AMS និង WEG ចាប់ដៃគ្នាបង្កើតមាតិកាផ្តោត​លើការ​អប់រំប្រកប​ដោយ​គុណតម្លៃពិត

ក្រុមហ៊ុនអប្សរា មេឌា សឺវីស (AMS) និងក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប (WEG) នៅព្រឹក​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងការ​រួមគ្នា​បង្កើត​មាតិកាអប់រំ ដែលប្រកប​ដោយ​គុណតម្លៃពិត សំដៅ​ចូលរួម​អភិវឌ្ឍ​សង្គមជាមួយ​រាជរដ្ឋាភិបាល។

លោក លឹម ឃុនស្រ៊ុន នាយកប្រតិបត្តិ​ក្រុមហ៊ុនអប្សរា មេឌា សឺវីស មានប្រសាសន៍ថា នៅក្នុងយុគសម័យ​ឌីជីថល​ដែល​កំពុងតែវិវត្តយ៉ាងឆាប់រហ័សនេះ ព័ត៌មានក្លែងក្លាយ និង​ព័ត៌មាន​មិនល្អជាច្រើន​ត្រូវបានផ្សព្វផ្សាយ ដូច្នេះ​ប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ កាន់តែដើរតួនាទីសំខាន់​នឡើង ដើម្បីជា​កម្លាំង​ចលករ​មួយ​ផ្តល់​នូវ​ព័ត៌មានពិត ក៏​ដូចជា​បង្កើនការយល់ដឹង និងភ្ជាប់ទំនាក់ទំនងសង្គម។

តាមប្រសាសន៍របស់លោក លឹម ឃុនស្រ៊ុន ស្ថាប័ន AMS តែងតែ​ប្រកាន់ភ្ជាប់នូវ​បេសកកម្ម​ផលិត និងផ្សព្វផ្សាយ​ព័ត៌មានដោយ​កា​រអប់រំ​ប្រកប​ដោយ​គុណតម្លៃពិត ហើយ​ពីមួយជំហានទៅមួយជំហាន AMS តែងតែ​ព្យាយាម​បង្កើតកិច្ច​សហប្រតិបត្តិការថ្មីៗ ឈ្នះៗ ជាមួយ​ដៃគូ​ស្ថាប័នជំនាញ​នានា ដើម្បី​បង្កើន​គុណតម្លៃ​គ្នា​ទៅវិញ​ទៅមក។

តាមរយៈ​ការ​រួម​បញ្ចូល​គ្នា នៃសមត្ថភាព​ផលិតមាតិកាផ្សព្វផ្សាយ​ទូលំទូលាយ​របស់ AMS ជាមួយ​នឹង​បទពិសោធន៍​យូរឆ្នាំរបស់ WEG ក្នុងវិស័យ​អប់រំ លោកជឿជាក់ថា ស្ថាប័នទាំងពីរនឹង​រួម​គ្នាបង្កើតមាតិកា​ដោយ​ផ្តោត​ការយក​ចិត្តទុកដាក់​លើ​ការ​អប់រំ​កុមារតូច មាតិកា​សុខភាពផ្លូវចិត្ត និង​ការគាំទ្រ​ដល់អាណាព្យាបាលជាដើម។

“ខ្ញុំមានជំនឿ​យ៉ាងមុតមាំថា ភាពជាដៃគូនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញ​ការច្នៃប្រឌិត បង្កើនគុណតម្លៃ ហើយ​នាំ​មក​នូវភាពជោគជ័យ​សម្រាប់ភាគីទាំងពីរ”

លោកឧកញ៉ា ប៉ិច បូឡែន នាយកប្រតិបត្តិ​បណ្តាញ​គ្រឹះស្ថាន​អប់រំ និងបណ្តុះបណ្តាល​ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា សារព័ត៌មានគឺពិតជាមានសារៈសំខាន់ នៅក្នុងការផ្សព្វផ្សាយមាតិការចំណេះដឹង និងការអប់រំផ្សេងៗទៅដល់មហាជនបានយល់ដឹង ស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈ។ លោកបន្តថា សារព័ត៌មានបានជួយផ្លាស់ប្តូរឥរិយាបថមនុស្សរាប់សិបលាននាក់ នៅពេលធ្វើការផ្សព្វផ្សាយ ដែលនិងបានដឹងលឺទៅដល់អ្នកមើល ស្តាប់ និងទស្សនា។

យ៉ាងណាក៏ដោយលោកឧកញ៉ា ប៉ិច ប៉ូឡែន ក្នុងនាមស្ថាប័នអប់រំឈានមុខនៅកម្ពុជា បានបង្ហាញពីឆន្ទៈក្នុងការ​ចូលរួមចំណែកជាមួយនឹងក្រមហ៊ុន អប្សរា មេឌា សឺវីស ដើម្បី​ផ្តល់នូវគុណតម្លៃឱ្យកាន់តែប្រសើរដល់ ទៅដល់អ្នកមើល អ្នកអានទាំងអស់នៅក្នុងបណ្តាញ AMS ជាពិសេគឺជាការចូលរួមចំណែកលើកកម្ពស់តំលៃនៃវិជ្ជាជីវៈសារព័ត៌មាន។

សូមជំរាបជូនថា ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប (WEG) គឺជា​បណ្តាញ​សាលា​រៀន​ដ៏​ធំមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលទទួលបានការ​គាំទ្រ ដោយ​បច្ចុប្បន្ន WEG កំពុង​ដំណើរការសេវាកម្មអប់រំចំណុះជាង ២៧សាខា ដោយមានសិស្សកំពុងសិក្សាសរុបប្រមាណ ១ម៉ឺន៥ពាន់នាក់។

ដោយឡែក ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) ជាស្ថាប័នផ្សព្វផ្សាយដែលមានសមត្ថភាពផលិតមាតិកា និងព័ត៌មាន ដែលផ្តោតសំខាន់លើប្រភេទមាតិកាអប់រំប្រកបដោយគុណតម្លៃពិតដើម្បីជំរុញការយល់ដឹងរបស់ប្រជាជនសំដៅចូលរួមចំណែកជាផ្នែកសំខាន់មួយសម្រាប់សម្រេចគោលដៅអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល។ AMS មានប្រព័ន្ធផ្សព្វផ្សាយបែបចម្រុះ (multimedia) និងបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសំបូរបែបក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថលនាពេលបច្ចុប្បន្ន និងអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *