ប្រធាន​ ​ACU​ ​ណែនាំ​មន្ត្រី​សង្កេតការណ៍​ប្រឡង​បាក់ឌុប ​អនុវត្ត​ភារកិច្ច​ដោយ​ប្រកាន់ខ្ជាប់​ច្បាប់​ យុត្តិធម៌​ ​និង​តម្លាភាព​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​(​ACU​) ​បណ្ឌិត​ ​ឱម ​យ៉ិន​ទៀង ​បាន​ណែនាំ​ដល់​មន្ត្រី​សង្កេតការណ៍​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​ឆ្នាំ​២០២៦​ ​ឱ្យ​អនុវត្ត​ភារកិច្ច​ដោយ​ប្រកាន់ខ្ជាប់គោលការណ៍​ច្បាប់​ យុត្តិធម៌​ ​តម្លាភាព​ និង​លទ្ធផល​ទទួលយក​បាន​ ​ស្រប​តាម​ស្មារតី​កំណែទម្រង់​របស់​រាជ​រដ្ឋាភិបាល​ ​និង​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ក្រោម​ទស្សនវិស័យ​ «​ចេះ​ ​គឺជាប់​»​។​

​ការ​ណែនាំ​នេះ​ ​ធ្វើឡើង​ក្នុង​វគ្គ​បំប៉ន​ស្តីពី​ «​តួនាទី​ ​ភារកិច្ច​មន្ត្រី​ ​អ.​ប.​ព. ​ដឹកនាំ​ការ​សង្កេតការណ៍​ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​សម័យ​ប្រឡង​ថ្ងៃទី​១០​ ​ខែសីហា ​ឆ្នាំ​២០២៦​» ​ដែល​មាន​មន្ត្រី​ចូលរួម​ប្រមាណ​ ​៦០០​ ​នាក់​ កាលពី​ថ្ងៃទី​២៨​ ​ខែកក្កដា​។​

​បណ្ឌិត​ ​ឱម ​យ៉ិន​ទៀង ​បាន​លើកឡើង​ថា​ ​មន្ត្រី​ ​អ.​ប.​ព.​ ​ត្រូវ​ប្រកាន់ខ្ជាប់​សីលធម៌​ ​វិន័យ​ និង​បទបញ្ជា​ផ្ទៃក្នុង​ ​មាន​ភាព​សុភាព​រាបសា ​មិន​ជ្រៀត​ជ្រែក​កិច្ចការ​បច្ចេកទេស​របស់​ក្រសួង​អប់រំ ​ប៉ុន្តែ​ត្រូវ​អនុវត្ត​តួនាទី​ដោយ​ភាព​ម៉ឺងម៉ាត់​ ​ឈ្លាសវៃ​ និង​បត់បែន ​ដើម្បី​ធានា​ឱ្យ​ដំណើរការ​ប្រឡង​ប្រព្រឹត្តទៅ​ដោយ​យុត្តិធម៌​ ​និង​តម្លាភាព​។​

​លោក​បាន​បញ្ជាក់​ថា​ ​ការ​ចូលរួម​របស់​មន្ត្រី​ ​អ.​ប.​ព.​ ​និង​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​រាប់​ម៉ឺន​នាក់​ក្នុង​រយៈពេល​កន្លងមក​ បាន​រួមចំណែក​ផ្លាស់ប្តូរ​ផ្នត់គំនិត​សង្គម​ពី​ការ​ពឹងផ្អែក​លើ​ភាព​មិន​ប្រក្រតី​ មក​ជា​ការ​ខិតខំ​រៀនសូត្រ ​ដោយ​ប្រកាន់ខ្ជាប់គោលការណ៍​ «​ចេះ​ ​គឺជាប់​»​។​

​ជាមួយគ្នា​នេះ​ លោក​ក៏​បាន​ជំរុញឱ្យ​មន្ត្រី​ដឹកនាំ​ការ​សង្កេតការណ៍​ ​បង្ការ​ និង​ទប់ស្កាត់​រាល់​អំពើ​ល្មើស​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រឡង​ ​ព្រមទាំង​ដឹកនាំ​ក្រុម​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ឱ្យ​បំពេញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ ​ដើម្បី​ធានា​ភាព​សុក្រឹត​នៃ​ការ​ប្រឡង​។​

​សម្រាប់​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០២៦​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​បាន​ជ្រើសរើស​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត​ចំនួន​ ​៤,១៥០​នាក់​ ​ដើម្បី​ចូលរួម​សង្កេតការណ៍​នៅ​តាម​មណ្ឌល​ប្រឡង​ទូទាំង​ប្រទេស​។​

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​បញ្ជាក់​ថា​ ​ការ​ប្រឡង​ឆ្នាំ​២០២៦​ ​នឹង​បន្ត​អនុវត្ត​គោលការណ៍​ «​ច្បាប់​ យុត្តិធម៌​ ​តម្លាភាព​ និង​លទ្ធផល​ទទួលយក​បាន​» ​ឬ​ «​ចេះ​ ​គឺជាប់​» ​ដដែល​។ ​ទន្ទឹមនឹង​នេះ​ ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់​ឱ្យ​សិក្សា​ស្វែងយល់​ពី​លក្ខន្តិកៈ​ប្រឡង​ឱ្យ​បាន​ច្បាស់​ បន្ត​ខិតខំ​រៀនសូត្រ ​និង​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ប្រឡង​នា​ពេល​ខាងមុខ​។​

​សូម​ជម្រាប​ថា​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​សម័យ​ប្រឡង​ថ្ងៃទី​១០​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​មាន​បេក្ខជន​សរុប​ ​១៥១,២៣៨​ ​នាក់​ ​ចែក​ជា​ ​២៤៤​មណ្ឌល​ ​និង​ ​៦,១០៤​ ​បន្ទប់​ប្រឡង​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...