សិស្សមួយក្រុម មកពីវិទ្យាល័យព្រែកលៀបរួមគ្នាបង្កើតស្នាដៃចម្លាក់ស្បែក ដើម្បីថែរក្សាវប្បធម៌ខ្មែរ

ស្នាដៃចម្លាក់ស្បែក បង្កើតឡើងដោយសិស្សមួយក្រុមមកពី សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប បានទាក់ទាញចំណាប់អារម្មណ៍អ្នកចូលរួមទស្សនា ក្នុង​ឱកាស​ទិវាជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈលើកទី៧ កន្លងទៅនេះ ។ អ្វីដែលគេចាប់អារម្មណ៍ គឺពួកគេមានគំនិតច្នៃប្រឌិត​ក្នុង​ការ​បង្កើតជាចម្លាក់ស្បែក​រួមចំណែករក្សាសម្បត្តិវប្បធម៌ខ្មែរ។

យុវតី រស់ ភាវី សិស្សថ្នាក់ទី១០ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប និងតំណាងក្រុមសិស្ស បានប្រាប់ឱ្យដឹងថា ការបង្កើតស្នាដៃចម្លាក់ស្បែកនេះឡើង ដើម្បីបង្ហាញអំពីវប្បធម៌របស់ខ្មែរ និងចង់ថែរក្សាចម្លាក់ស្បែកដែលដូនតាខ្មែរបានបន្សល់ទុកបន្តទៅអ្នកជំនាន់ក្រោយ។ ភាវី បន្តថា ចម្លាក់ស្បែកនេះ ត្រូវដាប់ដោយដៃផ្ទាល់ ទាមទារករអត់ធ្មត់ ផ្ចិតផ្ចង់ យកចិត្តទុកដាក់ ទើបអាចរចនាចេញជារូបរាង។

យុវតី រស់ ភាវី សិស្សថ្នាក់ទី១០ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប និងតំណាងក្រុមសិស្ស

តំណាងក្រុមសិស្ស រូបនេះ បញ្ជាក់បន្ថែមថា ក្រៅពីស្នាដៃចម្លាក់ស្បែក ក៏មានស្នាដៃគំនូរអង្ករ និងស្នាដៃតែងនិពន្ធរបស់ក្រុមសិស្ស សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀបផងដែរ ដោយសារដៃទាំងនេះ ធ្វើឡើងដោយក្តីស្រឡាញ់ និងចង់ស្វែងយល់ពីវប្បធម៌ខ្មែរ។

យុវតី រស់ ភាវី បញ្ជាក់ថា ទម្រាំបង្កើតស្នាដៃចម្លាក់ស្បែកឱ្យចេញជារូបរាង គឺក្រុមរបស់ខ្លួនឆ្លងកាត់ការលំបាកជាច្រើន ដោយសារមិនមានក្រុមជំនាញជួយណែនាំ ទើបធ្វើឡើងតាមរយៈការសិក្សាស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិត យូធូប ហើយក៏មានការពន្យល់ណែនាំពីលោកគ្រូដឹកនាំផងដែរ។ ភាវី បន្តថា ដោយសារការជួយណែនាំ បង្ហាត់បង្រៀន និងការជំរុញលើកទឹកចិត្តរបស់លោកគ្រូ​ អ្នកគ្រូនៅសាលា ទើបធ្វើឱ្យស្នាដៃនេះអាចសម្រេចជារូបរាងបាន។

ការតាំងបង្ហាញស្នាដៃចម្លាក់ស្បែកក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤

សិស្សថ្នាក់ទី១០ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប រូបនេះ លើកឡើងថា ការបង្កើតស្នាដៃចម្លាក់ស្បែកនេះ នឹងចូលរួមចំណែកជួយបណ្ដុះស្មារតីយុវជន សិស្សានុសិស្សទាំងអស់ស្វែងយល់ឱ្យច្បាស់ពីវប្បធម៌ខ្មែរ ស្រឡាញ់វប្បធម៌ខ្មែរ និងចូលរួមថែរក្សាសម្បត្តិវប្បធម៌ខ្មែរកុំឱ្យបាត់បង់។ លើសពីនេះ តាមរយៈស្នាដៃចម្លាក់ស្បែកនេះ ក៏បានជួយសិស្សឱ្យមានគំនិតច្នៃប្រឌិត និងមានការអភិវឌ្ឍសមត្ថភាពផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...