ភ្នំពេញ – យុវជនមួយក្រុម ដែលសិស្សកម្ពុជា២រូប និងកូរ៉េ២រូប បានរួមគ្នាបង្កើតកម្មវិធីទូរស័ព្ទដៃលើកកម្ពស់ការថែរក្សាសុខភាពប្រជាជន ឈ្មោះថា First Person Narration – Active Health Learning ហើយទីបំផុតត្រូវបានគណៈកម្មការប្រកាសជាប់ពានរង្វាន់លេខ១ ក្នុងកម្មវិធីប្រកួត e-ICON លើកទី១២ ។
យុវតី ហេន ម៉ារ៉ានីត ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យ សម្ដេច ហ៊ុន សែន ពាមជីកង បានប្រាប់ឱ្យដឹងថា រូបនាងបានចូលរួមកម្មវិធីនេះ ដោយសារមានការណែនាំពីសិស្សច្បង រួមទាំងលោកគ្រូ អ្នកគ្រូ ។ ជាមួយគ្នានេះ រូបនាងក៏ចង់ផ្លាស់ប្ដូរបទពិសោធន៍ជាមួយនិស្សិតកូរ៉េធ្វើការជាក្រុមជាមួយគ្នា ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនក្នុងការបង្កើតកម្មវិធីទូរស័ព្ទផងដែរ។
យុវតី វ័យ១៦ឆ្នាំរូបបន្តនេះ ការដែលក្រុមខ្លួនបង្កើតកម្មវិធីទូស័ព្ទដៃឈ្មោះថា First Person Narration – Active Health Learning គឺក្នុងគោលបំណង ទី១.ជួយសម្រួលដល់ជនពិការដែលចង់ទៅទិញថ្នាំនៅមន្ទីរពេទ្យ តែដោយសារមន្ទីរពេទ្យនៅឆ្ងាយ គឺគាត់អាចប្រើប្រាស់ App នេះ រកមើលមន្ទីរពេទ្យដែលនៅជិតជាងគេបំផុត, ទី២.បណ្ដុះឱ្យមនុស្សទូទៅចេះថែរក្សាសុខភាព យកចិត្តទុកដាក់ចំពោះសុខភាព ព្រោះសុខភាពពិតជាសំខាន់សម្រាប់យើងទាំងអស់គ្នា។
“នៅពេលក្រុមរបស់ខ្ញុំបានជាប់ជ័យលាភីលេខ១ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ព្រោះការខិតខំប្រឹងប្រែងរបស់សមាជិកក្រុមទាំងអស់បានទទួលលទ្ធផលល្អ“
យុវតី ហេន ម៉ារ៉ានីត

ម៉ារ៉ានីត បន្ថែមថា ក្នុងការបង្កើតកម្មវិធីទូរស័ព្ទនេះ ក្រុមរបស់គេបានប្រើរយៈពេល ៥សប្ដាហ៍ ហើយមួយសប្ដាហ៍ទៀតសម្រាប់ការវាយតម្លៃរបស់គណៈកម្មការ ។ ម៉ារ៉ានីត បន្តថា កម្មវិធីទូស័ព្ទដៃដែលក្រុមរបស់ពួកគេបង្កើតឡើង មានមុខងារធំៗចំនួន ២គឺ Upload និង Check Self ។ នៅក្នុង Upload អ្នកប្រើប្រាស់អាចស្វែងរកទីតាំង និងសំណួរខ្លះៗដែលទាក់ទងទៅនឹងជំងឺ។ ចំណែក Check Self មានមុខងារចំនួនបួនទៀតគឺ ទី១. ១០វិធីដើម្បីទទួលបានសុខភាពល្អ (10 way to get healthy) ទី២. Q & A គឺសួរសំណួរចំនួនបួន អំពីទម្លាប់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ បន្ទាប់មកកម្មវិធីទូរស័ព្ទនឹងវាយតម្លៃត្រឡប់ទៅវិញថាទម្លាប់ទាំងអស់នោះធ្វើរាល់ថ្ងៃល្អ ឬមិនល្អ។ ទី៣. Quiesces មានបួនសំណួរដូចគ្នា ដើម្បីសាកល្បងស្វែងយល់ពីអ្នកប្រើប្រាស់បានដឹងពីបញ្ហាសុខភាពក្នុងកម្រិតណា។ ទី៤. My Darling activity គឺជួយអ្នកប្រើប្រាស់កត់ចំណាំថាក្នុងមួយថ្ងៃៗបានអនុវត្តអ្វីខ្លះក្នុង ១០វិធីដើម្បីទទួលបានសុខភាពល្អ។
“ខ្ញុំចង់លើកទឹកចិត្តយុវជន ជាពិសេសក្មេងស្រីសាកល្បងចូលរួមកម្មវិធីប្រកួតនានា ដោយសារនៅពេលយើងចូលការប្រកួត យើងអាចទទួលបានចំណេះដឹងថ្មីៗ បទពិសោធន៍ថ្មី និងអាចអភិវឌ្ឍខ្លួនឯងបាន”
យុវតី ហេន ម៉ារ៉ានីត
ជាមួយគ្នានេះ យុវតី មុំ ស្រីនាង ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យហ៊ុនសែន ពាមជីកង កម្មវិធីសាលារៀនជំនាន់ថ្មី និងក៏ជាសមាជិកក្រុមមួយរូបដែរ បានបន្ថែមថា ចំពោះបញ្ហាប្រឈមក្រុមក្នុងការបង្កើតកម្មវិធីទូរស័ព្ទដៃចូលរួមប្រកួតនេះ គឺការទំនាក់ទំនងគ្នាជាភាសាអង់គ្លេស ដោយសារក្រុមរបស់ខ្លួនមានសមាជិកជាជនជាតិកូរ៉េ ២នាក់ ។ លើសពីនេះ មិនសូវមានជំនាញខ្លាំងក្នុងការប្រើប្រាស់បច្ចេកវិទ្យាសរសេរកូដ ។ ប៉ុន្តែទោះជាមានបញ្ហាប្រឈមបែបនេះក្ដីក៏ក្រុមរបស់ពួកគេ ខិតខំប្រឹងប្រែងស្រាវជ្រាវចំណេះដឹងបន្ថែមពី YouTube ឬគេហទំព័រផ្សេងៗរហូតទទួលបានជោគជ័យក្នុងការបង្កើតកម្មវិធីទូរស័ព្ទដៃ។

យុវតី មុំ ស្រីនាង បន្តថា ចំពោះការសហការគ្នាជាក្រុម គឺសមាជិកក្រុមគោរពពេលវេលាបានល្អ នៅពេលជួបជុំគ្នាពិភាក្សា។ ដោយឡែក សម្រាប់កិច្ចការក្រុម គឺមានការបែងចែកគ្នាច្បាស់លាស់អំពីចំណុចដែលសមាជិកម្នាក់ៗត្រូវធ្វើ ដោយត្រូវធ្វើឱ្យរួចរាល់តាមកាលកំណត់។
“កម្មវិធីទូរស័ព្ទដៃនេះ នឹងដាក់បញ្ជូលនៅក្នុង Play Store និង App Store ក្នុងពេលឆាប់ៗខាងមុខនេះ ហើយការដាក់ឱ្យប្រើប្រាស់នេះ នឹងជួយឱ្យប្រជាជនយល់ដឹងពីសុខភាពបានល្អប្រសើរ ដើម្បីឱ្យប្រជាជនខ្មែរចេះថែរក្សាសុខភាព តាមរយៈការទទួលប្រើប្រាស់សេវាកម្មមួយនេះ”
យុវតី មុំ ស្រីនាង
សូមជម្រាបថា កម្មវិធីប្រកួតប្រជែង e-ICON ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមានការចូលរួមពីសំណាក់សិស្សានុសិស្សមកពីប្រទេសនានាក្នុងតំបន់។ សម្រាប់ឆ្នាំ២០២២នេះ ក្រោមការសម្របសម្រួល និងដឹកនាំដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ តាមរយៈ Korea Digital Education Frontier Association (KEFA) ។ កម្មវិធីនេះប្រព្រឹត្តទៅក្នុងគោលបំណងជំរុញការអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃ ដើម្បីគ្រប់គ្រង និងឆ្លើយតបនឹងបញ្ហាប្រឈមរួមរបស់សកលលោកនាពេលបច្ចុប្បន្ននេះ ប្រកបដោយភាពច្នៃប្រឌិត បណ្ដុះស្មារតីធ្វើការងារជាក្រុម ជំនាញភាពជាអ្នកដឹកនាំ និងជំរុញការផ្លាស់ប្ដូរបទពិសោធន៍ឱ្យគ្នាទៅវិញ បង្កើនចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ប្រើប្រាស់ធនធានអប់រំតាមអ៊ីនធឺណិត ពង្រឹងជំនាញពីការផលិតមាតិកាសម្រាប់ប្រើប្រាស់ជាសាកល ក៏ដូចជាការពង្រឹងចំណងមិត្តភាព និងពង្រីកវិសាលភាពភាពជាដៃគូក្នុងវិស័យអប់រំ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2026
សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/02/2023
ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សានៅក្នុងវិស័យវិទ្យាសាស្រ្ត និងវិស្វកម្ម ក្នុងការបានទៅហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/06/2026
ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2025
កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
តាមរយៈស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2025
តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































