មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្ដរទ្វីប អាមេរិកាំង ពង្រីកវិសាលភាពនៃគុណភាពអប់រំនៅសាខាចំការដូង

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និង សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) មានមោទកភាពក្នុងការសម្ពោធសាខាថ្មី ចំការដូងរបស់ខ្លួន ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពលើជំនាញភាសាជូនដល់ ប្រទេសកម្ពុជាកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

សាខាថ្មីនេះ គឺជាសាខាទី 21 និង 22 ដែលស្ថិតក្នុងគម្រោងពង្រីកវិសាលភាពរបស់Aii និង AIS ហើយត្រូវបានដាក់សម្ពោធដើម្បីឆ្លើយតបទៅនឹងតម្រូវការអប់រំដែលកំពុងកើនឡើងនៅក្នុងតំបន់ពីសំណាក់សិស្សានុសិស្ស និងអ្នកអាណាព្យាលបាល។

Aii នឹងទទួលស្វាគមន៍សិស្សានុសិស្សមកកាន់សាខាចំការដូងសម្រាប់វគ្គសិក្សាថ្មីទី 85 នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយ AIS នឹងទទួលសិស្សានុសិស្សសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។

សិស្សថ្មីទាំងអស់ដែលចុះឈ្មោះចូលរៀននៅ Aii នឹងទទួលបានអាហារូបករណ៍រហូតដល់ 40% សម្រាប់ការចុះឈ្មោះឆ្លងកម្មវិធី និងការចុះឈ្មោះជាក្រុម។ នេះគឺជាការប្តេជ្ញាចិត្តរបស់សាលា ក្នុងការផ្តល់ឱកាសឱ្យសិស្សានុសិស្សដែលមកពីគ្រួសារដែលមានប្រាក់ចំណូលទាប ដល់មធ្យមអាចទទួលបានការសិក្សាប្រកបដោយគុណភាព។

ស្ថិតនៅក្នុងតំបន់ដែលកំពុងមានកំណើនសក្តានុពលនៃរាជធានីភ្នំពេញ សាខាចំការដូង ហ៊ុមព័ទ្ធទៅដោយ ផ្សារ ធនាគារ ភោជនីយដ្ឋាន មន្ទីរពេទ្យ និងកន្លែងកម្សាន្តជាច្រើន ហើយអាចធ្វើដំណើរទៅមកបានយ៉ាងងាយស្រួល។ ការរចនាស្ថាបត្យកម្មអគារសិក្សាសម្រាប់សាខាថ្មីនេះ មានរាងជាអក្សរ U ដែលតំណាងលើការប្តេជ្ញាចិត្តរបស់ Aii និង AIS ក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្សនៅក្នុងសហគមន៍អ្នកសិក្សានៅសតវត្សរ៍ទី២១។

ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានវត្តមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន (MJQE) ក្រុមប្រឹក្សាភិបាល លោក ឡាយ សុភា ប្រធាន នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) មានការចូលរួមដោយគណៈកម្មការកម្មវិធីសិក្សារបស់ Aii និង AIS និងថ្នាក់ដឹកនាំនៃ MJQE ជាច្រើនទៀតផងដែរ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន បានមានប្រសាសន៍ថា៖ «ការសម្ពោធសាខាចំការដូងនេះ គឺជាការបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយទៀតរបស់យើងក្នុងបេសកកម្មផ្តល់ការអប់រំដែលមានគុណភាពពិតប្រាកដ ដើម្បីអប់រំសិស្សានុសិស្សទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យពួកគាត់អាចមានសមត្ថភាពក្នុងការចាប់យកឱកាសនានានៅទូទាំងពិភពលោក»។

Aii សាខាចំការដូង ផ្តល់ជូននូវកម្មវិធីភាសាដ៏ទូលំទូលាយ រួមទាំងភាសាអង់គ្លេស និងភាសាចិន ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតឌីប្លូម។ ដើម្បីធានាបានថាសិស្សានុសិស្សនៅគ្រប់ដំណាក់កាលនៃដំណើរសិក្សារបស់ពួកគេទទួលបានការណែនាំប្រកបដោយគុណភាពខ្ពស់បំផុត និងត្រួសត្រាយពួកគេសម្រាប់ភាពជោគជ័យនៅក្នុងសកលភាវូបនីយកម្ម។

គុណភាពអប់រំនៅតែជាតម្លៃស្នូល

ការប្តេជ្ញាចិត្តក្នុងការផ្តល់គុណភាពអប់រំរបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) គឺលើសពីការអប់រំនៅថ្នាក់រៀន។ ថ្មីៗនេះ សន្និសីទនែការបង្រៀនថ្នាក់ជាតិលើកដំបូងរបស់ប្រទេសកម្ពុជា ត្រូវបានរៀបចំឡើងដើម្បីជម្រុញការពិភាក្សា និងអប់រំលើបច្ចេកវិទ្យា និងឌីជីថលនៅទូទាំងប្រទេស។

នាពេលថ្មីៗនេះ «ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារ (Family Fun Run)» បានដឹកនាំសិស្សានុសិស្ស ក្រុមគ្រួសារ និងសហគមន៍នៅតំបន់ចំការដូងមកជុំគ្នា ដើម្បីលើកកម្ពស់សុខុមាលភាព និងរៃអង្គាសថវិកាសម្រាប់សកម្មភាពសប្បុរសនៅក្នុងតំបន់នេះ។ ព្រឹត្តិការណ៍ទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Aii, AIS និង MJQE ក្នុងការចូលរួមសហគមន៍ ដោយឆ្លុះបញ្ចាំងពីបេសកកម្មដ៏ធំរបស់ខ្លួនក្នុងការរួមចំណែកជាវិជ្ជមានដល់សង្គមកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពី Aii និង AIS សូមទាក់ទងតាមរយៈទូរសព្ទលេខ 077 212 610 ឬទាក់ទងតាមរយៈអ៊ីមែល info@aii.edu.kh ឬ info@ais.edu.kh។

Aii និង AIS គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាយ៉ាងសម្បូរបែបលើជំនាញភាសាអង់គ្លេស ចិន ថៃ និងថ្នាក់ចំណេះទូទៅខ្មែរ ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii និង AIS ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការផ្តល់ការអប់រំលើជំនាញភាសា និងថ្នាក់ចំណេះទូទៅខ្មែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *