ភ្នំពេញ – បច្ចុប្បន្នមានសៀវភៅ និងស្នាដៃចំរុះគ្នាជាច្រើន ត្រូវបានដាក់លក់នៅតាមបណ្ណាគារ ដែលវាជារឿងដ៏ល្អបំផុតសម្រាប់អ្នកអាន ក្នុងការជម្រើសសៀវភៅទៅតាមចំណង់ចំណូលចិត្ត ក្នុងការទទួលបាននូវចំណេះដឹង ឬក៏បំណិនថ្មីៗ ។ សម្រាប់លោក ឡាំ ឡាយ ដែលជាអ្នកនិពន្ធ និងជាស្ថាបនិកអំណានយុវជន បានសម្តែងការយល់ឃើញថា ការសម្បូរទៅដោយសៀវភៅដែលជាស្នាដៃចម្រុះ វាជារឿងល្អក្នុងការជំរុញការអានរបស់ប្រជាជនយើង ប៉ុន្តែលោកគិតថា សម្រាប់អ្នកនិពន្ធ ឬអ្នកសរសេរសៀវភៅ គួរងាកមកបញ្ចូលនូវចំណេះដឹងសង្គមទៅក្នុងស្នាដៃរបស់ខ្លួនឱ្យបានច្រើន ដូចជា តថភាពសង្គមជាក់ស្ដែង ប្រវត្តិសាស្រ្ត នយោបាយនិងរូបារម្មណ៍ជាដើម។
លោក ឡាំ ឡាយ លើកឡើងថា សម្រាប់អ្នកនិពន្ធមិនគួរចោលនោះទេនូវការដាក់បញ្ចូលចំណេះដឹង ប្រវត្តិសាស្រ្ត នយោបាយ ទៅក្នុងស្នាដៃរបស់ខ្លួន បើទោះជាការសរសេររឿងប្រលោមលោក ក៏ត្រូវមានសារសំខាន់អ្វីមួយដែលអ្នកនិពន្ធចង់បង្ហាញទៅដល់អ្នកអាននៅក្នុងស្នាដៃរបស់ខ្លួនផងដែរ។ ក្នុងនោះ បើតាមលោក ឡាំ ឡាយ សៀវភៅអ្វីក៏អាចផ្លាស់ប្ដូរសង្គមបានដែរ ឱ្យតែអ្នកនិពន្ធ ឬអ្នកសរសេរជីកដល់ជម្រៅនៃសង្គមពិតប្រាកដ និងបានល្អិតល្អន់។ លោកបានផ្ដល់គំនិតថា ប្រលោមលោកដែលជាប្រភេទអក្សរសិល្ប៍ គួតែពិចារណាសម្រាប់អ្នកសរសេរជំនាន់ថ្មី ឧទាហរណ៍ដូចជារឿង ផ្កាស្រពោន ដែលបង្ហាញឱ្យមនុស្សខ្មែរដឹងថា ការបង្ខំកូនស្រីឱ្យរៀបការគឺមិនមែនជារឿងល្អនោះទេ។
“ចំពោះខ្ញុំអ្វីដែលត្រូវធ្វើគឺហាមដាច់ខាតចោលចំណេះដឹងសង្គម ចំណេះដឹងឆ្លុះបញ្ចាំង ចំណេះដឹងទស្សនៈ ចំណេះដឹងប្រវត្តិសាស្រ្ត និងនយោបាយ ព្រោះជាចំណុចចាប់ផ្ដើមក្នុងការសរសេរសៀវភៅ“
លោក ឡាំ ឡាយ ជាអ្នកនិពន្ធ និងជាស្ថាបនិកអំណានយុវជន

អ្នកនិពន្ធសៀវភៅទស្សនៈផ្ដាច់ផ្លូវក្រោយ រូបនេះ បន្ថែមថា ដើម្បីឱ្យសៀវភៅមួយក្បាលបោះពុម្ពចេញទៅដោយផ្ដល់ចំណេះដឹងដល់អ្នកអាន ទាល់តែមានអ្នកអានដែលយល់ពីអ្នកនិពន្ធដែរ។
“ហើយមានពេលខ្លះយើងមិនបានបណ្ដុះអ្នកអានពិតប្រាកដនោះទេ គឺយើងគ្រាន់តែពង្រឹងផ្នែកសរសេរឱ្យបានច្រើនប៉ុណ្ណោះ ។ នៅក្នុងទិដ្ឋភាពណាក៏ដោយ នៅក្នុងការនិពន្ធ អ្នកនិពន្ធគឺតែងមានចេតនាធ្វើឱ្យអ្នកអានយល់ពីខ្លួន ប៉ុន្តែអ្វីដែលបារម្ភជាងគេ គឺអ្នកអានមិនអាចយល់ ព្រោះតែខ្វះអ្នកអានពិតប្រាកដ”
តើអ្នកនិពន្ធត្រូវសរសេរយ៉ាងដូចម្ដេចឱ្យអ្នកអានយល់?
បើតាមលោក ឡាំ ឡាយ អ្នកនិពន្ធត្រូវស្គាល់អំពីអ្នកអានរបស់ខ្លួនថា តើអ្នកអានរបស់ខ្លួនស្ថិតក្នុងវ័យណា? លោកបញ្ជាក់ថា ការសរសេរដែលមិនមានទស្សនៈវិជ្ជា មិនមានការជំរុញយុវជនស្វែងរកខ្លួនឯង គឺនាំឱ្យសៀវភៅទាំងនោះផ្ដល់តែការកម្សាន្តតែមួយមុខ ហើយអ្នកសរសេរ គឺសរសេរដើម្បីតម្រូវទីផ្សារអ្នកអានតែប៉ុណ្ណោះ។ អ្នកសរសេរ ឬនិពន្ធ គឺជាការបង្ហាញអំពីតថភាពសង្គមជាក់ស្ដែង និងជួយរកគន្លឹះដើម្បីចាក់ស្ថានភាពដែលគួរតែកែប្រែបញ្ហាក្នុងសង្គម។
សម្រាប់លោក ឡាំ ឡាយ មានវិធីសាស្រ្តចំនួន៣ ក្នុងការសរសេរសៀវភៅដែលអាចផ្ដល់ចំណេះដឹង ក៏ដូចជាការអប់រំសង្គមទៅដល់អ្នកអានបាន នោះគឺ ៖
ទី១.សរសេរជាកំណាព្យ ៖ គឺជាភាសាកវី ដោយការតែងកំណាព្យជាស្នាដៃតែងរបស់អ្នកនិពន្ធផ្ទាល់ នូវបញ្ចូលចំណេះដឹងរបស់អ្នកតែង ក៏ដូចជាចំណេះដឹងសង្គម ល្អមើល ល្អអានជាដើម។

ទី២. សរសេរជាប្រលោមលោក ៖ អ្នកនិពន្ធគួរប្រើសិល្ប៍វិធីរបស់ខ្លួនទាក់ទាញអ្នកអាន អ្នកស្ដាប់ ឱ្យទទួលអារម្មណ៍រំភើប ប៉ុន្តែក៏មានចំណុចដែលត្រូវរៀនសូត្រពីស្នាដៃប្រលោមលោកនោះផងដែរ។
ទី៣. ការនិពន្ធបែបរូបភាព ៖ អ្នកនិពន្ធអាចប្រើជាគំនូរភ្ជាប់ជាមួយសាច់រឿងខ្លី ដោយឆ្លុះបញ្ចាំងពីបញ្ហាសង្គម និងដំណោះស្រាយក្នុងសង្គមបាន ។
និងទី៤. សរសេរជាទស្សនៈបង្រៀនមនុស្សការគិតស៊ីជម្រៅ។
យ៉ាងណាក៏ដោយ លោក ឡាំ ឡាយ បានបញ្ជាក់ថា ការសរសេរសៀវភៅបែបប្រលោមលោកគឺជារឿងល្អ ប៉ុន្តែអ្នកសរសេរគួរបញ្ចូលគ្រឹះទស្សនៈ ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត នយោបាយ ទៅក្នុងសៀវភៅនោះផង ប្រសិនបើការសរសេរសៀវភៅប្រលោមលោកមិនបញ្ជូលធាតុសំខាន់ទាំងនេះទេ វាគឺគ្រាន់តែជាសៀវភៅសម្រាប់អានកម្សាន្តអារម្មណ៍សប្បាយប៉ុណ្ណោះ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2025
សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជាសាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































