងទាំងអស់គ្នា។»

កម្មវិធីប្រកួតប្រជែងរ៉ូបូតទិចអូឡាំព្យាដកម្ពុជា ២០២៤ សបញ្ជាក់ឱ្យយើងឃើញថា វិស័យស្ទែមនៅក្នុងប្រទេសកម្ពុជានឹងបន្តមានភាពត្រចះត្រចង់ទៅថ្ងៃអនាគតជាក់ជាមិនខាន ដោយយើងមានយុវជនជំនាន់ក្រោយដែលមានបុគ្គលិកលក្ខណៈជាអ្នកដឹកនាំ និងជំរុញការអភិវឌ្ឍនវានុវត្តន៍ប្រកបដោយចីរភាព។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រកួតប្រជែងរ៉ូបូតទិចអូឡាំព្យាដកម្ពុជា ២០២៤ សូមចូលទៅកាន់គេហទំព័ររបស់ង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា។

អ៊ីមែល៖ info@stemcambodia.ngo
ទូរសព្ទ៖ (+855) 69 626 898


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...