វិធីសាស្រ្ត “២០-២០-២០” ដំណោះស្រាយសាមញ្ញការពារភ្នែកពីអេក្រង់

ក្នុងយុគសម័យឌីជីថល ការប្រើប្រាស់ទូរស័ព្ទ និងកុំព្យូទ័របានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ។ ទោះជាយ៉ាងណា ការសម្លឹងអេក្រង់យូរពេកអាចបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ភ្នែក។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ អង្គការសុខភាពពិភពលោក (WHO) បានណែនាំនូវវិធីសាស្ត្រ «២០នាទី-២០ហ្វីត-២០វិនាទី» ដែលជាខែលការពារភ្នែកយ៉ាងមានប្រសិទ្ធភាព។

តើអ្វីទៅជាវិធាន ២០-២០-២០?

វិធីសាស្ត្រ ២០នាទី-២០ហ្វីត-២០វិនាទី ត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយភាពនឿយហត់ភ្នែក (Eye Strain) និងការពារបញ្ហាមីញ៉ូប។ បើតាម WHO វិធីសាស្ត្រនេះ គួរតែត្រូវបានអនុវត្ត នៅពេលដែលអ្នកប្រើប្រាស់ទូទៅកំពុងមានកិច្ចការក្នុងរយ:ពេលយូរលើកញ្ចក់អេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រ ដោយ ជារៀងរាល់២០នាទីអំឡុងពេលធ្វើការលើអេក្រង់កុំព្យូទ័រ អ្នកប្រើប្រាស់ត្រូវផ្អាកការសម្លឹងលើអេក្រង់ និងជំនួសដោយការក្រឡេកមើលទៅវត្ថុផ្សេងៗ ដែលស្ថិតនៅជុំវិញខ្លួនរបស់អ្នក ដែលមានចម្ងាយប្រមាណ២០ហ្វីត ឬប្រហែល៦ម៉ែត្រ ចំនួន ២០វិនាទី ។ ការធ្វើបែបនេះ ជារឿយៗ គឺជាវិធីសាស្រ្តល្អបំផុត ដើម្បីការពារភ្នែករបស់អ្នកពីបញ្ហាប្រឈមនានានៅពេលអនាគត។

វិធីសាមញ្ញៗផ្សេងទៀត ដើម្បីជួយការពារភ្នែក

ក្រៅពីវិធាន ២០-២០-២០ យោងតាមការចុះផ្សាយរបស់ CNET មានគន្លឹះ ៨ចំណុចទៀត ក្នុងការថែរក្សាភ្នែក និងការពារភ្នែកដោយទម្លាប់សាមញ្ញៗប្រចាំថ្ងៃ។

គន្លឹះទី១. ការប្រើវ៉ែនតាការពារពន្លឺថ្ងៃ ៖ វាមានសមត្ថភាពជួយការពារពន្លឺព្រះអាទិត្យ (UV) និងកាត់បន្ថយ​ហានិភ័យនៃជំងឺភ្នែក ដូចជា ភ្នែកឡើងបាយ មហារីកបាតភ្នែក និងកត្តាជាច្រើនដែលបណ្ដាលឱ្យភ្នែកមានបញ្ហា។

គន្លឹះទី២. សម្រាកពីការសម្លឹងអេក្រង់៖ យើងគួររក្សាគម្លាតភ្នែកពីអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រដែលមានពន្លឺ ឬសម្លឹងទៅកាន់អ្វីមួយផ្សេងទៀតរៀងរាល់២០នាទីម្តង ដោយអាចចោលកន្ទុយភ្នែក សម្លឹងមើលទៅជុំវិញខ្លួន ក្នុងចន្លោះ២០វិនាទីយ៉ាងតិច។

គន្លឹះទី៣. ធ្វើឱ្យរាងកាយមានចលនា៖ យើងគួរតែចំណាយពេលហាត់ប្រាណយ៉ាងហោចណាស់ ១ថ្ងៃចំនួន ១៥០នាទី ធ្វើឱ្យរាងកាយមានចលនា ដើម្បីពង្រឹងសុខភាពភ្នែក។

គន្លឹះទី៤. គួរសម្រាកសម្លឹងមើលអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រ ហើយចេញទៅក្រៅ ៖ ការសិក្សាមួយបានបង្ហាញថា នៅពេលដែលកុមារ មនុស្សវ័យជំទង់ ឬយុវវ័យមានឱកាសក្នុងការចេញទៅក្រៅបានច្រើន គឺអាចអភិវឌ្ឍន៍ភាពមុតច្បាស់ នៃការសម្លឹងមើលរបស់ភ្នែក ប៉ុន្តែកុំភ្លេចប្រើប្រាស់វ៉ែនតា ដើម្បីការពារពន្លឺផង។

គន្លឹះទី៥. មិនគួរជក់បារី ពីព្រោះការជក់បារី វានឹងប៉ះពាល់មិនត្រឹមតែសុខភាពរូបរាងកាយប៉ុណ្ណោះទេ តែថែមទាំងសុខភាពភ្នែកផងដែរ មានដូចជា ភ្នែកឡើងបាយ និងជំងឺទឹកដក់ក្នុងភ្នែកជាដើម។

គន្លឹះទី៦. គួរបរិភោគអាហារឱ្យមានតុល្យភាព តាមរយៈការជ្រើសរើសអាហារដែលមានសារធាតុចិញ្ចឹម និងមានជាតិវិតាមីនចម្រុះប្រភេទ និងមានជាតិអូមេហ្គាដើម្បីជួយទ្រង់ទ្រង់ដល់សុខភាពភ្នែករបស់យើង ។

គន្លឹះទី៧. ជៀសវាងត្រដុសភ្នែកនៅពេលសម្លឹងមើលអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រយូរ ដោយហេតុថា វានឹងបណ្តាលឱ្យភ្នែករបស់យើងអាចឆ្លងមេរោគ ឈឺភ្នែក និងស្ងួតភ្នែកជាដើម ។ ជំនួសឱ្យការជូត ឬត្រដុសភ្នែកខ្លាំងៗ យើងគួរប្រើប្រាស់ទឹកលាងភ្នែក ដើម្បីផ្តល់សំណើមទៅកាន់ភ្នែក ។

គន្លឹះទី៨. គួរឧស្សាហ៍លាងដៃឱ្យបានញឹកញាប់ ជាពិសេសមុនពេលទៅប៉ះពាល់ភ្នែក ពីព្រោះវាមិនត្រឹមតែជួយឱ្យភ្នែកមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយហានិភ័យ នៃជំងឺផ្លូវដង្ហើមផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។