ប្រឡងបាក់ឌុបខាងមុខ បេក្ខជនដែលលួចចម្លង នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ

ភ្នំពេញ – បើយោង​តាម​ប្រការ៨ នៃបទ​ប្បញ្ញាត្តិចំពោះ​បេក្ខជនក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២១ខាងមុខ ក្រសួងអប់រំ បាន​កំណត់ធ្វើការវិន័យចំពោះ​បេក្ខជន​ដែល​​លួចចម្លង ដោយ​ត្រូវ​បញ្ឈប់​មិន​ឱ្យ​ប្រឡង​បន្ត​ទៀត ហើយ​ក៏​និង​ត្រូវ​កំណត់​ឱ្យ​ធ្លាក់ជា​ស្វ័យប្រវត្តិទៀតផង។

តាមការ​បញ្ជាក់របស់ក្រសួងអប់រំ បេក្ខជនដែល​​ចាត់ទុកថាបាន​លួច​ចម្លង គឺបានធ្វើសកម្មភាពដូចជា មានសៀវភៅឯកសារ ឬ​សំណៅឯកសារ​សរសេររូបមន្ត​លើ​បន្ទាត់ ឬ​ក្រដាស​ដោយ​ដែក​ចារ ការ​ចម្លង​រូបមន្ត ឬ​មេរៀន​នៅលើ​តុទុកជាមុន ការសរសេរ​លើបាតដៃ លើភ្លៅ លើទ្រនាប់ជើង លើ​កន្សែងជូតមុខ… ក្នុងបន្ទប់ប្រឡង ។ ចម្លងសំណៅឯកសារពីអ្នកដទៃ ឬយក​កិច្ច​ការ​អ្នកដទៃ​មក​ដាក់​នៅ​កន្លែង​ដែលខ្លួន​អង្គុយ អើតមើលសន្លឹក​កិច្ច​ការអ្នកដទៃ ប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ​នៅ​ក្នុង​បន្ទប់ប្រឡង អង្គុយខុសពីលេខតុរបស់ខ្លួនដោយ​គ្មាន​ការ​អនុញ្ញាតពីអនុរក្ស ឬរំកិលមកអង្គុយកៀក​អ្នកដទៃ ។

ទន្ទឹមគ្នានេះ បេក្ខជនដែល​​ចាត់ទុកថាបាន​លួច​ចម្លងសំណៅឯកសារដែរនោះ រួមមានរំកិលតុមកអង្គុយជាប់គ្នា​ខុស​ពីប្លង់កំណត់ដោយ​គណៈមេប្រយោគ បង្ក​លក្ខណៈឬ​ផ្តល់​ឱកាសឱ្យអ្នកដទៃ​ចម្លង ព្រមទាំងប្តូរសន្លឹក​កិច្ច​ការគ្នា ប្តូរ​ក្រដាសព្រាងគ្នា ឬ​ផ្ទៀងផ្ទាត់ចម្លើយ​គ្នា និងចម្លង​គ្នា​ជាក់ស្តែង ។

ជាមួយ​គ្នា​នេះ ប្រសិនបើ​បេក្ខជនប្រព្រឹត្ត​សកម្មភាពបំណងលួចចម្លង ដូចជា យកសៀវភៅ ឯកសារ សំណៅឯកសារ ចូល​ក្នុង​មណ្ឌលប្រឡង, លាក់ជាប់ខ្លួន​នូវ​សៀវភៅ ឯកសារ ឬ​សំណៅឯកសារ ឬទូរស័ព្ទ ឬឧបករណ៍​អេឡិចត្រូនិក​គ្រប់ប្រភេទ ក៏​នឹង​មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រឡងដែរ ហើយ​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់ ប៉ុន្តែ​ត្រូវ​លើកលែង ប្រសិន​បើ​បេក្ខជន​នោះ​ប្រគល់​រាល់សៀវភៅ ឯកសារ ឬ​សំណៅឯកសារឱ្យ​គណៈមេប្រយោគមុន​ចូល​មណ្ឌល​ប្រឡង ឬបន្ទប់ប្រឡង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...