លោក ឡាំ ឡាយ ៖ អ្នកសរសេរសៀវភៅគួរងាកមកបញ្ចូលចំណេះដឹងសង្គមក្នុងស្នាដៃរបស់ខ្លួនឱ្យបានច្រើន

ភ្នំពេញ – បច្ចុប្បន្ន​មានសៀវភៅ និងស្នាដៃចំរុះគ្នាជាច្រើន ត្រូវ​បានដាក់លក់​នៅ​តាម​បណ្ណាគារ ដែល​វាជារឿង​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​អាន ក្នុង​ការ​ជម្រើសសៀវភៅ​ទៅ​តាម​ចំណង់ចំណូល​ចិត្ត ក្នុង​ការ​ទទួលបាននូវ​ចំណេះដឹង ឬក៏​បំណិនថ្មីៗ ។ សម្រាប់​លោក ឡាំ ឡាយ ដែលជាអ្នក​និពន្ធ និង​ជា​ស្ថាបនិក​អំណាន​យុវជន បានសម្តែង​ការ​យល់ឃើញថា ការសម្បូរ​ទៅ​ដោយសៀវភៅ​ដែល​ជា​ស្នាដៃចម្រុះ​ វាជារឿង​ល្អ​ក្នុង​ការ​ជំរុញ​ការអានរបស់ប្រជាជនយើង ប៉ុន្តែ​លោក​គិតថា សម្រាប់​អ្នក​និពន្ធ ឬ​អ្នកសរសេរសៀវភៅ គួរងាកមកបញ្ចូលនូវ​ចំណេះដឹងសង្គមទៅ​ក្នុងស្នាដៃរបស់ខ្លួនឱ្យបានច្រើន ដូចជា តថភាពសង្គមជាក់ស្ដែង ប្រវត្តិសាស្រ្ត នយោបាយនិងរូបារម្មណ៍ជាដើម។

លោក ឡាំ ឡាយ លើក​ឡើងថា សម្រាប់អ្នកនិពន្ធមិនគួរ​ចោលនោះទេនូវការ​ដាក់បញ្ចូល​ចំណេះដឹង ប្រវត្តិសាស្រ្ត នយោបាយ ទៅ​ក្នុង​ស្នាដៃ​របស់​ខ្លួន​ បើទោះជាការ​សរសេររឿងប្រលោមលោក ក៏ត្រូវមានសារសំខាន់អ្វី​មួយដែលអ្នកនិពន្ធចង់បង្ហាញទៅដល់អ្នកអាននៅក្នុងស្នាដៃរបស់ខ្លួនផងដែរ។ ក្នុងនោះ បើតាមលោក ឡាំ ឡាយ សៀវភៅអ្វីក៏អាចផ្លាស់ប្ដូរសង្គមបានដែរ ឱ្យតែអ្នកនិពន្ធ ឬអ្នកសរសេរជីកដល់ជម្រៅនៃសង្គមពិតប្រាកដ និងបានល្អិតល្អន់។ លោកបានផ្ដល់គំនិតថា ប្រលោមលោកដែលជាប្រភេទអក្សរសិល្ប៍ គួតែពិចារណាសម្រាប់អ្នកសរសេរជំនាន់ថ្មី ​ឧទាហរណ៍ដូចជារឿង ផ្កាស្រពោន ដែលបង្ហាញឱ្យមនុស្សខ្មែរដឹងថា ការបង្ខំកូនស្រីឱ្យរៀបការគឺមិនមែនជារឿងល្អនោះទេ។

“ចំពោះខ្ញុំអ្វីដែលត្រូវធ្វើគឺហាមដាច់ខាតចោលចំណេះដឹងសង្គម ចំណេះដឹងឆ្លុះបញ្ចាំង ចំណេះដឹងទស្សនៈ ចំណេះដឹងប្រវត្តិសាស្រ្ត និងនយោបាយ ព្រោះជាចំណុចចាប់ផ្ដើមក្នុងការសរសេរសៀវភៅ“

លោក ឡាំ ឡាយ ជាអ្នកនិពន្ធ និងជាស្ថាបនិកអំណានយុវជន

អ្នកនិពន្ធសៀវភៅទស្សនៈផ្ដាច់ផ្លូវក្រោយ រូបនេះ  បន្ថែមថា ដើម្បីឱ្យសៀវភៅមួយក្បាលបោះពុម្ពចេញទៅដោយផ្ដល់ចំណេះដឹងដល់អ្នកអាន ទាល់តែមានអ្នកអានដែលយល់ពីអ្នកនិពន្ធដែរ។

“ហើយមានពេលខ្លះយើងមិនបានបណ្ដុះអ្នកអានពិតប្រាកដនោះទេ គឺយើងគ្រាន់តែពង្រឹងផ្នែកសរសេរឱ្យបានច្រើនប៉ុណ្ណោះ ។ នៅក្នុងទិដ្ឋភាពណាក៏ដោយ នៅក្នុងការនិពន្ធ អ្នកនិពន្ធ​គឺតែងមានចេតនាធ្វើឱ្យអ្នកអានយល់ពីខ្លួន ប៉ុន្តែអ្វីដែលបារម្ភជាងគេ គឺអ្នកអានមិនអាចយល់ ព្រោះតែខ្វះអ្នកអានពិតប្រាកដ”

តើអ្នកនិពន្ធ​ត្រូវ​សរសេរយ៉ាងដូចម្ដេចឱ្យអ្នកអានយល់?

បើតាម​លោក ឡាំ ឡាយ អ្នក​និពន្ធត្រូវស្គាល់អំពីអ្នកអានរបស់ខ្លួនថា តើអ្នកអានរបស់ខ្លួនស្ថិតក្នុងវ័យណា? លោកបញ្ជាក់ថា ការសរសេរដែលមិនមានទស្សនៈវិជ្ជា មិនមានការជំរុញយុវជនស្វែងរកខ្លួនឯង គឺនាំឱ្យសៀវភៅទាំងនោះផ្ដល់តែការកម្សាន្តតែមួយមុខ ហើយអ្នកសរសេរ គឺសរសេរដើម្បីតម្រូវទីផ្សារអ្នកអានតែប៉ុណ្ណោះ។ អ្នកសរសេរ ឬនិពន្ធ គឺជាការបង្ហាញអំពីតថភាពសង្គមជាក់ស្ដែង និងជួយរកគន្លឹះដើម្បីចាក់ស្ថានភាពដែលគួរតែកែប្រែបញ្ហាក្នុងសង្គម។

សម្រាប់​​លោក ឡាំ ឡាយ មាន​វិធីសាស្រ្តចំនួន៣ ក្នុង​ការ​សរសេរសៀវភៅដែលអាចផ្ដល់ចំណេះដឹង ក៏​ដូចជា​ការ​អប់រំសង្គមទៅ​ដល់អ្នកអានបាន នោះគឺ ៖

ទី១.សរសេរជាកំណាព្យ ៖ គឺជាភាសាកវី ដោយ​ការតែងកំណាព្យជាស្នាដៃតែងរបស់អ្នកនិពន្ធផ្ទាល់ នូវបញ្ចូលចំណេះដឹងរបស់អ្នកតែង ក៏​ដូចជាចំណេះដឹងសង្គម ល្អមើល ល្អអានជាដើម។

ទី២. សរសេរជាប្រលោមលោក ៖ អ្នកនិពន្ធគួរ​ប្រើសិល្ប៍វិធីរបស់ខ្លួនទាក់ទាញអ្នកអាន អ្នកស្ដាប់ ឱ្យទទួលអារម្មណ៍រំភើប ប៉ុន្តែក៏មានចំណុចដែលត្រូវរៀនសូត្រពីស្នាដៃប្រលោមលោកនោះផងដែរ។

ទី៣. ការនិពន្ធបែបរូបភាព ៖ អ្នក​និពន្ធអាចប្រើជាគំនូរភ្ជាប់ជាមួយសាច់រឿងខ្លី ដោយ​ឆ្លុះបញ្ចាំងពីបញ្ហាសង្គម និងដំណោះស្រាយក្នុងសង្គមបាន ។

និងទី៤. សរសេរជាទស្សនៈបង្រៀនមនុស្សការគិតស៊ីជម្រៅ។

យ៉ាងណាក៏ដោយ លោក ឡាំ ឡាយ បាន​បញ្ជាក់ថា ការសរសេរសៀវភៅបែបប្រលោមលោកគឺជារឿងល្អ ប៉ុន្តែអ្នកសរសេរគួរបញ្ចូលគ្រឹះទស្សនៈ ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត នយោបាយ ទៅ​ក្នុង​សៀវភៅ​នោះ​ផង ប្រសិនបើការសរសេរសៀវភៅប្រលោមលោកមិនបញ្ជូលធាតុសំខាន់ទាំងនេះទេ វាគឺគ្រាន់តែជាសៀវភៅសម្រាប់អានកម្សាន្តអារម្មណ៍សប្បាយប៉ុណ្ណោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...