រដ្ឋមន្រ្តីអប់រំ ៖ បញ្ញវន្តកម្ពុជាលើសពី១ពាន់នាក់បានបន្តការសិក្សានៅប្រទេសអូស្ត្រាលី ក្នុង​រយៈពេលជាងបីទសវត្សរ៍មកនេះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងវេទិកាអប់រំរវាងកម្ពុជា និងអូស្ត្រាលី កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ជាងបីទសវត្សរ៍មកនេះ បញ្ញវន្តកម្ពុជាលើសពី ១ពាន់នាក់បានបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅគ្រឹះស្ថានឧត្តមសិក្សានានានៅប្រទេសអូស្ត្រាលី។

ឯកឧត្តមបណ្ឌិតសភាចារ្យបន្ថែមថា មានសាលាអូស្ត្រាលីមួយចំនួនត្រូវបានបង្កើតឡើង និងកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវការអប់រំស្តង់ដាអូស្ត្រាលីប្រកបដោយគុណភាព ហើយ​ជាមួយ​គ្នា​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានលើកទឹកចិត្តតំណាងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងអូស្ត្រាលីឱ្យបន្តស្វែងរកឱកាសថ្មីៗដើម្បីចូលរួមក្នុងការពិភាក្សាឈានទៅបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យសំខាន់ៗដូចជា ការកសាងសមត្ថភាព, ការពង្រឹងគ្រឹះស្ថាន, ការអភិវឌ្ឍជំនាញត្រៀមខ្លួនសម្រាប់ឧស្សាហកម្ម, ការអប់រំឌីជីថល, ការអប់រំ STEM, បញ្ញាសិប្បនិមិ្មត(AI), កម្មវិធីផ្លាស់ប្តូរការសិក្សា និងគំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នាជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានគូសបញ្ជាក់ពីទំនុកចិត្តលើជំនាញ និងបទពិសោធក្នុងវិស័យអប់រំដ៏មានគុណភាពរបស់អូស្ត្រាលី ហើយ​ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏រំពឹងដែរថា វេទិកាអប់រំរវាងកម្ពុជា និងអូស្ត្រាលី នឹងបើកនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យអប់រំរវាងប្រទេសទាំងពីរ ដោយជំរុញការច្នៃប្រឌិត នាំមកនូវផលប្រយោជន៍ និងពង្រឹងការយល់ដឹងពីគ្នាទៅវិញទៅមក រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព ឆ្លើយតបនឹងយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ២០៥០។

ជាមួយគ្នានេះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លើកឡើងថា វេទិកាអប់រំរវាងកម្ពុជា និងអូស្ត្រាលី បង្កើតឡើងក្នុងគោលបំណងដើម្បីជំរុញការផ្សារភ្ជាប់ទំនាក់ទំនង ស្វែងរកកាលានុវត្តភាពក្នុងការរួមបញ្ចូលដំណោះស្រាយសិក្សាប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា និងជំរុញភាពជាដៃគូរវាងស្ថាប័ន/គ្រឹះស្ថានសិក្សានានារបស់កម្ពុជា និងអូស្ត្រាលី ឈានទៅបង្កើតកម្មវិធីសិក្សារួមគ្នា Dual Degree ឬ វគ្គសិក្សាអនឡាញ ដែលជួយដល់ការអភិវឌ្ឍជំនាញ និងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យទាញយកអត្ថប្រយោជន៍យ៉ាងសម្បូរបែប។

វេទិកាអប់រំរវាងកម្ពុជា និងអូស្ត្រាលី៖ ការស្វែងរកកាលានុវត្តភាពជាដៃគូ

បើតាមរបាយការណ៍របស់ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៤ មក ប្រជាជនកម្ពុជាជាង៨៥០នាក់ បានទៅសិក្សានៅប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីអាហារូបករណ៍ Australia Awards ។ ក្នុងឆ្នាំ២០១៩ ប្រជាជនកម្ពុជាប្រហែល ៣ពាន់នាក់បានចុះឈ្មោះចូលរៀននៅក្នុងស្ថាប័នអប់រំអូស្ត្រាលី ដែលធ្វើឱ្យប្រទេសអូស្ដ្រាលីក្លាយជាគោលដៅសិក្សាដែលពេញនិយមបំផុតសម្រាប់និស្សិតកម្ពុជា។

គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ មានសិស្ស-និស្សិតកម្ពុជាចំនួន ៣៣២៣នាក់ បានទៅសិក្សានៅប្រទេសអូស្ដ្រាលី ដែលចំនួននេះកើនឡើង២០% បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។ សិស្សកម្ពុជា ដែលទៅសិក្សានៅប្រទេសអូស្ដ្រាលី បាននឹងកំពុងសិក្សានៅសាកលវិទ្យាល័យ វិទ្យាល័យ និងកម្មវិធីសិក្សាជាច្រើនទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *