ACU ជ្រើសរើស​អ្នក​សង្កេតការណ៍ស្ម័គ្រចិត្ត​ចំនួន ៣៧០០នាក់ សម្រាប់ការប្រឡងបាក់ឌុប

អង្គភាព​ប្រឆាំងអំពើពុករលួយ​ (ACU) បានប្រកាស​ថា ខ្លួន​នឹង​ចូលរួម​សង្កេត​ការណ៍​ ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៨ សីហា ២០២៥ខាងមុខ។ សម្រាប់ការ​ចូលរួម​សង្កេត​ការណ៍​នេះ ACU ប្រកាស​ជ្រើសរើស​អ្នក​ស្ម័គ្រ​ចិត្ត​សរុបចំនួន ៣៧០០នាក់ ដើម្បី​ចូលរួម​សង្កេត​ការណ៍​តាមមណ្ឌល​ប្រឡង​រាជធានី-ខេត្ត ទាំង២៥។

បើតាម​សេចក្តីជូនដំណឹងរបស់ ACU អ្នក​ដែល​អាច​ស្នើ​សុំ​ធ្វើជាអ្នក​សង្កេត​ការណ៍​ស្ម័គ្រ​ចិត្ត សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នាពេលខាងមុខ ចាំបាច់ត្រូវ​មានលក្ខខណ្ឌដូចជា ៖ មានអាយុ​ចាប់ពី ២១ឆ្នាំឡើងទៅ, ជា​និស្សិត ឬបុគ្គល​ផ្សេង​ទៀត​ក្រៅពី​ព្រះសង្ឃ (កំពុងគង់ចាំព្រះវស្សា) គ្រូបង្រៀន មន្រ្តីរាជការ​សាធារណៈ និងអ្នក​សារព័ត៌មាន, មិន​ត្រូវ​ចូល​សង្កេត​ការណ៍​ក្នុងមណ្ឌល​ប្រឡង​ដែល​មាន​បងប្អូន សាច់ញាតិ ឬមិត្តភក្តិ​ជាបេក្ខជន​ប្រឡង​ ដែលនេះជា​ទំនាស់ផលប្រយោជន៍, ត្រូវ​ចូលរួម​វគ្គបណ្តុះបណ្តាល ឬកិច្ច​ប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ការងារ​សង្កេត​ការណ៍​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ, មានអាស័យដ្ឋាន​ស្នាក់នៅ​រាជធានី ឬខេត្ត​ដែលខ្លួន​សុំ​ចុះ​ឈ្មោះ​ជាអ្នក​សង្កេត​ការណ៍ស្ម័គ្រចិត្ត ហើយ​ចំពោះ​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​សង្កេត​ការណ៍​ការ​ប្រឡង​នៅ​ខេត្ត​ឧត្តរមានជ័យ ត្រូវ​មក​សង្កេត​ការណ៍​ការប្រឡង​នៅ​ក្នុង​ភូមិសាស្រ្ត​ស្រុក​ពួក នៃខេត្ត​សៀមរាបវិញ, មានមធ្យោបាយ​ ធនធាន ពេលវេលា​គ្រប់គ្រាន់​សម្រាប់​បំពេញ​ការងារ​សង្កេត​ការណ៍ស្ម័គ្រ​ចិត្ត​ដោយខ្លួនឯង រួមទាំង​មធ្យោបាយធ្វើដំណើរ, ត្រូវ​គោរព​ច្បាប់ បទប្បញ្ញាត្តិ លិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន ការ​ចាត់តាំង ដឹកនាំ ប្រគល់ភារកិច្ច​របស់ក្រុម​ដឹកនាំ​សង្កេត​ការណ៍​ថ្នាក់កណ្តាល ថ្នាក់រាជធានី-ខេត្ត និងថ្នាក់មណ្ឌល ជាពិសេស​គោរព​បាន​យ៉ាង​ខ្ជាប់ខ្ជួន​បទ​ប្បញ្ញត្តិ សេចក្តីណែនាំ យល់តួនាទី​ភារកិច្ច​អ្នក​សង្កេត​ការណ៍​ស្ម័គ្រចិត្ត។

កាលបរិច្ឆេទ នៃការ​ចុះឈ្មោះ​ធ្វើ​អ្នក​សង្កេត​ការណ៍ស្ម័គ្រចិត្ត គឺចាប់ពីថ្ងៃជូនដំណឹងនេះ រហូត​ដល់​ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ​២០២៥ វេលាម៉ោង ២៤:០០នាទី។

សម្រាប់​ការ​ចុះឈ្មោះ សូមចូលទៅកាន់តំណភ្ជាប់ Link: https://tinyurl.com/ybne437n ដើម្បីបំពេញ​ព័ត៌មាន ដោយ​បំពេញ​ពាក្យ​សុំ​ភ្ជាប់​មក​ជាមួយ​នូវ អត្តសញ្ញាណច្បាស់លាស់ ដូចជា អត្តសញ្ញាណបណ្ណ ឬបណ្ណសម្គាល់ខ្លួន (និស្សិត បុគ្គលិកឯកជន) និង រូបថត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *