ភ្នំពេញ – កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ «ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩» ។
ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប កាលពីថ្ងៃទី១៨ វិច្ឆិកា បានឱ្យដឹងថា កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ នឹងមានការចូលរួមពីសំណាក់យុវជនកម្ពុជា និងយុវជននៃបណ្តាប្រទេសក្នុងទ្វីបអាស៊ី-អឺរ៉ុប ដែលកំណត់ទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ចំនួន៤ រួមមាន ទី១. សុខភាព និងសុខុមាលភាពមាំមួន (SDG3) ទី២. ការអប់រំប្រកបដោយគុណភាព (SDG4) ទី៣. ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (SDG8) និងទី៤. សកម្មភាពអាកាសធាតុ (SDG13) ។
ជាមួយគ្នានេះ បើតាមការបញ្ជាក់របស់ ឯកឧត្តម សុខ សូកេន ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប នៅខាងមុខប្រាសាទអង្គរវត្ត គឺជាសក្ខីភាពមួយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរួមចំណែកដល់ការសម្រេចបាននូវផែនការការអភិវឌ្ឍប្រកបដោយនិរន្តរភាព (SDGs) ជាពិសេស SDG13 តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ យុវជនទាំងកម្រិតជាតិ និងអន្តរជាតិក្នុងការស្តារធនធានធម្មជាតិ ការគ្រប់គ្រងបរិស្ថានដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជន ។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប (ASEF Young Leaders Summit) ហៅកាត់ថា ASEFYLS គឺជាវេទិកាយុវជនដែលផ្តោតសំខាន់លើការអនុវត្ត និងបង្កើនបទពិសោធន៍ពាក់ព័ន្ធនឹងទស្សនាទាន យុទ្ធសាស្រ្ត និងសកម្មភាពអភិវឌ្ឍន៍សង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព។
កិច្ចប្រជុំនេះ ក៏ជាវេទិកាអមមួយនៃវេទិកាអមទាំង៦ របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ក្នុងនោះរួមមាន វេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ, កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១, ទិវាវប្បធម៌អាស៊ី-អឺរ៉ុប, កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប, កិច្ចពិភាក្សាតុមូលក្រុមនិពន្ធនាយកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុប លើកទី១០ និង វេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប លើកទី១៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសព្រុយណេ ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2025
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតបរទេសទៅសិក្សានៅប្រទេសព្រុយណេសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើកទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បានប្រកាសដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...
ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2025
គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។
អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សានៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2026
សម្រាប់សិស្សនិស្សិតដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់ក្រោយឧត្តមសិក្សានៅក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ដល់ទៅ ១២០កន្លែង...






























