នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស ដើម្បីប្រែក្លាយអ្នកឱ្យក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពលក្នុងពេលអនាគត។
អត្ថប្រយោជន៍ នៃអាហារូបករណ៍រួមមាន ៖ ការឧបត្ថម្ភរយៈពេលបីឆ្នាំទៅលើ ហិរញ្ញវត្ថុប្រចាំខែ, ថ្នាក់ភាសាអង់គ្លេស, ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងថ្នាក់កុំព្យូទ័រ។
លក្ខខណ្ឌក្នុងការជ្រើសរើស ៖ ជានិស្សិតស្រីដែលចាប់ផ្តើមឆ្នាំទី២ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ហើយមានពិន្ទុ GPA 3.0 ក្នុងឆ្នាំទី១ ឆមាសទី១, មកពីសាកលវិទ្យាល័យមួួយចំនួន ក្នុងសាកលវិទ្យាល័យដូចជា RUPP, RULE, RUA, NUM ឬ ជានិស្សិតដែលទើបចាប់ផ្តើមឆ្នាំទី២ ឬទី៣ ដែលមានពិន្ទុ GPA 3.0 មកពីសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល (UHS), សាកលវិទ្យាល័យបច្ចេកវិទ្យា (ITC)។

សម្រាប់ការដាក់ពាក្យ តាមរយៈតំណភ្ជាប់នេះ ៖ ទម្រង់បែបបទដាក់ពាក្យអនឡាញ
ឈប់ទទួលពាក្យត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង៣០នាទីយប់។ ការដាក់ពាក្យមុនកាលកំណត់ត្រូវបានលើកទឹកចិត្ត៕





























