រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA) បានរៀបចំវគ្គសិក្សាឥតគិតថ្លៃទៅលើជំនាញសេវាកម្មម្ហូ​បអាហារ និងភេសជ្ជៈ។

តើវគ្គសិក្សានេះស័ក្តិសមសម្រាប់អ្នកណាខ្លះ?

កម្មវិធីនេះត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់បងប្អូនដែលស្ថិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមាន៖

  • បុគ្គលិកផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
  • អ្នកឆុង ឬលាយភេសជ្ជៈ
  • អ្នកទទួលភ្ញៀវ
  • បេឡាករ
  • បុគ្គលិក ឬម្ចាស់ហាងលក់ម្ហូបអាហារ លក់កាហ្វេ ឬលក់ភេសជ្ជៈផ្សេងៗ
  • អ្នកមានបំណងចង់បើកអាជីវកម្មភេសជ្ជៈផ្ទាល់ខ្លួន (ភោជនីដ្ឋាន ឬ ហាងកាហ្វេ)។

ខ្លឹមសារសំខាន់ៗនៃវគ្គបណ្តុះបណ្តាល រួមមាន ៖

  • ឆុងកាហ្វេ ៖ បណ្តុះបណ្តាលពីការឆុងកាហ្វេស្តង់ដាជាតិ និងអន្តរជាតិ,
  • ក្រឡុកស្រា ៖ វិធីសាស្រ្តក្រឡុកស្រាស្តង់ដាជាតិ និងអាស៊ាន,
  • ការរៀបចំហាង ៖ វិធីសាស្រ្តរក្សា​អនាម័យ និងសុវត្ថិភាព ការ​រៀបចំបញ្ជីរាយមុខម្ហូប និង​ការ​ទទួល​ការ​កុម្ម៉ង់ ស្តង់ដាជាតិ និងអាស៊ាន,
  • ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ៖ រៀបចំ ណិង​ចាត់ចែង​ចរន្ត​សាច់ប្រាក់​ឱ្យ​មានសណ្តាប់ធ្នាប់,
  • ការធ្វើទីផ្សារឌីជីថល ៖ ប្រើប្រាស់បច្ចេកវិទ្យា​ដើម្បី​បង្កើន​ការ​លក់ និង​ឈានទៅ​ដល់អតិថិជនគោលដៅ។

រយៈពេលនៃការសិក្សា ១២សប្តាហ៍ (១ថ្ងៃ/១សប្តាហ៍), សិក្សា​នៅវិទ្យាស្ថានបច្ចេកវិទ្យា និង​កសិកម្ម​កម្ពុជា អគារ​លេខ៩២ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បងប្អូនដែលមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://forms.gle/g4ZFsfTkfeuVjqsq8

ប្រសិនបើលោកអ្នកមានចម្ងល់ ឬចង់សាកសួរព័ត៌មានលម្អិត សូមទាក់ទងទៅកាន់៖ 086 77 5050 វិទ្យាស្ថានបច្ចេកវិទ្យា និង កសិកម្មកម្ពុជា (CITA), 086 824 789 សមាគមមិត្តយើង (MYA), 069 777 636 ក្រុមហ៊ុនខូហ្វី (KOFI Co.,Ltd) ឬ 076 222 8886 សមាគមភោជនីយដ្ឋានកម្ពុជា (CRA)៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]